Connect with us

សុខភាព

ជំងឺរលាកសួតលើកុមារ គ្រោះថ្នាក់ណាស់! ចុះធ្វើ​ម៉េច​អាច​ដឹង​កូនកំពុងរលាក?

បានផុស

នៅ

យោង​តាម​អង្គការ​សុខភាព​ពិភព​លោក ជា​រៀង​រាល់ ​២០​នាទី ​មាន​ក្មេង​ម្នាក់​ស្លាប់​ដោយ​សារ​ជំងឺ​រលាក​សួត។ រោគ​សញ្ញា​ជំងឺ​រលាក​សួតលើ​កុមារ ​គឺ​ខុស​គ្នា​ពី​ក្មេង​ម្នាក់​ទៅ​ម្នាក់។ ​ខ្លះ​អាច​នឹង​ក្អក​តិច​តួច មិន​ក្តៅ​ខ្លួន ឬ​គ្មាន​សញ្ញា​​បង្ក​រោគ​ច្បាស់​លាស់ទេ ជាហេតុ​នាំ​ឲ្យ​ពិ​បាក​ព្យាបាល​ឲ្យ​បាន​​ទាន់​ពេល។ មូលហេតុ​នេះ​ហើយ បានជា កម្ពុុជាថ្មី នឹងលើក​ឡើង​ពីជំងឺរលាក​សួត​លើ​កុមារ​ ឲ្យ​គ្នា​យើង​បាន​ដឹង ដើម្បី​អាច​បង្ការ​គ្រោះ​ថ្នាក់​បាន​។

១- ជំងឺ​រលាក​សួត​លើ​កុមារ​កម្រិត​ស្រាល

Premium Photo | Patient asian kid with mask have fever on hospital bed
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជំងឺ​រលាក​សួតលើ​កុមារ​ គឺ​បង្ក​ដោយ​ពពួក​បាក់​តេរី​ ដូច​ជា​ Mycoplasma pneumoniae និង Chlamydophila pneumoniae ធ្វើ​ឲ្យ​​មាន​រោគ​សញ្ញា​កម្រិត​ស្រាល​ប៉ុណ្ណោះ។ ជំងឺ​នេះ ឧស្សាហ៍​​កើត​ញឹក​ញាប់​លើ​ក្មេង​ៗ​ អាយុ​ថ្នាក់​បឋមសិក្សា ក៏​​មិន​សូវ​ជា​មាន​សភាព​ធ្ងន់​ធ្ងរ​នោះ​ដែរ តែ​វា​អាច​ធ្វើ​ឲ្យ​មានអាការៈ​ក្អក​ស្ងួត ក្តៅ​ខ្លួន​ស្ទីងៗ ឈឺ​ក្បាល និង​អស់​កម្លាំង។

២- ជំងឺរលាក​សួត​លើ​កុមារ​កម្រិត​មធ្យម

Premium Photo | Asian boy using inhaler containing medicine to stop coughing

ច្រើន​កើត​លើ​ក្មេង​អាយុ ៥-៦ ​ឆ្នាំ​ ដែល​​បណ្តាល​មក​ពី​ពពួក​មេរោគ ខណៈរោគ​សញ្ញាកើត​​មាន​ញឹក​ញាប់​ ដូច​ជា ឈឺ​ក ក្អក ក្តៅ​ខ្លួន​តិចៗ តឹង​ច្រមុះ រាក​រូស មិន​សូវ​ចង់​ញ៉ាំ​ចំណី និង​អស់​កម្លាំង។

៣- រលាក​សួត​លើ​កុមារ​កម្រិត​ធ្ងន់

Premium Photo | Asian father helping his toddler son with inhalation  therapy by the mask of inhaler. sick little kid with respiratory problem  with oxygen mask breathes through nebulizer

ច្រើន​កើត​លើ​ក្មេង​ស្ថិត​ក្នុង​វ័យ​បឋម​សិក្សា​ និង​ក្មេង​ជំទង់ ហើយ​បណ្តាល​មក​ពី​ពួក​បាក់​តេរី​ និង​មាន​រោគ​សញ្ញា​ធ្ងន់​ធ្ងរ ដូចជា ក្តៅ​ខ្លួន​ខ្លាំង បែកញើស រងា​ញាក់ ស្បែក​ឡើង​ក្រហម បបូរ​មាត់​ និង​ក្រចក​ឡើង​ខៀវ ដក​ដង្ហើម​ឮសំឡេង និង​ពិបាក​ដក​ដង្ហើម៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ ពន្យារ ឬអត់ចាក់វ៉ាក់សាំងឲ្យកូន ដឹងថាប៉ះពាល់អីខ្លះអត់?

ចុចអាន៖ បើ​កំពុងលេប​ថ្នាំកុំ​ចេះតែហ៊ាន​ផឹក​ស្រា ប្រយ័ត្នគ្រោះថ្នាក់​ដល់ជីវិត​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម