Connect with us

សុខភាព

ការថែទាំទងផ្ចិតទារករហូតដល់ជ្រុះ

បានផុស

នៅ

គោលបំណងសំដៅពីរបៀបបង្ការ និងការថែទាំទងផ្ចិត នៅពេលកើតរហូតដល់ វាជ្រុះទងផ្ចិត។
១) សរីរៈសាស្ត្ររបស់ផ្ចិត:
   – ទងផ្ចិត: រួមមានអាទែរ២ និង វែន១ រុំជុំវិញដោយស្រទាប់ស្តើងមួយ និងទ្រទ្រង់ដោយ Une Masse Gélatineuse។
   – កំឡុងពេលមានផ្ទៃពោះ វាមានតួនាទីដឹកនាំចំណីអាហារ និងអុកស៊ីសែន។
   – ក្រោយពេលកើត ខណៈទងផ្ចិតលោត ឈាមបន្តឆ្លងកាត់សុកទៅកាន់ទារក។
   – នៅពេលណាឈាមមិនរុញច្រានតទៅទៀត សរសៃឈាមកន្ត្រាក់ យើងអាចកាត់ទងផ្ចិតបាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត


២) កាយវិការដែលត្រូវអនុវត្តនៅពេលកើត៖
   – នៅពេលឈាមលែងបុកធ្លាក់ចុះ សរសៃឈាមកន្ត្រាក់ គេអាចកាត់ទងផ្ចិត:
          • ដាក់ដង្កៀប២គាប ឬ ចងចំងាយពីស្បែក ១០ សង់ទីម៉ែត្រ
          • កាត់ផ្តាច់ដោយកាំបិត Bistourie ស្តេរីល (បានសំលាប់មេរោគ) នៅចន្លោះដង្កៀបទាំងពីរ
          • ដាក់ដង្កៀប Pince de Bar ឬ ចងចំណងទី៣ ចម្ងាយ ១-២សង់ទីម៉ែត្រ ពីស្បែក ដង្កៀបត្រូវដកចេញពីចន្លោះ ៤៨-៧២ម៉ោង


៣) ការវិត្តន៍នៃទងផ្ចិត៖
   – ទងផ្ចិតឡើងស្ងួត ហើយខ្មៅ ហើយជ្រុះចន្លោះពីថ្ងៃទី៥ ទៅទី១៥
   – បន្ទាប់ពីមានការខាំជាប់ វាមានក្រមរ ប្រសិនបើមានករដុះសាច់ចេញមកក្រៅ ត្រូវជម្រាបឱ្យគ្រូពេទ្យដឹង និងធ្វើការព្យាបាលដោយលាប ប្រាក់នីត្រាត (Nitrated’argent)។

៤) វិបត្តិនៃការបង្កររោគ៖
   – នៅពេលប្រសូត គ្មាន Flore លើស្បែករយៈពេល ២៤ម៉ោង
          • ទងផ្ចិត និងផ្ចិតប្រៀបដូចថ្នាលបណ្តុះមេរោគ សម្រាប់មេរោគដែលមកពី:
                 – Flore តាមទ្វារមាស
                 – Flore តាមស្បែករបស់ម្តាយ
                 – មេរោគលើដៃរបស់អ្នកថែទាំទងផ្ចិត និងផ្ចិតជាផ្លូវចូលនៃមេរោគយ៉ាងសំខាន់
   – តេតាណូស (Tétanos)
   – ៣៥.៩ភាគរយ ពុំមានភាពស៊ាំ
   – ការបង្កររោគផ្សេងៗទៀត
៥) ការការពារបង្ការ៖
កិច្ចការដែលត្រូវអនុវត្តមានដូចជា:
   ក) ការថែទាំផ្ចិតនៅពេលកើត:
      – ដៃស្អាត (លាងជាមួយ សូលុយស្យុង អ៊ីដ្រូអាល់កុលលីក ឬសាប៊ួ)
      – កាំបិតត្រូវបានសំលាប់មេរោគ Bisouri Stérile (Pince, Gase etc…)
      – ជូតសំអាតទងផ្ចិត និងកាត់ទងផ្ចិត
      – ប្រើក្លរ័រេស៊ីឌីន (Chlorexhidine) និង ប៉ង់សឺម៉ង់ស្ងួត (Pansement sec)
   ខ) ថ្ងៃបន្ទាប់:
ទងផ្ចិតកាន់តែក្រជ្រុះ បើយើងលាងសំអាតជាមួយថ្នាំសម្លាប់មេរោគប្រភេទទឹក។


៦) ការថែទាំផ្ចិត៖
ការថែទាំផ្ចិតឱ្យស្ងួត:
   – ត្រូវលាងជាមួយទឹកនឹងសាប៊ូ រួចលាងជម្រះសម្អាត ព្រមទាំងធ្វើការថែទាំឱ្យស្ងួត និងដាក់ឱ្យត្រូវខ្យល់។
   – ការថែទាំផ្ចិត និងភ្ជិតឱ្យស្ងួត ត្រូវដាក់លើស្បៃកំប្រេស ឬខ្ចប់នៅក្នុងស្បៃកំប្រេស
បើប្រើជាមួយនឹងអង់ទីសិបទិក:
   – ត្រូវធ្វើការដោយប្រុងប្រយ័ត្ន
   – អង់ទីសិបទិកប្រើមួយដង ក្នុងមួយថ្ងៃយ៉ាងច្រើន
   – ទងផ្ចិតដែលគ្មានមេរោគ ជាទូទៅវាមិនងាយជ្រុះទេ
   – អង់ទីសិបទិកម្សៅងាយធ្វើអោយហូរឈាម
៧) កំណត់សំគាល់៖
   – គ្រោះថ្នាក់ដោយការបង្កររោគអាចនៅមានរហូតដល់ការក្រៀមជាក្រមរនៅទងផ្ចិត ក៏ដូចគ្នាដែរនៅពេលទងផ្ចិតជ្រុះបាត់ហើយក៏ដោយ។
   – មានក្លិនអាក្រក់ រួមជាមួយការហូរចេញទឹករងៃនៅត្រង់ទងផ្ចិត នោះវាមិនមែនជាខ្ទុះទេ។
   – នៅពេលទងផ្ចិតធ្វើការផ្តាច់ចេញ កម្ទេចតូចៗផ្តុំគ្នានៅត្រង់កន្លែងភ្ជាប់ជាមួយស្បែក។ ទងផ្ចិតអាចទៅជាសើម ចេញទឹក មានក្លិនចង់ក្អួត គួរធ្វើការលាងជាមួយសាប៊ូ ហើយសម្ងួតឱ្យបានស្ងួតល្អ។
ជាទូទៅអ្នកម្តាយដែលបានធ្វើការសម្រាលនៅមន្ទីរពេទ្យកាល់ម៉ែត តែងតែទទួលប្រឹក្សា និងការណែនាំពីរបៀបថែទាំផ្ចិតនេះ៕

អត្ថបទ៖ រស្មី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម