ចូលរួមស្វែងយល់អំពីការព្យាបាលនិងវះកាត់ជំងឺបេះដូង តេត្រាឡូស្សឺដឺផាឡូ (Tétralogie de Fallot,T4F) នៅមន្ទីរពេទ្យកាល់ម៉ែត
១. តើអ្វីទៅជាជំងឺ តេត្រាឡូស្សឺដឺផាឡូ ?
ជាជំងឺដែលជួបប្រទះញឹកញាប់ក្ នុងចំណោមជំងឺបេះដូងពីកំណើត។ T4F ត្រូវបានរកឃើញដោយលោក Marseillais Antoine Fallot ក្នុងឆ្នាំ១៨៨៨ ដោយដាក់ឈ្មោះថា « tétralogie » ដែលមានសភាពមិនធម្មតា៤យ៉ាងគឺ
– ប្រហោងបេះដូងចន្លោះថង់ពីរ (Communication interventriculaire)
– ត្បៀតសរសៃនាំឈាមទៅសួត (sténose pulmonaire)
– សរសៃឈាមអាកអ័កខិតទៅខាងស្តាំ (dextroposition de l’aorte)
– សាច់ដុំថង់បេះដូងស្តាំក្រាស់ (Hypertrophie du ventricule droit)
២. មូលហេតុបណ្តាលឲ្យមានជំងឺនេះ៖
– កត្តាពីកំណើត
– កត្តាក្រូម៉ូសូម
– ជំងឺពីកំណើតដីស្សក (syndrome de Di George et syndrome Vélo cardio facial)
៣. រោគសញ្ញា៖
– សភាពស្បែកឡើងស្វាយ (cyanose) ជារោគសញ្ញាដ៏សំខាន់។ ភាគច្រើនមិនកើតមាននៅពេលចាប់កំណើតទេ។ ស្បែកស្វាយនេះសម្បូរកើតមានឡើង ដោយយឺតៗនៅអាយុក្រោយ ៦ខែ ។ ស្បែកស្វាយនេះ លេចចេញនៅពេលក្មេងយំ ពេលប្រឹង និងពេលត្រជាក់។
– ក្រចកដៃ ក្រចកជើងស្វាយហើយឡើងក្រម៉ោងខាងចុង (hippocratisme digital)
– ហត់ សន្លឹម និងអស់កម្លាំង
– ការលូតលាស់មានភាពយឺតយ៉ាវ
៤. រោគវិនិច្ឆ័យ៖
ភាគច្រើនពឹងផ្អែកលើ
– រោគសញ្ញាគ្លីនិក
– ការធ្វើអេកូបេះដូង
– ពិនិត្យឈាម គ្រាប់ឈាមខាប់ ហើយតូចស្អិត (polyglobulie, microcytose)
– cathétérisme cardiaque , ថតស្កេន (IRM)
៥. ផលវិបាកមិនបានធ្វើការព្យាបាលវះកាត់
ផលលំបាកសំខាន់ៗ
– ប៉ះពាល់ខួរក្បាល (accidents neurologiques)
– រលាកប្រើសបេះដូង (endocardite d’oster)
– អាប់សែខួរក្បាល (abcès cérébral)
៦. ការព្យាបាល និងការវះកាត់ ដែលបាន និងកំពុងអនុវត្តន៍នៅមន្ទីរពេទ្យកាល់ម៉ែត៖
-ការព្យាបាលដោយប្រើថ្នាំ (គ្រាន់តែបន្ធូរនូវរោគសញ្ញាមួយរយៈប៉ុណ្ណោះ)
-ការព្យាបាលដោយការវះកាត់
-ការវះកាត់បើកបេះដូងដោយបច្ចេកវិទ្យាទំនើប តាមរយៈចរន្តឈាមរត់នៅម៉ាស៊ីនបេះដូងសិប្បនិម្មិត (réparation en cure complète)៕
អត្ថបទ៖ រស្មី
សូមចុចអាន៖ ស្វែងយល់អំពីជំងឺឫសដូងបាត!