សុខភាព
អ្នកខ្លាំងផឹកច្រើន ប្រយ័ត្នកើតជំងឺផ្លូវចិត្តម្យ៉ាងដោយមិនដឹងខ្លួន
រាល់ថ្ងៃ គ្រឿងស្រវឹងស្ទើរតែក្លាយជាផ្នែកមួយនៃរបបអាហាររបស់យើងទៅហើយ។ គ្នាយើងខ្លះ មិនថាប្រុសស្រី សុទ្ធតែលើកហេតុផលផ្សេងៗពេលផឹក ហើយហេតុផលរួមតែងឮ គឺបំបាត់ភាពស្មុគស្មាញ រំសាយអារម្មណ៍ខ្លះៗ ក្រោយការងារ។ តែធ្លាប់ដឹងអត់ ក្រៅពីនាំឲ្យមានជំងឺកាចជាច្រើនៗ ជាតិអាល់កុលនៅក្នុងស្រា ក៏ជាមូលហេតុមួយនាំឲ្យកើតជំងឺបាក់ទឹកចិត្ដ។ “Hello គ្រូពេទ្យ” ណែនាំចំណុចមួយមានទំនាក់ទំនងរវាងស្រា និងការបាក់ទឹកចិត្ត។
១- ឥទ្ធិពលជាតិអាល់កុលលើខួរក្បាល
អាល់កុលត្រូវគេចាត់ទុកថាស្មើជំងឺបាក់ទឹកចិត្ត ព្រោះរំខានដល់តុល្យភាពគីមីខួរក្បាល ប៉ះពាល់ប្រព័ន្ធបញ្ជាសរសៃប្រសាទ។ ក្រោយផឹក ប្រតិបត្តិការក្នុងខួរក្បាលយើងចាប់ផ្តើមចុះខ្សោយ ជះឥទ្ធិពលដល់សមត្ថភាពចាត់ចែង រក្សាទុក និងរំឭកការចងចាំ ជាដើម។
ផឹកជាតិអាល់កុលច្រើន ពិសេសក្នុងពេលខ្លី និងគ្មានអ្វីក្នុងពោះ អាចធ្វើឲ្យមុខងារចងចាំរបស់ខួរក្បាលបិទចោលទាំងស្រុង បាត់បង់លទ្ធភាពប្រមូលការចងចាំមកវិញ។ គ្នាយើងស្រវឹងស្រា អាចភ្លេចខ្លះៗ ឬទាំងអស់តែម្តង ជាមូលហេតុគ្នាយើងខ្លះ ភ្ញាក់ដឹងខ្លួនពីស្រវឹង មិនដឹងថាបានទៅណាខ្លះ ធ្វើអ្វីខ្លះនោះឡើយ ហើយផលប៉ះពាល់ធំៗដោយសារជាតិអាល់កុលលើខួក្បាល មាន៖
– ធ្វើចលនាមិនបានល្អ
– ខ្សោយភ្នែក
– និយាយមិនសូវច្បាស់
– ស្ពឹកស្រពន់ ឬប្រតិកម្មយឺត
– បាត់បង់ការចងចាំ។
យ៉ាងណា ផលប៉ះពាល់ទាំងនេះ នឹងបាត់ទៅវិញបន្ទាប់ពីឈប់ផឹក។ ករណីខ្លះ ទោះឈប់ផឹកក្តី ក៏ខួរក្បាលនៅតែមានសភាពមិនប្រក្រតីដូចគ្នា។ គ្នាយើងផឹកយូរៗទៅ អាចនឹងធ្វើឲ្យខួរក្បាល ផ្លាស់ប្តូរជារៀងរហូតតែម្តង។ ផលប៉ះពាល់ផ្សេងទៀត បណ្តាលឲ្យសុខភាពចុះខ្សោយ ឬកើតជំងឺថ្លើមធ្ងន់ធ្ងរ។
២- បន្ថែមកង្វល់
គ្នាយើងមួយចំនួនផឹកស្រា សង្ឃឹមថាអាចជួយបំបាត់ស្ត្រេស ទុក្ខកង្វល់ ប៉ុន្តែការគិតនេះខុសស្រឡះ។ ធាតុពិត ស្រាចូលរួមចំណែកជំរុញឲ្យបាក់ទឹកចិត្ត បន្ថែមកង្វល់ធ្វើឲ្យគ្រប់យ៉ាងកាន់តែពិបាកដោះស្រាយ។ ជាតិអាល់កុល តែងនាំយើងធ្វើអ្វីមួយដែលខួរក្បាលធ្លាប់បដិសេធ បង្កើតទៅជាវិប្បដិសារៈ។
៣- អាល់កុល និងការបាក់ទឹកចិត្ត
ផឹកស្រាញឹកញាប់ បង្កើតឲ្យមានរោគសញ្ញាបាក់ទឹកចិត្ត។ វត្តមានជាតិអាល់កុល គឺរារាំងការបញ្ចេញអ័រម៉ូន Serotonin (អ័រម៉ូនប្រព័ន្ធប្រសាទ)។ គ្នាយើងមានជំងឺបាក់ទឹកចិត្ត យកស្រាមកដាក់មុខ ផឹកស្រវឹងរាល់ថ្ងៃ តែងមិនខ្វាយខ្វល់គ្រោះថ្នាក់ប្រឈមធ្ងន់ធ្ងរទាំងសុខភាព ទាំងខួរក្បាល កាន់តែផឹក កាន់តែបាក់ទឹកចិត្ត។ លើសពីនេះ ផឹកច្រើនពេក ទំនាក់ទំនងជាមួយមនុស្សជុំវិញខ្លួន ក៏បាត់បង់ អសមត្ថភាពការងារ ធ្វើឲ្យជីវិតកាន់តែវេទនា បង្កទៅជាជំងឺបាក់ទឹកចិត្តតែម្តង។
៤- អត្តឃាត និងវិកលចរិត
ពេលជាតិអាល់កុលទៅរារាំងខួរក្បាល នាំឲ្យខ្វះការពិចារណា ប្រព្រឹត្តទង្វើយើងមិនចង់ធ្វើ មុនស្រវឹង អាចធ្វើបាបខ្លួនឯង ឬធ្វើបាបអ្នកដទៃ។ ផឹកហួសកម្រិត បណ្តាលឲ្យវិកលចរិត ជាពិសេសពេលយើងកំពុងជោកជាំជាមួយស្រា ភ្លាមៗស្រាប់តែឈប់ផឹក នឹងមានរោគសញ្ញាអារម្មណ៍រវើរវាយ វង្វេងវង្វាន់ ភិតភ័យ កើតឡើង ដែលសុទ្ធសឹងរោគសញ្ញាវិកលចរិតតែម្តង។
អត្ថបទផ្ដល់ដោយ៖Hello Krupet
ចុចអាន៖ហេតុអ្វីអាហារពេលព្រឹកបែបអ៊ីតាលីពេញនិយមក្នុងចំណោមមហាសេដ្ឋី
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
កីឡា៣ ថ្ងៃ ago
ជើងឯកម៉ុងហ្គោលី Erdene អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្តេច ហ៊ុន សែន ៖ ហេតុអ្វីបានជាមកដល់ពេលនេះហើយមានមន្ត្រីយើងប្រព្រឹត្តបែបនេះ ដោយពាក់ស្បែកជើងចូលក្នុងព្រះវិហារ?
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»