Connect with us

សុខភាព

មក​ដឹង​ពី​រោគសញ្ញា ​និងមូល​ហេតុ ដែល​ស្ដ្រី​កើត​ដុំ​គីស​នៅដៃ​ស្បូន!

បានផុស

នៅ

​តាមពិតទៅ ដុំ​គីស​ដៃ​ស្បូន ជា​ដុំ​ទឹក​ស្រោប​ដោយ​ស្រោម​នៅក្នុង ឬ​នៅលើ​ផ្ទៃ​នៃ​អូវែ ដែល​នៅ​សងខាង​ស្បូន​ស្ត្រី​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ក​) រោគសញ្ញា​៖

– ឈឺ​អាង​ត្រគាក​ស្ទុំៗ និង​អាច​រាលដាល​ទៅក្រោយ​

– ឈឺ​អាង​ត្រគាក​មុន​ចាប់ផ្តើម​មក​រដូវ ឬ​ពេល​រួមដំណេក​(Dyspareunia)

– ក្អួតចង្អោរ និង​មាន​អារម្មណ៍​ថា​ពេញ​ណែន​ធ្ងន់​ក្នុង​ពោះ​

– នោម​ញឹក ឬក៏​ពិបាក​នោម​

– អាចមាន​ចុកពោះ​ខ្លាំង​ភ្លាមៗ ព្រមទាំង​ក្អួត និង​ក្តៅខ្លួន​

– ភាគច្រើន​វា​វិវត្តន៍​ធំធាត់​ដោយ​ស្ងៀមស្ងាត់​

​ខ​) មូលហេតុ​៖

​មូលហេតុ​នៃ​ជំងឺ​នេះ កើតឡើង​ទៅតាម​ប្រភេទ​នៃ​គីស​នីមួយៗ​:

១. Follicular cyst: ដោយ​វា​ពុំបាន​បញ្ចេញ​ពង​មេជី​វិត​។​

២. Corpus luteum cyst: ពង​មេជី​វិត​ត្រូវបាន​បញ្ចេញ ប៉ុន្តែ​រន្ធ​នោះ​ត្រូវបាន​បិទ​ជិត​វិញ​។​

​ដុំ​គីស​ទាំងពីរ​ប្រភេទ​នេះ​(១ និង​២)​មិនមាន​បញ្ហា​អ្វី​ទេ វា​នឹង​បាត់​ទៅវិញ​ក្នុង​រយៈពេល ២ ទៅ ៣​ខែ បន្ទាប់​។​

៣. Dermoidcysts: ផ្សំ​ទៅដោយ​ជាលិការ​ផ្សេងៗ​ដូចជា សក់ ស្បែក ឬក៏​ធ្មេញ​…​។ ករណីនេះ​កម្រ​ក្លាយជា​មហារីក​ណាស់​។​

៤. Cystadenomas: ផ្សំ​ដោយ​ទឹករំអិល​ខាប់ៗ ដែល​កើតចេញពី​ជាលិកា​អូវែ​

៥. Endometriomas: ផ្សំ​ដោយ​ឈាមរដូវ​ខាប់ៗ​ដែល​កើតចេញពី​កោសិការ​អង់ដូម៉ែត និង រីក​ធំធាត់​នៅក្រៅ​ស្បូន​។​

​គ​) ផលវិបាក​៖

– ដុំ​គីស​ដែល​កើត​លើ​ស្ត្រី​ចំណាស់​ក្រោយពេល​អស់​រដូវ​អាច​ក្លាយជា​មហារីក​។​

– Ovarian Torsion គឺ​ដុំ​គីស​ដែល​រមួល​បណ្តាល​ឲ្យ​ចុកពោះ​ខ្លាំង​។​

– Ovarian Rupture គឺ​ដុំ​គីស​ដែល​បែក​រហែក​បណ្តាល​ឲ្យ​ចុកពោះ​ខ្លាំង និង​មាន​ឈាម​ដក់​ក្នុង​ពោះ​។​

​ឃ​) ការព្យាបាល​៖

​ការព្យាបាល​គឺ​អាស្រ័យ​ទៅតាម រោគសញ្ញា អាយុ​ស្ត្រី ប្រភេទ និង​ទំហំ​គីសៈ​

– ករណី​ធម្មតា (​ប្រ​ភ​ទ​ដុំ​គីស Follicular cyst និង Corpus luteum cyst): អ្នកជំងឺ​មិន​តម្រូវ​ឲ្យ​មានការ​វះកាត់​ទេ​។​

– ករណី​ធ្ងន់ធ្ងរ គឺ​តម្រូវ​ឲ្យ​ធ្វើការ​វះកាត់ៈ​

● ការវះកាត់​ដោយ​បើក​ពោះ (Laparotomie)

● ការវះកាត់​ដោយ​ប្រើ​ឧបករណ៍​ចោះ (Laparoscopic): ការវះកាត់​ដោយមាន​ស្នាមរបួស​តូច មិនសូវមាន​ការឈឺចាប់ និង​អាច​បាន​ត្រលប់​ទៅផ្ទះ​ឆាប់រហ័ស​។​

​ការវះកាត់​ទាំងពីរ​នេះ​មាន​ប្រយោជន៍​សំខាន់​ដល់​ស្ត្រី ដោយ​រក្សាទុក​ដៃ​ស្បូន ជាពិសេស​ស្ត្រី​ដែល​នៅ​វ័យក្មេង អាច​ឲ្យ​មាន​បុត្រ​ទៅ​ថ្ងៃក្រោយ​។​

​បើសិន​ជាមាន​បញ្ហា​ដូច​រៀបរាប់​ខាងលើ សូម​អញ្ជើញ​មក​មន្ទីរពេទ្យ​កាល់ម៉ែត​ដែលមាន​គ្រូពេទ្យ​ជំនាញ​ឯកទេស និង​មធ្យោបាយ​គ្រប់គ្រាន់ ក្នុង​ការធ្វើ​រោគវិនិច្ឆ័យ និង​កំណត់​ប្រភេទ​គីស​ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​ទទួល​បានការ​ព្យាបាល​សមស្រប​៕​

អត្ថបទ៖ រស្មី

សូមចុចអាន៖ ​តើ​ការបូមទឹក​ចេញពី​ពោះ​នៅពេល​មាន​ទាច​ទឹក ពិតជា​អាចធ្វើ​ឲ្យ អ្នកជំងឺ​ឆាប់​ស្លាប់​មែនដែរ​ឬទេ​?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងសាធារណការ​ចេញយន្តការ ៥ ចំណុច ទប់ស្កាត់សកម្មភាពអនាធិបតេយ្យតាម​ដងផ្លូវ

សន្តិសុខសង្គម២ ម៉ោង មុន

អាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យ​២នាក់ ករណីប្រើប្រាស់ឯកសណ្ឋាន និងក្លែងបន្លំឯកសារកងទ័ព

ព័ត៌មានជាតិ២ ម៉ោង មុន

តំណាងកម្ពុជានៅ UN ជំរុញក្រុមប្រឹក្សាសន្តិសុខ ធ្វើការជិតស្និទ្ធជាមួយគ្រប់ភាគីជម្លោះ ដើម្បីស្តារទំនុកចិត្ត

ជីវិតកម្សាន្ដ២ ម៉ោង មុន

ម្ចាស់បទ “Smoke” ខឹងខ្លាំងដល់ថ្នាក់ប្ដឹងប៉ូលិសជួយរកយុត្តិធម៌ ក្រោយធ្លាយរូបអាក្រាតកាយ

ជីវិតកម្សាន្ដ២ ម៉ោង មុន

ស្ងាត់ៗ កូនប្រុសពៅកំពូលតារាចម្រៀង ព្រាប សុវត្ថិ ចុះកុងត្រាចូលផលិតកម្ម Galaxy

Sokha Hotels

ព័ត៌មានពេញនិយម