Connect with us

សុខភាព

តើ​ជំងឺមហារីក​សួត និង​ការឈឺចាប់​តាម​បណ្តោយ​ឆ្អឹងខ្នង មាន​ទំនាក់ទំនង​នឹង​គ្នា​ដែរ ឬទេ​?

បានផុស

នៅ

– តើ​អ្នក​ធ្លាប់​ជឿ​ដែរ ឬ​ទេ​ថា ជំងឺមហារីក​សួត​អាច​កើតមាន​នៅ​លើ​មនុស្ស​ ដែល​មាន​វ័យក្មេង​?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

– ស្ត្រី​វ័យក្មេង​ម្នាក់​មាន​អាយុ ២៥​ឆ្នាំ គ្មាន​ប្រវត្តិ​ជំងឺ​ផ្ទាល់ខ្លួន​អ្វី​ទាំងអស់ ហើយក៏​គ្មាន​ប្រវត្តិ​គ្រួសារ មាន​ជំងឺមហារីក​ដែរ​។ លើសពីនេះ គាត់​មិន​ពិសា​បារី ឬរស់នៅ​ជាមួយ​អ្នក​ពិសា​បារី​ទេ​។ គាត់​បាន​មក​ធ្វើការ​ពិគ្រោះ​ជំងឺ ដោយសារ​គាត់​មានការ​ឈឺចាប់​នៅ​តាម​បណ្តោយ​ឆ្អឹងខ្នង​រយៈពេល ១​ខែ​។​

– តាម​ការសាកសួរ និង​ពិនិត្យ​របស់​ក្រុមគ្រូពេទ្យ​ជំនាញ បាន​បង្ហាញថា អ្នកជំងឺ​មានតែ​ការឈឺចាប់​តាម​បណ្តោយ​ឆ្អឹងខ្នង ដែល​ចាប់ផ្តើម​ប្រហែល​ជាង​១​ខែ​កន្លងទៅ ដោយ​មិន​មានការ​ក្អក ក្តៅខ្លួន និង​មិនមាន​កូនកណ្តុរ​ទេ​។ ការ​ស្តាប់​សួត ក៏​មិន​មាន​សញ្ញា​សង្ស័យ​ដែរ​។​

– ការថត​ទៅលើ​ឆ្អឹងខ្នង​បង្ហាញ​ថា មាន​សញ្ញា​សង្ស័យ​នៅ​លើ​បណ្តោយ​ឆ្អឹងខ្នង​

– ការថត Scanner thoraco-abdomino-pelvien ត្រូវបាន​ធ្វើឡើង​ដើម្បី​រកមើល​ប្រភព ដែល​បណ្តាលអោយមាន​កា​រ​ឈឺ​ឆ្អឹងខ្នង​។​

– សញ្ញា​បញ្ជាក់ថា ស្ត្រី​មាន​ដុំ​នៅលើ​សុដន់​ផ្នែក​ខាងឆ្វេង និង​នៅលើ​ទងសួត​ផ្នែក​ខាងឆ្វេង ព្រមទាំង​មាន​ការរីក​រាលដាល​ទៅលើ​ឆ្អឹង​កង​ខ្នង​ជាច្រើន ឆ្អឹងជំនី និង​ឆ្អឹងត្រគាក​។​

– ការស្រាវជ្រាវ​បន្ត ដោយ​សង្ស័យ​ទៅលើ​ជំងឺមហារីក​ឈាម (Myélome multiple) បានធ្វើ​ឡើង ប៉ុន្តែ​លទ្ធផល​អវិជ្ជមាន​។​

– ដោយ​ការសង្ស័យ​ទៅលើ​ជំងឺមហារីក​សុដន់ ការថត​សុដន់ (​ដោយ Echographie និង Mammographie) បានបង្ហាញ​ថា​ ដុំ​សុដន់​ខាងឆ្វេង​នោះ មាន​លក្ខណៈ​សង្ស័យ​ថា ​ជា​ដុំ​កាច (ACR4)​។ ការ​បូម​យក​សាច់​ដោយ​ប្រើ​ម្ជុល​តម្រង់​ទិស​ជំនួយ​ដោយ​អេកូ​សាស្ត្រ បាន​បញ្ជាក់​ថា​ដុំ​ក្នុង សុដន់​នោះ​ជា​ដុំ​សាច់​មហារីក ដែល​អាច​មាន​ប្រភព​មកពី​សុដន់ ឬ​មកពី​សួត​? (Carcinome peu différencié)

– ការបំពាក់​ពណ៌​ដោយ​បច្ចេកទេស​ទំនើប ត្រូវបាន​ធ្វើឡើង​នៅ​មន្ទីរពិសោធន៍​វិភាគ​សាច់ នៃ​មន្ទីរពេទ្យ​កាល់ម៉ែត ដើម្បី​ញែក​ឲ្យ​ដាច់​រវាង​ដុំ​មហារីក ដែល​មាន​ប្រភព​មកពី​សុដន់ និង​មកពី​សួត​។ ជា​លទ្ធផល ក្រោយ​ការបំពាក់​ពណ៌​បាន​បង្ហាញ​ថា ដុំ​មហារីក​ដែល​មាននៅ​សុដន់​នោះ មាន​ប្រភព​មកពី​សួត ដោយសារ​មាន​ភាព​វិជ្ជមាន​នៃ TTF1 (TTF1 +)​។​

ជា​សរុបមក ស្ត្រី​វ័យក្មេង​ដែលមាន​ការឈឺចាប់​តាម​បណ្តោយ​ឆ្អឹងខ្នង គឺមាន​ជំងឺមហារីក​សួត ដែលមាន​ការ​រាលដាល​ដល់​សុដន់ និង​ឆ្អឹង​ជាច្រើន​កន្លែង ដែល​ក្នុងនោះ​រួមមាន ឆ្អឹង​កង​ខ្នង ឆ្អឹងជំនី និង​ឆ្អឹងត្រគាក​។​

សព្វថ្ងៃនេះ ប្អូនស្រី​បាន​សម្រាក​ព្យាបាល​នៅ​អគារ​ជំងឺមហារីក និង​ជំងឺ​ឈាម​នៃ​មន្ទីរពេទ្យ​កាល់ម៉ែត ហើយ​ការវិវត្តន៍​នៃ​ជំងឺ​ក៏មាន​ភាពប្រសើរឡើង​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​។ ក្នុងនោះ​ការឈឺចាប់ ក៏មាន​ភាព​ធូរស្រាល​ផងដែរ​។​

​សូម​ជូនពរ​ប្អូនស្រី អោយ​ឆាប់​មាន​សុខ​ភាពល្អ​ប្រសើរឡើង​។​

ដូច្នេះ​បើ​លោកអ្នក មាន​រោគសញ្ញា​ដូច​បាន​រៀបរាប់​ខាងលើ ហើយ​មានការ​ពិបាក​ក្នុង​ការរក​មូលហេតុ​នៃ​ជំងឺ លោកអ្នក​អាចមក​ជួប​ពិគ្រោះ​ជាមួយ​ក្រុម​វេជ្ជបណ្ឌិត ដែល​មាន​ជំនាញ​ច្បាស់លាស់ និង​បទពិសោធន៍​គ្រប់គ្រាន់ ទាក់ទង​នឹង​ជំងឺ​មហារីក និង​ជំងឺ​ឈាម នៅ​មន្ទីរពេទ្យ​កាល់ម៉ែត ដើម្បី​ដោះស្រាយ​បញ្ហា​ដែល​កើតមាន ប្រកបដោយ​ប្រសិទ្ធិភាព​ខ្ពស់ និង​ភាព​ច្បាស់​លាស់​៕

អត្ថបទ៖ ​រស្មី

សូមចុចអាន៖ ​ហេតុអ្វី​ជា​កើត​ជំងឺ​ឈាមកក​ស្រួចស្រាវ​ចន្លោះ​ស្រោមខួរ និង សាច់​ខួរក្បាល !

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

តំបន់​អា​រ៉ែ​ង ផ្តើម​មាន​ទំនប់​បង្ហៀរ​ឆ្លង​ដងស្ទឹង​ប្រវែង​ជិត​១០០​ម៉ែត្រ

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងការងារ និងGIZ ចុះអនុស្សរណៈលើការអនុវត្តគម្រោងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ អាស៊ាន ស្វីស

សេចក្ដីជូនដំណឹង៥ ម៉ោង មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង៥ ម៉ោង មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ៥ ម៉ោង មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម