សុខភាព
ប្រភេទវីរុសកូវីដបំប្លែងថ្មី និងឥទ្ធិពលលើសុខភាព យើងគួរដឹង
វីរុសកូវីដ-១៩ កំពុងតែវាយលុកយ៉ាងខ្លាំងនៅក្នុងប្រទេសកម្ពុជាយើង បណ្ដាលឲ្យប្រជាជនជាច្រើននាក់បានឆ្លងជំងឺនេះ ហើយក៏បានឆក់យកជីវិតប្រជាជនខ្មែរច្រើនដែរ។ វីរុសកូវីដ-១៩ ធម្មតាសាហាវខ្លាំងបែបនេះទៅហើយ តែតាមការឲ្យដឹងពីក្រសួងសុខាភិបាល នៅមានវីរុសកូវីដ-១៩ បំប្លែងថ្មី ដែលកាន់តែគ្រោះថ្នាក់ជាងវីរុសកូវីដ-១៩ ទៅទៀត។

តាមការលើកឡើងរបស់លោកជំទាវ ឱ វណ្ណឌីន នាពេលកន្លងមក វីរុសកូវីដ ១៩ បំប្លែងថ្មីនេះ អាចចម្លងមនុស្សដល់ទៅ ៦-៧នាក់ ក្នុងពេលតែមួយ។ “ជាមធ្យមការចម្លងដែលគេរកឃើញដល់ទៅ ៧នាក់ក្នុងពេលតែមួយ បើយើងប្រៀបធៀបក្នុងការចម្លងពីពេលមុន វីរុសពីមុន ដែលមិនមែនជាវីរុសបម្លែងថ្មីនេះ មានប្រហែលជា ៣នាក់ ៤នាក់ប៉ុណ្ណឹងឯង អ៊ីចឹងលឿនណាស់សឹងតែ២ដង”។
អ្វីទៅជាវីរុសកូវីដ-១៩បំប្លែងថ្មី?

វីរុសអាចផ្លាស់ប្ដូរឥតឈប់ឈរតាមរយៈការបំប្លែងខ្លួន ហើយវីរុសកូវីដ-១៩ ក៏ត្រូវបានរកឃើញមានការបំប្លែងខ្លួនច្រើនប្រភេទដែរ នៅតាមប្រទេសមួយចំនួនបង្កជាភាពចលាចលដូចជា៖
– វីរុសកូវីដ-១៩បំប្លែងថ្មី B.1.1.7 (ប្រទេសអង់គ្លេស)៖ វីរុសបំប្លែងប្រភេទនេះ ងាយឆ្លងកាន់តែលឿន និងមានភាគរយខ្ពស់ក្នុងការស្លាប់ បើឆ្លងវា។
-វីរុសកូវីដ-១៩បំប្លែងថ្មី B.1.351 (ប្រទេស អាហ្វ្រិកខាងត្បូង)៖ វីរុសនេះ ងាយស្រួលក្នុងការចម្លងដូចគ្នា ហើយវាក៏មានឥទ្ធិពលកាត់បន្ថយប្រសិទ្ធភាពថ្នាំប្រឆាំងជំងឺកូវីដ-១៩ និងប៉ះពាល់ដល់ប្រព័ន្ធការពាររាងកាយក្នុងខ្លួនយើងដូចគ្នា។
-វីរុសកូវីដ-១៩បំប្លែងថ្មី P.1 (ប្រទេសជប៉ុន/ប្រេស៊ីល)៖ វីរុសបំប្លែងថ្មីនេះ ក៏ប៉ះពាល់ដល់ប្រព័ន្ធការពាររាងកាយ និងកាត់បន្ថយប្រសិទ្ធភាពថ្នាំដូចគ្នា។
-វីរុសកូវីដ-១៩បំប្លែងថ្មី B.1.427 និងB.1.429 (សហរដ្ឋអាមេរិក)៖ ដូចនឹងវីរុសខាងលើៗដែរ វីរុសបំប្លែងថ្មីនេះ ងាយឆ្លងពីម្នាក់ទៅម្នាក់លឿន ហើយមានឥទ្ធិពលទៅលើថ្នាំប្រឆាំង និងប្រព័ន្ធការពាររាងកាយរបស់អ្នកជំងឺ។

អង្គការសុខភាពពិភពលោក បញ្ជាក់ថា វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ត្បិតតែផលិតឡើងសម្រាប់ជំងឺ កូវីដ-១៩ ធម្មតា តែអ្នកវិទ្យាសាស្ត្រជឿជាក់ថា យ៉ាងហោចណាស់វ៉ាក់សាំងកូវីដ-១៩ អាចមានប្រសិទ្ធភាពបន្តិចបន្ដួចការពារសុខភាពយើងពីវីរុសកូវីដ-១៩ បំប្លែងថ្មី។
ដើម្បីទប់ស្កាត់ការបំប្លែងខ្លួនថ្មីរបស់វីរុសកូវីដ-១៩ អង្គការសុខភាពពិភពលោក បានឲ្យដឹង យើងទាំងអស់ត្រូវបន្តវិធានការការពារខ្លួនពីជំងឺនេះដោយការលាងដៃ រក្សាគម្លាត និងការពាក់ម៉ាស់ឲ្យបានខ្ជាប់ខ្ជួនតាមដែលអាចធ្វើទៅបាន៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ វីរុសបំប្លែងខ្លួន ៤,០០០ប្រភេទ កំពុងអុកឡុក ពិភពលោក
ចុចអាន៖ វ៉ាក់សាំងកូវីដ-១៩សព្វថ្ងៃមានប្រសិទ្ធភាពចំពោះវីរុសបំប្លែងថ្មីឬទេ?
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


