Connect with us

សុខភាព

ជំងឺ​ស្ទះ​សរសៃ​វ៉ែន​ខួរក្បាល​!

បានផុស

នៅ

​នៅ​ថ្ងៃទី​១០ ខែមេសា ឆ្នាំ​២០១៧ វេលា​ម៉ោង​៦​ល្ងាច​បន្ទាប់ពី​ត្រឡប់​ពី​ធ្វើការ​មកដល់​ផ្ទះ ប្អូនប្រុស ឃុន សា​រិ​ទ្ធិ មាន​អា​ការៈឈឺ​ក្បាល អស់កម្លាំង​ល្ហិតល្ហៃ រួច​បាន​ចូលទៅ​បន្ទប់ទឹក ស្រាប់​តែមាន​អកា​រៈប្រកា​ច់ និង​បាត់បង់​ស្មារតី​។ អកា​រៈ​ដូចនេះ​តែង​កើតមានឡើង​៦​ដង​ក្នុង​មួយថ្ងៃ ដោយមាន​រោគសញ្ញា​បន្ថែម ដូចជា​ខ្សោយកម្លាំង និង​ស្ពឹក​ដៃជើង​មួយ​ចំហៀង​ខាងស្តាំ​លើក​មិន​រួច​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ដោយ​ដឹងខ្លួន​មាន​ស្ថាន​ភាពមិន​ស្រួល ប្អូន​សា​រិ​ទ្ធិ បាន​ហៅ​មិត្តភក្ដិ​ឲ្យ​ជូនទៅ​ពិនិត្យ​នៅ​មន្ទីរ​ឯកជន​ដែល​នៅ​ជិត​ផ្ទះ​។ ដោយ​ស្ថានភាព​នៃ​ជំងឺ​មាន​សភាព​ធ្ងន់ធ្ងរ គ្រូពេទ្យ​បានសម្រេច​បញ្ជូន​អ្នកជំងឺ​ទៅកាន់​មន្ទីរពេទ្យ​រដ្ឋ​មួយ​និង​បានទទួល​ការព្យាបាល ប៉ុន្តែ​ដោយសារ​ឧបករណ៍​មិន​គ្រប់គ្រាន់ ក៏បាន​បញ្ជូន​មកកាន់​មន្ទីរពេទ្យ​កាល់ម៉ែត​ដើម្បី​ធ្វើការ​សង្គ្រោះ​។ អ្នកជំងឺ​ត្រូវបាន​បញ្ជូន​ចូលមក​ផ្នែក​សង្គ្រោះបន្ទាន់ និង​បន្ទាប់មក​ត្រូវបាន​បញ្ជូនមក​សម្រាក​ព្យាបាល​នៅ​ផ្នែក​ប្រសាទ​សាស្ត្រ​នៃ​មន្ទីរពេទ្យ​កាល់ម៉ែត​។​

​ក្រុមគ្រូពេទ្យ​ឯកទេស បាន​ប្រជុំគ្នា​ធ្វើការ​ពិនិត្យ​គ្លីនិក និង​អម​គ្លីនិក ជាពិសេស​គឺ​បាន​បញ្ជូន​អ្នកជំងឺ​ធ្វើការ​ស្កេ​ន​ខួរក្បាល ដោយមាន​ការចាក់​ថ្នាំ​ជំនួយ និង​ស្កេ​ន​ដោយ​ម៉ាស៊ីន​ស្កេ​ន​ទំនើប​(Multibarette)​ជា​ជំនួយ​ផង​នោះ ក្រុមគ្រូពេទ្យ​ឯកទេស​ប្រសាទ​សាស្ត្រ​កំណត់​បាន​រោគវិនិច្ឆ័យ​ច្បាស់លាស់​ជា​ជំងឺ​ស្ទះ​សរសៃ​វ៉ែន​ខួរក្បាល (Thrombophlébite Cérébrale)​។ ក្រោម​ការពិនិត្យ​ព្យាបាល និង​យកចិត្តទុកដាក់​ខ្ពស់​ពី​ក្រុមគ្រូពេទ្យ​ឯកទេស​ប្រសាទ​សាស្ត្រ តាម​លក្ខណៈ​បច្ចេកទេស ច្បាស់លាស់​ក្នុង​រយៈពេល​១៤​ថ្ងៃ​រួចមក ស្ថានភាព​អ្នកជំងឺ​មានការ​ធូរស្រាល​យ៉ាង​ឆាប់រហ័ស ដោយ​អ្នកជំងឺ​លែង​មានការ​ប្រកាច់​ទៀតហើយ ព្រមទាំង​មាន​កម្លាំង​ដៃជើង​ប្រសើរ​ឡើងវិញ ហើយ​អ្នកជំងឺ​អាច​ក្រោកឈរ និង​ដើរ​ដោយ​ខ្លួនឯងបាន​។ មិន​ត្រឹមតែ​ទទួល​ការព្យាបាល​ដោយ​ក្រុមគ្រូពេទ្យ​ឯកទេស អ្នកជំងឺ​ក៏ត្រូវ​ទទួលបាន​ការព្យាបាល​ដោយ​ចលនា​បន្ថែម​ផងដែរ ដើម្បី​ជួយ​អោយ​ស្ថានភាព​អ្នកជំងឺ​កាន់តែ​ឆាប់​ជារ​សះស្បើយ និង​អាច​ត្រលប់​ចេញពី​មន្ទីរពេទ្យ​វិញ​នៅ​ថ្ងៃទី​២៤ ខែមេសា ឆ្នាំ​២០១៧​។​

​អ្នកជំងឺ និង​ក្រុមគ្រួសារ​មានការ​សប្បាយរីករាយ​យ៉ាងខ្លាំង​ចំពោះ​សេវា​ព្យាបាល​ដ៏​មាន​ប្រសិទ្ធភាព របស់​មន្ទីរពេទ្យ​កាល់ម៉ែត​ ដែល​មាន​ក្រុមគ្រូពេទ្យ​ឯកទេស​ជាច្រើន​ជំនាញ ជាពិសេស​ក្រុម​គ្រូពេទ្យ​ឯកទេស​ផ្នែក​ប្រសាទ​សាស្ត្រ ព្រមទាំង​មាន​បរិក្ខារ​ទំនើប​ដែល​អាច​សង្គ្រោះ ជីវិត​ប្អូនប្រុស ឃុន សា​រិ​ទ្ធិ និង​ជួយ​អោយ​គាត់​រួច​ផុតពី​ពិការភាព ក្នុងពេលដែល​ម្តាយ​អ្នកជំងឺ​មាន​ភាព​អស់សង្ឃឹម​ទៅហើយ​នៅពេល ឃើញ​ស្ថានភាព​នៃ​ជំងឺ​របស់​កូនប្រុស​ពីដំបូង​នោះ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ក្រុមគ្រួសារ​អ្នកជំងឺ បាន​កោតសរសើរ​អំពី​សមត្ថភាព​របស់​ក្រុមគ្រូពេទ្យ និង​បុគ្គលិក​ទាំងអស់​ដែល​ប្រកបដោយ ភាពរួស​រាយ រាក់ទាក់ និង​មានការ​យកចិត្តទុកដាក់​ខ្ពស់​ទៅលើ​អ្នកជំងឺ ដែល​ផ្ទុយ​ពី​ពាក្យ​ច​ចាម​អារាម​ខាងក្រៅ ពោលគឺ​មន្ទីរពេទ្យ​កាល់ម៉ែត​ទទួល​ព្យាបាល​អ្នកជំងឺ​ដោយ​គ្មាន​រើសអើង​។​

​ប្អូនប្រុស សា​រិ​ទ្ធិ និង​ក្រុមគ្រួសារ​សូម​អំពាវនាវ​ដល់​អ្នក​ជំងឺ​ដែលមាន​អាកា​រៈ​ដូច​គាត់​សូម​ប្រញាប់​រួសរាន់​មក​ទទួល​ការពិនិត្យ ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត ជាមួយ​ក្រុមគ្រូពេទ្យ​ឯកទេស និង​មាន​សម្ភារៈ​បរិក្ខារ​ទំនើប​ជំនួយ​ក្នុង​ការធ្វើ​រោគវិនិច្ឆ័យ​យ៉ាង​ត្រឹមត្រូវ និង​ធ្វើការ​ព្យាបាល​បាន​ទាន់ពេលវេលា ព្រមទាំង​ទទួលបាន​ប្រសិទ្ធភាព​ខ្ពស់​៕

អត្ថបទ៖ ​រស្មី

សូមចុចអាន៖ ​វិធីសាស្ត្រ​ទាំង ៧ ដើម្បី​ការរក្សា​សុខភាព​តម្រង​នោម​!

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៧ នាទី មុន

តំបន់​អា​រ៉ែ​ង ផ្តើម​មាន​ទំនប់​បង្ហៀរ​ឆ្លង​ដងស្ទឹង​ប្រវែង​ជិត​១០០​ម៉ែត្រ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងការងារ និងGIZ ចុះអនុស្សរណៈលើការអនុវត្តគម្រោងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ អាស៊ាន ស្វីស

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង៤ ម៉ោង មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ៤ ម៉ោង មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម