ស្ដ្រី​កើតជំងឺ​ទឹកនោមផ្អែម ហើយមានកូន តើមាន​ផលប៉ះពាល់អ្វី​ខ្លះ​ដល់ខ្លូនឯង និងទារក?
Connect with us
Helistar Cambodia - Helicopter Charter Services

សុខភាព

ស្ដ្រី​កើតជំងឺ​ទឹកនោមផ្អែម ហើយមានកូន តើមាន​ផលប៉ះពាល់អ្វី​ខ្លះ​ដល់ខ្លូនឯង និងទារក?

បានផុស

នៅ

​ដូចដែល​បងប្អូន​ប្រជាជន​យើង​បាន​ជ្រាប​ហើយ​ថា​ ជំងឺ​ទឹកនោមផ្អែម​មាន បី​ប្រភេទ ប្រភេទ​ទី​១ ប្រភេទ​ទី​២ និង​ប្រភេទ​ទី​៣(​កើត​លើ​ស្ត្រី​មាន​ផ្ទៃពោះ​) ប៉ុន្តែ​នៅក្នុង​អត្ថបទ​នេះ​យើងខ្ញុំ​សុំ​ធ្វើ ការបកស្រាយ​អំពី​អ្នកជំងឺ​ជាពិសេស ស្ត្រី​ដែល​កើត​ជំងឺ​ទឹកនោមផ្អែម​ហើយ​ប្រាថ្នា​ចង់បាន​បុត្រ​តើ​គាត់​អាចមាន​បុត្រ​បាន​ដែល​ឬ​ទេ ហើយ​គាត់​គួររៀបចំ​ខ្លួន​បែបណាខ្លះ​?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ជាការ​ពិតណាស់​បើ​ស្ត្រី​មិនទាន់មាន​ផ្ទៃពោះ​ហើយ​គាត់​ប្រាថ្នា​ចង់បាន​បុត្រ គឺ​គាត់​នៅតែ​អាចមាន​បុត្រ​បាន ប៉ុន្តែ​គាត់​ត្រូវតែ​រៀបចំខ្លួន​ឲ្យ​បាន ត្រឹមត្រូវ​ដើម្បី​ជៀសវាង​ផលវិបាក​។​

​ប្រសិនបើ​ណា​ជា​គាត់ មិនបាន​រៀបចំខ្លួន​ឲ្យបាន​ត្រឹមត្រូវ​ទេ នោះ​គាត់ អាច​ប្រឈមមុខ​នូវ​ផលវិបាក​ទៅលើ​ម្តាយ និង​ទៅលើ​កូន​(​ទាំងសងខាង​)​។​

-​ម្តាយ​អាច​ប្រឈមមុខ​ជាមួយ​: ជំងឺលើសឈាម ជំងឺ​ក្រឡាភ្លើង​

-​ទារក​អាច​ប្រឈម​ជាមួយ​: ទារក​ឡើង​គីឡូ​ខ្លាំង ដែលជា​ហេតុ​ធ្វើឲ្យពិបាក សម្រាល ទារក​អាចមាន​បញ្ហា​ផ្លូវដង្ហើម និង​អាច​រលូត ឬ​ក៏​ទារក​អាច​ស្លាប់ ក្នុង​ផ្ទៃ​។​

​ហេតុដូចនេះ​ហើយ​បានជា​យើង​លើកយក​អត្ថបទ​នេះ​ឡើង​ដើម្បី​ពន្យល់​បង ប្អូន​មហាជន ជាពិសេស ស្ត្រី និង​ក្រុមគ្រួសារ​ដើម្បី​រៀបចំខ្លួន​ជៀសវាង នូវ​ផលវិបាក​ដូច​បាន​រៀបរាប់​ខាងលើ​។​

​ស្ត្រី​ដែលមាន​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​១ ឬ​ក៏​ប្រភេទ​ទី​២ នៅពេលដែល​ប្រាថ្នា​ចង់ បាន​បុត្រ​គួរ​គប្បី​រៀបចំខ្លួន​ដូចខាងក្រោម​៖

– ពិនិត្យ​ហើយ​តាមដាន​ជាតិ​ស្ករឲ្យមាន​លំនឹង​មុននឹង​ប្រាថ្នា​យក​បុត្រ (A1C< ៧%)

– ត្រូវ​ព្រឹក្សា​ជាមួយ​គ្រូពេទ្យ​ឯកទេស​ជំងឺ​ទឹកនោមផ្អែម តើ​ពេល​គួរ​គប្បី​យក​បុត្រ ចំពោះ​អ្នកជំងឺ​ដែលមាន​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​១ គឺ​មិនមាន​ការរៀបចំ អ្វី​ច្រើន​ទេ ពីព្រោះ​អ្នកជំងឺ​ប្រភេទ​ទីមួយ​នេះ គឺ​គាត់​បានទទួល ការព្យាបាល ដោយ​ការចាក់ អាំង​ស៊ុយ​លីន រួចមកហើយ ចំណែកឯ​អ្នកជំងឺ​ទឹកនោមផ្អែម ប្រភេទ​ទី​២​ដែល​គាត់​ប្រើ​ថ្នាំ គ្រាប់​ក្នុងការ​ព្យាបាល​ហើយ​គាត់​ប្រាថ្នា​យក​បុត្រ គឺ​គាត់​ត្រូវ​ប្រឹក្សា​ជាមួយ​គ្រូពេទ្យ​ដើម្បី​ធ្វើការ​ផ្លាស់ប្តូរ​ថ្នាំ​គ្រាប់​មួយចំនួន ដែលជា​យថាហេតុ​អាច​ប៉ះពាល់​ទៅលើ ទារក​ក្នុងករណី​ចាំបាច់​ត្រូវ​ធ្វើការ ផ្លាស់​មក​ប្រើ​ថ្នាំ​ចាក់ អាង​ស៊ុយ​លីន​វិញ​។ ថ្នាំ​ចាក់ អាង​ស៊ុយ​លីន នេះ​មិនមាន ផ្តល់​ជា​ផល​គ្រោះថ្នាក់​អ្វី​ទាំងអស់​ទៅលើ​ទារក ហើយ​ត្រូវបាន អ្នកវិទ្យាសាស្ត្រ​ធំៗ​នានា​នៅ​ពិភពលោក ចាត់ទុកថា​ជា​ថ្នាំ​ជម្រើស​ដំបូង សម្រាប់​ស្ត្រី​ដែលមាន​ជំងឺ​ទឹកនោមផ្អែម ហើយ​ចង់បាន​បុត្រ​។​

– អ្នកជំងឺ​ទឹកនោមផ្អែម​ជា​ស្ត្រី​ដែល​ប្រាថ្នា​ចង់បាន​បុត្រ​គួរ​គប្បី​ទៅពិនិត្យ​ភ្នែក ដើម្បី​រុករក​មើល ផលប៉ះពាល់​ទៅ លើ​ភ្នែក មុននឹង​សម្រេចចិត្ត​យក​បុត្រ​។ គេ​សង្កេតឃើញថា ​អ្នកជំងឺ​ដែលមាន​ជំងឺ​ទឹកនោមផ្អែម​នៅពេលដែល គាត់​មាន​បុត្រ​គឺ​ពេលនោះ​គាត់​អាចមាន​ផលប៉ះពាល់​ទៅលើ​បាទ​ភ្នែក ហេតុដូចនេះ​មុន​នឹក​ការសម្រេចចិត្ត​យក បុត្រ​គួរ​គាប់​បី​ទៅពិនិត្យ​ភ្នែក ដើម្បី​សុវត្ថិភាព​។​

– អ្នកជំងឺ​គួរ​គប្បី​ប្រឹក្សា​ជាមួយ​គ្រូពេទ្យ ឬ​ក៏​អ្នកឯកទេស​ខាង​ជំនាញ​ម្ហូបអាហារ ដើម្បី​ស្វែងយល់​អំពី​អាហារ​ជៀសវាង និង អាហារ​ដែល​ទទួលទាន​បាន ព្រោះថា​ស្ត្រី​ដែលមាន​ផ្ទៃពោះ គឺ​លំនឹង​នៃ​របប​អាហារ​ត្រូវតែ​សំខាន់​ណាស់ ពីព្រោះ​បើ​គាត់​តម​ខ្លាំងពេក​នោះ​គាត់​អាចមាន​ផលប៉ះពាល​ជា​កង្វះ​អាហារូបត្ថម្ភ​ទៅលើ​ទារក​នៅក្នុង​ផ្ទៃ បើ​គាត់​ទទួលទាន​ច្រើនពេក​ជាតិ​ស្ករ​គាត់​នឹង​ចុះ ក៏មាន​ផលប៉ះពាល់​ទៅលើ​ទារក និង​ខ្លួន​គាត់​ដូចគ្នាក្នុងករណី​អ្នកជំងឺ​ទឹកនោមផ្អែម​ហើយ​គាត់​មានគភ៌ តើ​វិធីសាស្ត្រ​សម្រាល​បែបណា​ល្អ​សម្រាប់​ពួកគាត់​?

​ស្ត្រី​ដែលមាន​ជំងឺ​ទឹកនោមផ្អែម​ហើយ​មានគភ៌ ត្រូវបាន​ចាត់ទុក​នៅក្នុង​ស្ត្រី​ដែល ប្រឈមមុខ​គ្រោះថ្នាក់​ខ្ពស់ ក្នុងការ​សម្រាល ដូច​ច្នេះ​អ្នកជំងឺ និង​ក្រុមគ្រួសារ គួរ​គាប់​បី​យល់​ដឹងថា ​អ្នកជំងឺ គួរ​តាមដាន​នឹង​ពិនិត្យ ឯកទេស​ទឹកនោមផ្អែម និង​ឯកទេស​ខាង​សម្ភព ស្ត្រី​ត្រូវ​ថែរក្សា​កំរិត​ជាតិ​ស្ករ​ឲ្យ​បាន​ល្អ និង​តឹងរឹង បំផុត​ដើម្បី ជៀសវាង​នៅ​ផល​លំបាក​នានា​ដូច​បាន​រៀបរាប់​ខាងលើ គឺ​មុន​ពេលបាយ​ជាតិ​ស្ករ​ក្រោម ១០០ml/dl និង​ក្រោយ​ពេលបាយ​ពីរ​ម៉ោង​តិចជាង​១២០ml/dl ។ ប្រសិនណាបើ​គាត់​អាច​រក្សា​ជាតិ​ស្ករ​ក្នុង​កម្រិត​ដូច​បាន​ជម្រាបជូន​ខាងដើម នោះ​វិធីសាស្ត្រ​ក្នុងការ​សម្រាល​តាម​ការ​វះកាត់​ក្តី ឬ​តាម​ធម្មជាតិ​ក្តី​លែង​ជា​បញ្ហា​សម្រាប់​គាត់​ទៀតហើយ​៕​

អត្ថបទ៖ រស្មី

សូមចុចអាន៖ រោគសញ្ញា និង​ភាព​ខុស​គ្នា រវាងជំងឺមហារីក​ក្រពះ និង​រលាក​ក្រពះ ឬ​ខ្សោយក្រពះ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣០ នាទី មុន

បន្ទាន់! បាត់​ខ្លួន​មេធាវី​មួយ​រូប​តាំង​ពី​ម៉ោង៤ល្ងាច ​បន្ទាប់​ពី​ចុះ​ងូត​ទឹក​នៅ​ឆ្នេរ​អូត្រេះ​

កូវីដ-១៩២ ម៉ោង មុន

អាជីវករ​ផ្សារ​ដើម​គ​ជាង​៣០០​នាក់​ ដែល​ក្រុម​គ្រូពេទ្យ ពិនិត្យ​យក​សំណាក​មិនមាន​វិជ្ជាមាន​កូ​វីដ​-១៩​ទាំងអស់ ប៉ុន្តែ​ផ្សារ​ត្រូវ​បិទ​៣​ថ្ងៃ

ជីវិតកម្សាន្ដ២ ម៉ោង មុន

មក​ស្គាល់​ស្នាដៃ​និង​ចម្រៀង​ល្បីៗ​ជាច្រើន​របស់​កវី​ដ៏​ឆ្នើម ហ៊ុយ ពុធ នៅក្នុង​វិស័យ​សិល្បៈខ្មែរ

ជីវិតកម្សាន្ដ២ ម៉ោង មុន

ចេតិយ​ដែល​ជា​បំណង​ចុងក្រោយ​ព្រឹទ្ធាចារ្យ គង់ ណៃ សម្រេចការ​សាងសង់​រួចរាល់​ជា​ស្ថាពរ

ព័ត៌មានជាតិ៣ ម៉ោង មុន

គ្រឿងចក្រ​របស់​ក្រុមហ៊ុន​កំពត​ផត ​កំពុង​ឈូស​ឆាយ​លើ​ដី​របស់​ប្រជាពលរដ្ឋ​តាម​អំពើ​ចិត្ត

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services