Connect with us

សុខភាព

ហេតុអ្វីត្រូវយល់ដឹងក្នុងរយៈពេល “មុន និង អំឡុងពេល” មានផ្ទៃពោះ?

បានផុស

នៅ

ការចង់បានកូន (សម្រេចចិត្តមានគភ៌ ឫពរពោះ) មិនគួរសម្រេចតាមការនឹកឃើញនោះទេ។ លោកអ្នកគួរស្វែងយល់ឱ្យបានច្បាស់លាស់ និងមានគម្រោងឱ្យបានត្រឹមត្រូវជាមុនសិន ដើម្បីធានាបាននូវសុខភាពល្អទាំងម្តាយ និងទារក។
ហេតុដូច្នេះលោកអ្នកត្រូវមកជួបពិគ្រោះ និងទទួលការប្រឹក្សាជាមួយគ្រូពេទ្យជំនាញ ដើម្បីពិនិត្យសុខភាពជាមុនសិនមុននឹងសំរេចមានគភ៌។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅពេលអ្នកកំពុងពរពោះ អ្វីដែលចាំបាច់នោះគឺ អ្នកត្រូវមកធ្វើការតាមដានផ្ទៃពោះ​ឱ្យបានទៀង​ទាត់ តែត្រូវចាំថា អ្នកមិនមែនជាអ្នកជំងឺទេ។
អ្វីដែលអ្នកត្រូវធ្វើក្នុងអំឡុងពេលមានផ្ទៃពោះរួមមាន៖
    – ពិនិត្យផ្ទៃពោះ
    – ពិនិត្យអេកូសាស្ត្រ
    – ពិនិត្យឈាម និងទឹកនោម
    – ពិនិត្យរោគស្ត្រី
    – ចាក់វ៉ាក់សាំង
    – ទទួលថ្នាំជាតិដែក Acide folique & វីតាមីន ឬឱសថផ្សេងៗដទៃទៀតតាមស្ថានភាពជាក់ស្តែងនៃសុខភាពមាតាម្នាក់ៗ

ក) ពិនិត្យផ្ទៃពោះ :
    ១) ការពិនិត្យផ្ទៃពោះក្នុងអំឡុងត្រីមាសទី១ គឺដើម្បីបញ្ជាក់ថា៖
         – តើអ្នកមានកូនមែន ឬអត់?
         – កូនចាប់កំណើតថ្ងៃណា? គ្រប់ខែថ្ងៃណា?
         – អ្នកមានកត្តាប្រឈម គ្រោះថ្នាក់ឬទេ?
              • ក្មេងពេក ឬចាស់ពេក
              • ស្គមពេក ឬធាត់ពេក
              • កម្ពស់ក្រោម 1,52m
              • ជក់បារី ញ៉ាំស្រា
              • ពិបាកមានកូន ឬមានកូនចេះតែរលូត
              • មានជំងឺ ទឹកនោមផ្អែម លើសឈាម រលាកថ្លើម ពកក បេះដូង ហឺត… ។ល។

    ២) ការពិនិត្យក្នុងអំឡុងត្រីមាសទី២:
          – តើទារកក្នុងផ្ទៃលូតលាស់សមស្របតាមអាយុរបស់គេដែរ ឬទេ?
          – តើអ្នកមានជំងឺអ្វីកើតឡើងទេ អំឡុងពេលពរពោះ? (ឧ. លើសឈាម, ទឹកនោមផ្អែម,  បេះដូង…)
          – តើកូនអាចប្រឈមកើតមុនខែ ឬទេ?

    ៣) ការពិនិត្យក្នុងត្រីមាសទី៣:
          – មើលការលូតលាស់របស់ទារក
          – ដើម្បីវាយតម្លៃ និងរៀបចំទុកជាមុន ថាតើកូនរបស់អ្នកអាចកើតបានតាមធម្មជាតិ ឬក៏ត្រូវការអន្តរាគមន៍វះកាត់បែបវេជ្ជសាស្ត្រ។

បញ្ជាក់៖ អ្នកត្រូវធ្វើការពិនិត្យជារៀងរាល់ខែ ទៅតាមការណាត់របស់គ្រូពេទ្យ គឺពីថ្ងៃបាត់រដូវ រហូតដល់ ថ្ងៃឈឺពោះសំរាល។ ក្នុងករណីមានភាពមិនធម្មតា (ឧ. ធ្លាក់ឈាម ឈឺពោះ ឬមានសញ្ញាអ្វីមួយមិនប្រក្រតី…) អ្នកត្រូវមកជួបគ្រូពេទ្យជាបន្ទាន់កុំរង់ចាំថ្ងៃណាត់ជួប៕

អត្ថបទ៖ រស្មី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ៣ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ៦ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

ជីវិតកម្សាន្ដ១ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម