Connect with us

សុខភាព

ចំណីចំណុក ៥ យ៉ាងដែលឪពុកម្ដាយមិនគួរឲ្យកូនតូចញ៉ាំ

បានផុស

នៅ

ការ​រៀបចំ​ចំណីចំណុក​កូន​តូច ទាមទារ​ម៉ាក់​ៗ​យក​ចិត្ត​ទុក​ដាក់​បំផុត។ ព្រោះ​តែ​បែប​នេះ​ហើយ​បាន​ជា​លោក​ស្រីវេជ្ជបណ្ឌិត ហួរ ដានេ អនុ​ប្រធាន​នាយកដ្ឋាន​អាហារូបត្ថម្ភ នៃ​មន្ទីរពេទ្យ​កុមារ​ជាតិ បាន​ណែនាំ​ថា អាហារូបត្ថម្ភ​សម្រាប់​កុមារ​គួរតែ​ប្រភេទ​អាហារ​សម្បូរ​ជីវជាតិ ចៀសវាង​ជា​គ្រឿង​កំប៉ុង ឬ​ពពួក Fast food ឡើយ។ ខាងក្រោម​គឺជា​អាហារ​ដែល​ម៉ាក់​ៗ​មិន​គួរឲ្យ​កូន​ញ៉ាំ​ទាំង​នៅ​ខ្ចី​វ័យ៖

១- មី

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មី​មិនមែន​ជា​អាហារ​ល្អ​ចំពោះ​កូន​ក្មេង​ឡើយ ព្រោះ​វា​ត្រូវ​បាន​ផលិត​ឡើង​ដោយ​ដាក់​សារធាតុ​គីមី​មួយ​ចំនួន ទើប​អាច​រក្សា​ទុក​បាន​យូរ។ មី​មិន​ងាយ​រំលាយ​ឡើយ ហើយ​ប្រព័ន្ធ​រំលាយ​អាហារ​កូន​មិន​ទាន់​រឹងមាំ​ល្អ​ដូច​មនុស្ស​ពេញ​វ័យ ដូចនេះ​កុំ​ទាន់​ប្រញាប់​ឲ្យ​ចេះ​ញ៉ាំ​អី។

២- Fast food

ដំឡូង​បំពង់ ភ្លៅ ឬ​ស្លាប​មាន់​ចៀន បឺរហ្គ័រ សុទ្ធតែ​ចម្អិន​ដោយ​ប្រើ​ខ្លាញ់ ហើយ​ភាគច្រើន​មិនមែន​ប្រើ​ម្ដង តែ​អាច​ប្រើ​ច្រើន​ថ្ងៃ។ ពពួក​អាហារ​បែប​នេះ​មិន​ល្អ​ចំពោះ​ខួរក្បាល​ទារក​ឡើយ ហើយ​ថែម​ទាំង​អាច​ប៉ះពាល់​ដល់​ក្រពះ​ពោះ​វៀន​ទៀត​ផង។

៣- ភេសជ្ជៈ​ផ្សេង​ៗ

Little Asian Boy Drinking Soda, Stock Footage Video (100% Royalty-free)  1009157258 | Shutterstock

ទឹក​ក្រូច​កំប៉ុង ភេសជ្ជៈ​ប៉ូវ​កម្លាំង តែ កាហ្វេ មិនមែន​ជា​ភេសជ្ជៈ​ចាំបាច់​សម្រាប់​កុមារ​ទេ ផ្ទុយ​ទៅ​វិញ​កុមារ​តូច​ៗ​គួរតែ​ផឹក​ទឹក​ផ្លែឈើ និង​ផ្លែ​ឈើ​ស្រស់​គឺ​គ្រប់គ្រាន់​ហើយ។ បាន​ជា​កុមារ​មិន​ត្រូវការ​ភេសជ្ជៈ​កំប៉ុង ព្រោះ​ពួកគេ​មិន​ទាន់​បាន​បញ្ចេញ​កម្លាំង​ពលកម្ម​ខ្លាំង​ឡើយ ហើយ​បើ​បណ្ដោយ​ឲ្យ​កូន​ផឹក​គ្រឿង​កំប៉ុង​អស់​ទាំង​នោះ អាច​បណ្ដាល​ឲ្យ​កើត​ជំងឺ​ទឹកនោម​ផ្អែម និង​បញ្ហា​ប្រព័ន្ធ​រំលាយ​អាហារ។

៤- អាហារ​ផ្អាប់

ចំណី​អាហារ​ផ្អាប់​មិន​ល្អ​ចំពោះ​សុខភាព​កូន​ឡើយ ព្រោះ​វា​អាច​ធ្វើឲ្យ​ក្រពះ ពោះវៀន​មាន​បញ្ហា ដោយសារ​ដំណើរការ​ផ្អាប់​វា​អាច​ឡើង​មេ។ អាហារ​ដែល​កូន​តូច​មិន​គួរ​ញ៉ាំ​មាន​ដូចជា ជ្រក់​ត្រសក់ ម៉ាំ ក្ដាម​ត្រាំ និង​ស្វាយ​ត្រាំ​ជាដើម។

៥- ទឹកកក

414 Asian Kid Drink Chocolate Stock Photos, Pictures & Royalty-Free Images  - iStock

ក្មេង​ផឹក​ទឹកកក​អាច​ឆ្លង​ជំងឺ​​ផ្ដាសាយ ក្អក ក្ដៅខ្លួន ឬ​ហៀរ​សំបោរ​ជាដើម ដែល​នោះ​មួយ​ផ្នែក​មកពី​ដោយសារ​ប្រព័ន្ធ​ការពារ​ខ្លួនឯង មិន​ទាន់​រឹង​មាំ​ដូច​ក្មេង​ដែល​មាន​អាយុ​ចាប់ពី ៥ ឆ្នាំ​ឡើង​ទៅ៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ បើ​គិតថា​ខ្លួនធាត់ ហាត់ប្រាណតាមវិធីទាំងនេះអាចជួយឲ្យ​គីឡូថេរ ឬស្រកបាន

ចុចអាន៖ ជម្រើស​អាហារ​គួរ​ញ៉ាំ និង​មិន​គួរ​ញ៉ាំ​ក្នុង​វិបត្តិ​កូវីដ-១៩​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៤ នាទី មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៥ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម