Connect with us

សុខភាព

៥ យ៉ាង​ងាយ​ៗ ​​​សុខភាព​​​​ល្អ​មិន​បាច់​ចំណាយ​ច្រើន​

បានផុស

នៅ

មនុស្ស​យើង​ភាគ​ច្រើនគិត​ថា​ មាន​សុខភាព​ល្អ​ ទាល់​តែ​​ប្រឹង​ថែខ្លួន​​ខ្លាំង​ ចំណាយ​ពេល​ និង​លុយ​ច្រើន​។ តែ​ធាតុ​ពិត ​យើង​អាច​​យក​ចិត្ត​ទុក​ដាក់​លើ​សុខភាព​ ផ្តល់​ក្តី​ស្រលាញ់​ឲ្យ​ខ្លួន​ឯង​​បាន​ដោយ​មិន​ទៅ​ចាំ​បាច់​ចំណាយ​ច្រើន។

ខាង​ក្រោម​នេះ​​​ជា​គន្លឹះ​​​តូច​ៗ​សាមញ្ញ​​ៗ​ តែ​អាច​ថែ​សុខភាព​បាន​​​ល្អ​ប្រសើរ៖

១- ញ៉ាំទឹក​​ទំពាំង​បាយ​ជូរ​​ស្រស់​

No Sugar Added Concord Grape Juice -
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​​​​ឈឺ​ក្បាល​ វិធី​ធម្មជាតិ​អាច​​ជួយ​​បាន។ អាការៈ​ឈឺ​ក្បាល​ភាគ​ច្រើន​កើត​ដោយ​សារ​​សមាសធាតុ​​ក្នុង​ខួរ​ក្បាល​ ដូច​ជា សេរ៉ូតូនីន​​​គ្មាន​តុល្យភាព​។ ដោយ​សារ​ទំពាំង​បាយ​ជូរ​សម្បូរ​ជាតិ​​វីតាមីន A, C និង​ B2 ហើយ​ជា​ពិសេស​វីតាមីន​ B2 មាន​ឈ្មោះ​ម៉្យាង​ទៀត​ហៅ​ថា Riboflavin ដែល​ជួយ​ព្យាបាល​​​​អាការៈ​ឈឺ​ក្បាល​ ឬ​ប្រកាំង​​បាន​។

២- ញ៉ាំ​ត្រី​សាល់ម៉ុន​​​​

How To Cook Salmon in the Oven | Kitchn

សាច់​ត្រី​សាល់​ម៉ុន​សម្បូរ​​​​វីតាមីន​ D និង​អូមេហ្កា​៣ ដែល​ជា​ខ្លាញ់​ល្អ​​សំខាន់​សម្រាប់​រក្សា​សក់​យើង​​ឲ្យ​មាន​សំណើម​​។ ​អូមេហ្កា​​ក្នុង​ត្រី​សាល់ម៉ុង​នេះ​​ ជួយ​​​រក្សា​ស្បែក​ក្បាល​ ផ្តល់​សំណើម និង​សម្អាត​រន្ធ​តូច​ៗ​នៃ​ស្បែក​ក្បាល​ឲ្យ​មាន​សុខភាព​ល្អ​។

៣- ផឹក​ទឹក​ក្រូច​ឆ្មារ

Special offer > uses of lemon juice, Up to 67% OFF

មិនមែន​រឿង​ថ្មី​ទេ ប៉ុន្តែ​មាន​គ្នា​យើង​ខ្លះ​អត់​ទាន់​ដឹង​​ថា​ ទឹក​ក្រូច​ឆ្មារ​មាន​ប្រសិទ្ធភាព​​ល្អ​​សម្រាប់​សុខភាព​​ ទោះ​វា​មិន​សូវ​ឆ្ងាញ់​ដូច​ទឹក​ក្រូច ឬ​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ផ្សេង​ៗ​។ ទឹក​ក្រូច​ឆ្មារ​ និង​អំបិល​​​​អាច​ជួយ​​បណ្តេញ​សារធាតុ​ពុល​ពី​ក្នុង​ខ្លួន​​ ហើយ​គីឡូ​ក៏​ស្រក។​ ​​ទឹក​ក្រូច​ឆ្មារ​​​ជួយ​ជំរុញ​​ដំណើរ​បំប្លែង​អាហារ​ជា​ថាម​ពល ដែល​ជួយ​ឲ្យ​រាង​កាយ​អ្នក​ប្រើ​ប្រាស់​ថាម​ពល​បាន​ល្អ និង​មិន​​ទាម​ទារ​កាឡូរី​បន្ថែម​ទៀត​។

៤- ញ៉ាំ​អាហារ​ពេល​ព្រឹក​

The BEST Chinese Fried Rice (Easy 15-Minute Recipe) | Everyday Easy Eats

ក្រោក​ពី​​ព្រឹក​​ មាន​អារម្មណ៍​ថា​មិន​​​ចង់​ញ៉ាំ​អី​នោះ​ទេ តែ​វា​ជា​កំហុស​ដ៏​ធំ​មួយ​​ ពេល​យើង​ចង់​ស្រក​ទម្ងន់ ឬ​រក្សា​ទម្ងន់​ឲ្យ​នៅ​ថេរ។ ផ្អែក​តាម​ការ​ណែនាំ​របស់​អ្នក​ជំនាញ​​​នៃ​វិទ្យាស្ថាន​ស្រាវជ្រាវ ​​​និង​គ្រប់​គ្រង​ហានិភ័យ​​ឡើង​ទម្ងន់​សហរដ្ឋអាមេរិកថា ការ​ញ៉ាំ​អាហារ​ពេល​ព្រឹក​ជួយ​ឲ្យ​យើង​​ឆ្អែត​បាន​យូរ​ និង​បង្ការ​​មិន​ឲ្យ​ឃ្លាន​អាហារ​ផ្តេស​ផ្តាស ឬ​ញ៉ាំ​ច្រើន​​នៅ​ពេល​ថ្ងៃ​។

៥- ញ៉ាំ​កាហ្វេ​ជួយ​​​ថង់​ប្រមាត់​

Coffee: Good for You or Not? - WebMD

ទោះ​បី​​កាហ្វេ​​ ពេល​ខ្លះ​ផ្តល់​គុណ​វិបត្តិ​ដល់​សុខភាព​ តែ​វា​ក៏​មាន​​គុណសម្បត្តិ​​ឲ្យ​យើង​វិញ​ដែរ​។ គុណសម្បត្តិ​ គឺ​កាហ្វេ​សុទ្ធ​​​ធម្មជាតិ​អាច​ជួយ​ឲ្យ​​ថង់​ប្រមាត់មាន​សុខភាព​​ល្អ។ យោង​តាម​ការ​ស្រាវជ្រាវ​បង្ហាញ​ថា កាហ្វេ​​​ជំរុញ​ឲ្យ​ថង់​ប្រមាត់​មាន​ចលនា​កន្ត្រាក់ ហើយ​ចលនា​នេះ​មាន​ប្រយោជន៍​ដែល​បង្ការ​មិន​ឲ្យ​មាន​ក្រួស​ ឬ​គ្រាប់​តូច​ល្អិត​ៗ​ផ្សេង​ៗ​ប្រមូល​ផ្តុំ​បង្ក​ជា​គ្រាប់​ក្រួស​ធំៗ​ក្នុង​ថង់​ប្រមាត់​បាន​។ ដូច​នេះ​ ការ​ញ៉ាំ​កាហ្វេ​ក្នុង​បរិមាណ​សម​ល្មម​ អាច​ជួយ​​​បាន​៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ ក្រោយញ៉ាំអាហារឆ្អែត បញ្ឈប់ទម្លាប់ ៥ យ៉ាងនេះភ្លាម បើមិនចង់មានបញ្ហាសុខភាព

ចុចអាន៖ ញ៉ាំយ៉ាអ៊ួ ថែមពីលើរបបអាហារប្រចាំថ្ងៃ ជួយបង្ការពីហានិភ័យមហារីក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម