Connect with us

សុខភាព

ជម្រើស​អាហារ​គួរ​ញ៉ាំ និង​មិន​គួរ​ញ៉ាំ​ក្នុង​វិបត្តិ​កូវីដ-១៩​

បានផុស

នៅ

អាហារ​មួយ​ចំនួន​ដែល​គួរ​ទិញ​ទុក​ញ៉ាំ​​ក្នុង​វិបត្តិកូវីដ-១៩ មាន​ប្រយោជន៍​ចំពោះ​សុខភាព​និង​ប្រ​ព័ន្ធ​ភាពស៊ាំ​ ដែល​អាហារ​ទាំង​នេះ ជា​ប្រភេទ​អាហារ​ដែល​អង្គការ​សុខ​ភាព​ពិភព​លោក​បាន​ណែ​នាំ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ដូច​គ្នា​ដែរ ដើម្បី​ឲ្យ​សុខ​ភាព​យើង​ល្អ រឹងមាំ​ ក្នុង​វិបត្ត​កូវីដ​១៩ យើង​ក៏​គួរ​ចៀស​វាង ឬ​កាត់​បន្ថយ​ការ​ញ៉ាំ​អាហារ​កែច្នៃ​ខ្ពស់ មាន​ជាតិ​ខ្លាញ់ ស្ករ និង​អំបិល​ច្រើន​ផង​ដែរ​។

អាហារ​គួរ​ញ៉ាំ​​​​

១. បន្លែ​ និង​ផ្លែ​ឈើ​ស្រស់​

8,007 Asian Family Eating Together Stock Photos, Pictures & Royalty-Free  Images - iStock

អង្គការ​សុខភាព​ពិភព​លោក​បាន​ណែ​នាំ​ឲ្យ​មនុស្ស​យើង​ញ៉ាំ​បន្លែ និង​ផ្លែ​ឈើ​យ៉ាង​តិច​៤០០​ក្រាម​ក្នុង​មួយ​ថ្ងៃ។ ផ្លែ​ឈើ ដូច​ជា​ទំពាំងបាយជូរ ចេក និង​ផ្លែ​ប៉ោម។ ក្រៅ​ពី​នេះ​នៅ​មាន​បន្លែ​ដូច​ជា​ការ៉ុត ស្ពៃក្ដោប ខាត់ណាខៀវ និង​ផ្កាខាត់ណា។ ដូច​គ្នា​ដែរ ដើម្បី​ឲ្យ​អាហារ​កាន់​តែ​មាន​រសជាតិ យើង​អាច​ទិញ​ខ្ញី ខ្ទឹមស និង​ខ្ទឹម​បារាំង ជា​ដើម ដោយ​របស់​ទាំង​នេះ​សុទ្ធ​តែ​ជា​គ្រឿង​ផ្សំ​សម្រាប់​អាហារ​។

ចំណែក​ដំឡូងជ្វា ដំឡូងបារាំង និង​ដំឡូង​មី ជា​ដើម សុទ្ធ​តែ​ជា​អាហារ​យើង​អាច​ទុក​បាន​យូរ និង​អាច​មក​យមក​កែច្នៃ​ជា​អាហារ​សម្រន់​បាន​យ៉ាង​ឈ្ងុយឆ្ងាញ់​ ដោយ​អាច​ដុត ស្ងោរ ឬ​ចំហុយ។ អាហារ​មើម​ទាំង​នេះ សម្បូរ​ដោយ​ជាតិ​សរសៃ និង​ម្សៅ​។​​

២.​ស៊ុត និង​សាច់​​​​

Pregnant women who eat fewer eggs and meat can have kids with late brain  development

ស៊ុត​ជា​ប្រភព​នៃ​ប្រូតេអ៊ីន និង​សារធាតុ​ចិញ្ចឹម​ផ្សេងៗ​ទៀត។ ជម្រើស​ល្អ​បំផុត​នៃ​ការ​ចម្អិន​ស៊ុត​គឺ​ស្ងោរ​ ល្អ​ជាង​ចៀន​។

ចំណែក​សាច់​វិញ យើង​គួរ​ញ៉ាំ​សាច់​ប្រភេទ​បសុបក្សី(មាន់ ទា)​ និង​ ត្រី ដែល​ជា​ទូទៅ​អាហារ​ទាំង​នេះ​មាន​កម្រិត​ខ្លាញ់​ទាប​ និង​ល្អ​ជាង​ការ​ញ៉ាំ​សាច់​ក្រហម​។

៣. ផឹក​ទឹក​គ្រប់​គ្រាន់​

Top 5 health benefits of drinking water - BBC Good Food

​ទឹក​មាន​សារសំខាន់​ណាស់​សម្រាប់​ជីវិត។ ទឹក​ជួយ​ដឹក​ជញ្ជូន​សារធាតុ​ចិញ្ចឹម​ទៅ​ក្នុង​ឈាម គ្រប់​គ្រង​សីតុណ្ហភាព​រាង​កាយ និង​ជួយ​កម្ចាត់​កាក​សំណល់​ពី​រាង​កាយ​ជា​ដើម​។

ក្នុង​ដំណាក់​កាល​យើង​នៅ​តែ​ក្នុង​ផ្ទះ​នេះ ក៏​យើង​គួរ​ផឹក​ទឹក​ឲ្យ​បាន​ចន្លោះ​ពី​៨​ទៅ​១០​កែវ​ក្នុង​មួយ​ថ្ងៃ។ ការ​ផឹក​ទឹក​ជា​ជម្រើស​ល្អ​មួយ​សម្រាប់​សុខភាព តែ​គ្នា​យើង​ក៏​អាច​ភេសជ្ជៈ​ផ្សេង​ៗ​ដើម្បី​បំពេញ​ជាតិ​ទឹក​បន្ថែម​ដោយ​មិ​ន​មាន​បន្ថែម​ជាតិ​ស្ករ ដូច​ជា​ទឹក​ផ្លែឈើ និង​តែ។ សម្រាប់​កាហ្វេ ក៏​គ្នា​យើង​អាច​នៅ​ផឹក​បាន​ដូច​គ្នា តែ​កុំ​ផឹក​ច្រើន​ពេក​។

អាហារ​មិន​គួរ​ញ៉ាំ ឬ​ញ៉ាំតិច​តួច​

១. អាហារ​កែ​ច្នៃ​ខ្ពស់​

Eat Burgers in Cronulla

អាហារ​កែ​ច្នៃ​ ឬសាច់​កែច្នៃ ច្រើន​មាន​ជាតិ​ប្រៃ និង​មាន​ខ្លាញ់​ខ្ពស់​។ អាហារ​ទាំង​នោះ​មាន​ដូច​ជា​អាហារ​ Fast food ផ្សេងៗ ភីហ្សា អាហារ​បំពង និង​ឃុកឃី ជា​ដើម​។ ក្រៅពី​នេះ អាហារ​មាន​ជាតិ​ស្ករ​ច្រើន និង​អំបិល​ច្រើន ក៏​គួរ​កាត់​បន្ថយ​ដូច​គ្នា​។

២. ភេសជ្ជៈ និង​គ្រឿង​ស្រវឹង​

China now drinks more Budweiser than the US

​​​សម្រាប់​អ្នក​ចូល​ចិត្ត​កាហ្វេ គួរ​កម្រិត​ការ​ញ៉ាំ កុំ​ញ៉ាំ​ច្រើន​ពេក។ ការ​ញ៉ាំ​ជាតិ​កាហ្វេ​អ៊ីន​ច្រើន​ ឬ​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ច្រើន​អាច​ធ្វើ​ឲ្យ​យើង​បាត់​បង់​ជាតិ​ទឹក​ទៅ​វិញ​ ហើយ​ក៏​អាច​រំខាន​ដល់​ដំណេក​​ផង​ដែរ​។

ចំពោះ​គ្រឿង​ស្រវឹង​វិញ កាល​ណា​យើង​ផឹក​ច្រើន​អាច​ធ្វើ​ឲ្យ​ប្រព័ន្ធ​ភាព​ស៊ាំ​ចុះ​ខ្សោយ ពិបាក​ទប់​ទល់​នឹង​រោគ​ឆ្លង​ផ្សេងៗ​ ពិសេស​វីរុស​កូវីដ១៩​។​ ជា​ការណែនាំ យើង​គួរ​ជៀស​វាង​ផឹក​គ្រឿង​ស្រវឹង​ពេល​យើង​មិន​អាច​ទៅ​ណា​បាន​នេះ ពិសេស​អ្នក​ដែល​ត្រូវ​ធ្វើ​ចត្តាឡីស័ក​៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ ផឹក​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ច្រើន អាច​ស្លាប់​ដោយ​​មហារីក និងជំងឺ​​បេះដូង

ចុចអាន៖ ការស្រាវជ្រាវអះអាងថា ឧស្សាហ៍ហូបផ្សិតអាចកាត់បន្ថយហានិភ័យជំងឺមហារីកបាន ៤៥ ភាគរយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម