រោគសញ្ញាកូវីដសំខាន់ៗចំនួន ៥ ដែលទាមទារឱ្យចូលពេទ្យជាបន្ទាន់
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានអន្ដរជាតិ

រោគសញ្ញាកូវីដសំខាន់ៗចំនួន ៥ ដែលទាមទារឱ្យចូលពេទ្យជាបន្ទាន់

បានផុស

នៅ

ផ្អែកតាម​ការ​ណែនាំ​ពីក្រសួង​សុខាភិបាល ក៏​ដូច​ជាអង្គការសុខភាព​ពិភពលោក (WHO) យើង​គ្រប់​គ្នា​អាចតាម​ដាន​សុខភាព​ ដោយចំណាំ​មើលពី​អាការនៃជំងឺកូវីដ-១៩តាមរយៈរោគសញ្ញា ​ក្អក ឈឺ​ក ក្ដៅ​ខ្លួន ពិបាក​ដក​ដង្ហើម និង​អាការ​ស្រដៀង​ជំងឺ​ផ្ដាសាយ​ផ្សេង​ទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Coronavirus Symptoms: Fever, muscle pain, cough and more; new study reveals  order of COVID symptoms | Read here

យ៉ាងណាមិញ រោគសញ្ញាទាំងនេះ ត្រឹមតែជារោគ​សញ្ញា​ដំបូង​នៃ​ការ​ឆ្លង​ជំងឺ​កូវីដ-១៩ប៉ុណ្ណោះ មិនទាន់អាចកំណត់ថា តើវាស្រាលឬធ្ងន់ធ្ងរបាននៅឡើយទេ។ ប៉ុន្តែបើយោងតាមការចុះផ្សាយពី TIME ក្នុងពេលថ្មីៗនេះបានឱ្យដឹងថា ប្រសិនបើអ្នកមានរោគសញ្ញា ៥ ដូចខាងក្រោម នោះមានន័យថា អ្នកបានឆ្លងកូវីដស្ថិតក្នុងកម្រិតធ្ងន់ខ្លាំង តម្រូវឱ្យចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យជាប្រញាប់។

១. ពិបាកដកដង្ហើម៖ ពិបាកដកដង្ហើមជាសញ្ញាកាន់តែអាក្រក់ទៅនៃអ្នកជំងឺកូវីដ-១៩។ ក្រោយវីរុសចម្លងចូលរាងកាយ វានឹងវាយប្រហារកោសិកាខាងក្នុងដែលបណ្ដាលឱ្យសុខភាពផ្លូវដង្ហើមពិបាកដកខ្យល់ចេញចូល ហើយក៏នាំមានអារម្មណ៍ឆាប់ហត់ សូម្បីតែដើរជុំវិញបន្ទប់ឬដើរឡើងជណ្តើរតែប៉ុន្មានកាំក៏ដោយ។

When shortness of breath signals heart problems : Ayim Djamson, M.D.:  Cardiology

២. ខ្វះអុកស៊ីសែន៖ នៅពេលនរណាម្នាក់បានផ្ទុកវីរុសកូវីដកម្រិតលែងស្រាល ពួកគេនឹងវិវត្តទៅជាជំងឺរលាកសួតដែលធ្វើឱ្យថង់ខ្យល់នៅក្នុងសួតត្រូវសង្កត់ ហើយបណ្ដាលឱ្យសួតមានជាតិរាវឬខ្ទុះ ថែមទាំងធ្វើឱ្យកម្រិតអុកស៊ីសែនថយចុះនៅក្នុងខ្លួនផងដែរ។ រោគសញ្ញានេះមិនអាចសម្គាល់បានដោយខ្លួនឯងទេ លើកលែងតែគ្រូពេទ្យដែលមានឧបករណ៍សម្រាប់ពិនិត្យប៉ុណ្ណោះ។ តែយ៉ាងណា អ្នកអាចក៏ដឹងថាកម្រិតអុកស៊ីសែនធ្លាក់ចុះ តាមរយៈអាការថប់ដង្ហើម។

Women get worse care after a heart attack than men – must they shout  louder? | Heart attack | The Guardian

៣. ភ្លេចភ្លាំងឬអារម្មណ៍ច្របូកច្របល់៖ វីរុសកូវីដ-១៩ មិនត្រឹមតែបង្កបញ្ហាដល់គ្រឿងក្នុងនោះទេ តែវាក៏ជះឥទ្ធិពលដល់ខួរក្បាលនិងប្រព័ន្ធសរសៃប្រសាទផងដែរ។ អ្នកជំងឺនឹងផ្លាស់ប្តូរអារម្មណ៍មិនទៀង មានអារម្មណ៍ច្របូកច្របល់ ឬពិបាកផ្ចង់អារម្មណ៍ ងងុយគេង និងភ្លេចភ្លាំង ដែលនេះសុទ្ធតែជារោគសញ្ញានៃការឆ្លងរោគកាន់តែធ្ងន់ដូចគ្នា។

៤. ឈឺទ្រូង៖ វីរុសកូវីដ-១៩ វាយប្រហារខ្លាំងទៅលើភ្នាសរំអិលនៅក្នុងសួតដែលក្នុងករណីជាច្រើនវាអាចបណ្តាលឱ្យមានការឈឺចាប់ឬមិនស្រួលនៅក្នុងទ្រូង និងតំបន់ជុំវិញទ្រូង។ អ្នកជំងឺកូវីដគ្រប់គ្នាដែលមានអាការធ្ងន់ធ្ងរសុទ្ធតែជួបប្រទះរោគសញ្ញាឈឺទ្រូងផ្នែកខាងក្រោមនៃឆ្អឹងទ្រូងរបស់ពួកគេ។

Heart Attack Differences in Women and Men | RxWiki

៥. បបូរមាត់ឡើងជាំ៖ ការប្រែពណ៌បបូរមាត់ឬស្បែកមុខទៅជាំៗ គឺជាសញ្ញាមួយបង្ហាញថា កម្រិតអុកស៊ីសែនកំពុងធ្លាក់ចុះ ហើយទាមទារការព្យាបាលជាបន្ទាន់។ បើមិនយកចិត្តទុកដាក់លើរោគសញ្ញានេះឱ្យទាន់ពេលវេលាទេ វាអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិតបាន៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ TIME

ចុចអាន៖ អាការទាំង ៨ បញ្ជាក់ថាឆ្លងកូវីដ ទោះគ្មានរោគសញ្ញាផ្លូវដង្ហើមធ្ងន់ធ្ងរក៏ដោយ

ចុចអាន៖ អ្នកឆ្លងកូវីដ បង្ហាញរោគសញ្ញាបែបនេះក្នុងរយៈពេល៩ថ្ងៃដំបូង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services