Connect with us

សុខភាព

វិធី​សង្គ្រោះ​​បឋម ពេល​មាន​ករណី​ប្រើ​ថ្នាំ​លើស​កម្រិត

បានផុស

នៅ

សម័យ​នេះ​ហើយ ចង់​ប្រើ​ថ្នាំព្យាបាល​អីក៏​ដោយ គួរ​មាន​ការ​ណែនាំ​ពី​ពេទ្យ​ត្រឹម​ត្រូវ។ បើ​ប្រើ​លើស​កម្រិត​អាច​ប្រឈមបញ្ហា​សុខភាព​ច្រើន អាច​ឈាន​ដល់​ស្លាប់​។ ​គួរ​ប្រយ័ត្ន​បន្តិច កម្ពុជាថ្មី នឹង​ប្រាប់​លម្អិត​រឿង​ប្រើ​ថ្នាំ​លើស​កម្រិត រោគសញ្ញា និង​វិធី​សង្គ្រោះ​បឋម​ឲ្យ​គ្រប់​គ្នា​បាន​ដឹង។

១- អ្វី​ទៅ​ជា​ការ​ប្រើ​ថ្នាំ​លើស​កម្រិត?

Covid: Free Vitamin D pills for 2.5 million vulnerable in England - BBC News
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ប្រើ​ថ្នាំ​លើស​កម្រិត​ គឺ​ជា​ការ​ប្រើ​ថ្នាំ​មួយ​មុខ ឬ​ច្រើន​មុខ​ផ្សំ​គ្នា ទាំង​មាន​វេជ្ជបញ្ជា​ ឬ​គ្មាន​វេជ្ជបញ្ជា​ មិន​ត្រឹម​ត្រូវ​តាម​កម្រិត​ប្រើ តាម​ពេល​វេលា ​ឬ​តាម​ការ​ណែនាំ​របស់​គ្រូពេទ្យ។

២- រោគ​សញ្ញា​ប្រើ​ថ្នាំ​លើស​កម្រិត

នៅ​ពេល​យើងប្រើ​ថ្នាំ​លើស​កម្រិត ​រោគ​សញ្ញា​បង្ហាញ​ចេញ​ អាច​មាន​លក្ខណៈ​ខុស​ៗ​គ្នា អាស្រ័យ​លើ​ភាព​ធ្ងន់ធ្ងរ ស្ថានភាព​សុខភាព និង​ប្រភេទ​ថ្នាំ​ដែល​ប្រើ​​លើស​កម្រិត​​តែ​ម្តង។ លើស​ពី​​នេះ​ ​ដោយ​សារ​រាង​កាយ​មនុស្ស​ម្នាក់ៗ និង​សកម្មភាព​ប្រតិកម្ម ​ភាព​ខុស​គ្នា​ពី​​ ទើប​ពិបាក​នឹង​កំណត់​រោគ​សញ្ញា​ឲ្យ​បាន​ជាក់​លាក់។

យ៉ាង​ណា ជា​ទូទៅ រោគ​សញ្ញាប្រើ​ថ្នាំ​លើស​កម្រិត ​មាន​ដូច​ជា វិល​មុខ ស្រមើ​ស្រមៃ វង្វេង​វង្វាន់ ក្អួត ប្រកាច់ ពិបាក​ដក​ដង្ហើម (ឬ​ឈប់​ដក​ដង្ហើម) ចង្អោរ សន្លឹម ហូរ​ឈាម​ក្នុង​រាង​កាយ ចុក​ពោះ ប៉ះពាល់​គំហើញ សន្លប់ ស្រមុក​ខ្លាំង​ៗ រាក ។ល។

– មូល​ហេតុ​ធ្វើ​ឲ្យ​ប្រើ​ថ្នាំ​លើស​កម្រិត

Iso,' a deadly new synthetic opioid, has hit American streets

មាន​មូល​ហេតុ​ចម្បង ២ នាំ​ឲ្យមានការ​​ប្រើ​ថ្នាំ​លើស​កម្រិត ដូច​ជា៖

– ប្រើ​ច្រើន​ដោយ​ចៃដន្យ (Accidental Consume)៖ អ្នក​មាន​​ជំងឺ ​អាច​លេប​ខុស​ប្រភេទ​ថ្នាំ ឬ​ទិញ​ថ្នាំ​ផ្សំ​មិន​ត្រឹម​ត្រូវ លេបខុស​ម៉ោង​ និងកម្រិត​មិន​ត្រឹម​ត្រូវ​តាម​ការ​ណែនាំ ដោយ​មិន​បាន​ដឹង​ពី​ផលវិបាកនៅ​ពេល​ខាងមុខ។

– គេច​ពេល​វេលា​លេប​ថ្នាំ ឬ​លេប​ដោយ​ចេតនា៖ អ្នកមាន​​ជំងឺ​ លេប​ថ្នាំ​ក្នុង​កម្រិត​ខ្ពស់​ ដើម្បី​គេច​មិន​លេប​ថ្នាំ​នៅ​ពេល​ក្រោយ​ទៀត ឬក្នុង​ចេតនា​ធ្វើ​ឲ្យ​ខ្លួន​ឯង​មាន​គ្រោះ​ថ្នាក់។

៤- វិធី​សង្គ្រោះ​បឋម​ចំពោះ​ករណី​​ប្រើ​ថ្នាំ​លើស​កម្រិត

Man Urges Others To Learn CPR After Road Accident - Novinite.com - Sofia  News Agency

ប្រសិនយើង​ឃើញ​មាន​ករណី​ប្រើ​ថ្នាំ​លើស​កម្រិត សូម​ធ្វើ​តាម​ជំហាន​ណែនាំ​ទាំងនេះ៖

– ត្រូវ​ធ្វើ​ចិត្ត​ឲ្យ​ត្រជាក់
– ទូរស័ព្ទ​ហៅ​រថយន្ត​សង្គ្រោះ​បន្ទាន់​ភ្លាម
– បើ​អ្នក​ជំងឺ​សន្លប់ ប៉ុន្តែ​នៅ​ដក​ដង្ហើម សូម​បង្វិល​ដាក់​ឲ្យ​ដេក​ផ្អៀង (Recovery Position)។ បង្វិល​ក្បាល​ និង​លើក​ចង្កា​ឡើង​ ដើម្បី​ប្រាកដ​ថា ​ផ្លូវ​ដង្ហើម​គាត់​នៅ​តែ​បើក។ ពិនិត្យ​មើល​ដង្ហើមអ្នក​ជំងឺ​ជា​បន្ត​បន្ទាប់ និង​ពិនិត្យ​មើល​ស្ថាន​ភាព​រហូត​មានជំនួយ​មក​ដល់។
– មិន​ត្រូវ​ព្យាយាម​ធ្វើ​ឲ្យ​អ្នក​ជំងឺ​ក្អួត​ទេ
– មិន​ត្រូវ​បង្ខំ​ ឲ្យ​អ្នក​ជំងឺ​ផឹក​ ឬ​ញ៉ាំ​អ្វី​ឡើយ
– ត្រូវ​យក​ថ្នាំ​អ្នក​ជំងឺ​ញ៉ាំ​លើស​ ឬ​កំប៉ុងថ្នាំ ​សម្បក​ថ្នាំ​ ទៅ​មន្ទីរ​ពេទ្យ​ជាមួយ​ផង
– ទោះ​បី​ជា​អ្នក​ជំងឺ​មើល​ទៅ​ហាក់​ដូច​ជា​មិន​អី ហើយ​ដឹង​ខ្លួន​វិញ​ក៏​ដោយ មិន​ត្រូវ​ទុក​គាត់​ឲ្យ​នៅ​ម្នាក់ឯង​ទេ ត្រូវ​ជូន​ទៅ​មន្ទីរ​ពេទ្យ​ដែល​ជិត​បំផុត ដើម្បី​ចៀសវាង​ផល​វិបាក​ទៅ​ថ្ងៃ​ក្រោយ៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ បើ​កំពុងលេប​ថ្នាំកុំ​ចេះតែហ៊ាន​ផឹក​ស្រា ប្រយ័ត្នគ្រោះថ្នាក់​ដល់ជីវិត​

ចុចអាន៖ មក​​ដឹង​​ពី​​ប្រភេទកែ​​សម្ផស្ស​​ដោយ​​មិន​​វះ​កាត់ និង​​ហានិភ័យ​​របស់វា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣៦ វិនាទី មុន

ប្រជាជននៅ ឥណ្ឌូណេស៊ី-ម៉ាឡេស៊ី ពហិការមិនចូលហាង McDonald’s និង Starbucks

ព័ត៌មានជាតិ១៤ នាទី មុន

លោកស្រី ឱ វណ្ណឌីន ជំរុញឱ្យគ្រប់មណ្ឌលសុខភាពត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការព្យាបាល និងថែទាំអ្នកជំងឺ

ព័ត៌មានជាតិ១៧ នាទី មុន

នាយករដ្ឋមន្ត្រី បញ្ជាក់ថា ការដាក់ចេញគោលនយោបាយ គឺដើម្បីផលប្រយោជន៍ពលរដ្ឋ មិនមែនសម្រាប់ធ្វើយានអវកាសទេ

ជីវិតកម្សាន្ដ៣៥ នាទី មុន

“Queen of Tears” ជាប់ចំណាត់ថ្នាក់កំពូលទាំង ៣ របស់ Netflix ជាស៊េរីមានអ្នកទស្សនាច្រើនជាងគេ

ព័ត៌មានអន្ដរជាតិ៣៥ នាទី មុន

លោកតាប្រមូលអេតចាយនៅ ថៃ សម្រេចក្ដីស្រមៃទៅលេងសមុទ្រជាលើក​ដំបូងក្នុងជីវិត

Sokha Hotels

ព័ត៌មានពេញនិយម