Connect with us

សុខភាព

ស្ត្រី​គ្រប់រូប​គួរតែ​ប្រយ័ត្ន​នូវ ជំងឺ​ទឹកនោមផ្អែម​ក្នុងអំឡុងពេល​មាន​ផ្ទៃពោះ

បានផុស

នៅ

​ជំងឺ​ទឹកនោមផ្អែម​កើតឡើង​ក្នុងអំឡុងពេល​មាន​ផ្ទៃពោះ គឺ​វិបត្តិ​នៃ​ការគ្រប់គ្រង​និង​ប្រើប្រាស់​ជាតិ​ស្ករ នៅក្នុង​រាងកាយ​ក្នុងអំឡុងពេល​មាន​ផ្ទៃពោះ​ ដែល​បណ្តាល​ឲ្យ​មានការ​កើនឡើង​នៃ​ជាតិ​ស្ករ​ក្នុង​ឈាម​ខ្ពស់ ហើយ​វា​នឹង​បាត់​ទៅវិញ​ក្រោយពេល​សម្រាល​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ក​) ជំងឺ​ទឹកនោមផ្អែម​មាន ២ សណ្ឋាន​៖

– ទី​១៖ ស្ត្រី​ដែលមាន​ជំងឺ​ទឹកនោមផ្អែម​យូរ​មកហើយ ដែលជា​ទឹកនោមផ្អែម​ប្រភេទ​ទី​២ កំពុង​ព្យាបាល ឫ​គាត់​មិនបាន​ដឹង​ហើយ​គាត់​បាន​រកឃើញ​ក្នុងអំឡុងពេល​មាន​ផ្ទៃពោះ ហើយ​មិន​បាត់ទៅ​វិញ​ទេ​ក្រោយ​សម្រាលកូន​។​

– ទី​២៖ ជំងឺ​ទឹកនោមផ្អែម​កើតឡើង​ក្នុងអំឡុងពេល​មាន​ផ្ទៃពោះ ហើយនឹង​បាត់ទៅ​វិញ​បន្ទាប់ពី​សម្រាលកូន​។​

​ខ​) រោគសញ្ញា​៖

​តាម​ធម្មតា​ជំងឺ​ទឹកនោមផ្អែម​ដែល​កើត​ក្នុងអំឡុងពេល​មាន​ផ្ទៃពោះ គឺ​មិនមាន​រោគសញ្ញា​អ្វី​សំខាន់​នោះទេ តែបើ​មាន​អាចមាន​ដូចជា​៖ ញ៉ាំ​ច្រើន​, ផឹក​ច្រើន​, នោម​ច្រើន ។​ល​។​

​គ​) កត្តា​ប្រឈម​៖

– អ្នក​មានកូន​ច្រើន​

– ស្ត្រី​ធាត់​ខ្លាំងពេក (IMC>30kg/m2)

– ក្នុង​គ្រួសារ​មាន​អ្នក​កើត​ជំងឺ​ទឹកនោមផ្អែម​

– ប្រវត្តិ​ពេល​មាន​ផ្ទៃពោះ​លើក​មុន​មាន​៖ កូន​កើត​មិន​គ្រប់​ខែ កូន​ស្លាប់​ក្នុង​ពោះ​ដោយ​មិនដឹង​មូលហេតុ កូន​ធំ​លើសពី ៣,៨​គីឡូក្រាម ទឹកភ្លោះ​ច្រើន​។​

– ចំពោះ​ផ្ទៃពោះ​បច្ចុប្បន្ន​៖ ការឡើង​ទម្ងន់​ខ្លាំង ទឹកភ្លោះ​ច្រើន កូន​ធំ​។​

​ឃ​) ការធ្វើ​រោគវិនិច្ឆ័យ​៖

១) ក្នុងអំឡុង​ត្រីមាស​ទី​១: គឺ​ការធ្វើ​តេស្ត​ឈាម​មុនពេល​ញ៉ាំ​អាហារ​ពេលព្រឹក​ដើម្បី​មើល បរិមាណ​នៃ​ជាតិ​ស្ករ (Glycémie à jeun) ហើយ​ជាតិ​ស្ករ​លើស រឺ ស្មើ ០,៩២g/l យើង​ហៅថា​ជំងឺ​ទឹកនោមផ្អែម​កើតឡើង​ក្នុងអំឡុងពេល​មាន​ផ្ទៃពោះ​។​

២) ក្នុងអំឡុង​ត្រីមាស​ទី​២: គឺ​ការធ្វើ​តេស្ត​ជាតិ​ស្ករ​ប្រភេទ​ញ៉ាំ​ជាតិ​ស្ករ​ចំនួន ៧៥mg ហើយ​ធ្វើ តេស្ត​ចំនួន ៣​ដង​៖

– ទី​១ នៅ​ម៉ោង​ទី​០

– ទី​២ នៅ​ម៉ោង​ទី​១

– ទី​៣ នៅ​ម៉ោង​ទី​២

​ក្នុងចំណោម​ការធ្វើ​តេស្ត​ទាំង​៣​នេះ បើ​មាន​ជាតិ​ស្ករ​ឡើង​លើសពី ១ យើង​ហៅថា ជំងឺ​ទឹកនោមផ្អែម​កើត​ក្នុងអំឡុងពេល​មាន​ផ្ទៃពោះ​។​

​ង​) ផលវិបាក​៖

១) ចំពោះ​កូនៈ​

– កូន​មាន​ទំហំ​ធំ​

– កូន​កើត​មិន​គ្រប់​ខែ​

– កូន​មាន​បញ្ហា​ដំណក​ដង្ហើម​

– កូន​អាច​ស្លាប់​ក្នុងពេល​សម្រាល​

– កូន​មានការ​ថយចុះ​ជាតិ​ស្ករ​ពេល​សម្រាល​រួច​

– កូន​អាច​វិវត្តន៍​ទៅរក​ជំងឺ​ទឹកនោមផ្អែម​ផងដែរ​នៅពេល​ធំ​ឡើង​

២) ចំពោះ​ម្តាយៈ​

– កើត​ជំងឺ​ក្រឡាភ្លើង​

– ការឡើង​ទម្ងន់​ខ្លាំង​

– ហើម​ខ្លាំង​

– លើសឈាម​

– ប្រឈម​និង​ការបង្ក​រោគ ដូចជា​រលាក​តម្រង​នោម​

– ការ​សម្រាល​ភាគច្រើន​ដោយ​ការវះកាត់​

– ប្រឈម​ការ​វិវត្តន៍​ទៅរក​ជំងឺ​ទឹកនោមផ្អែម​ក្រោយ​សម្រាល​

– កើតកូន​មិន​គ្រប់​ខែ​

– ប្រឈម​ការធ្លាក់​ឈាម​ក្រោយ​សម្រាល​

​ច​) វី​ធី​គ្រប់គ្រង និង តាមដាន​ជាតិ​ស្ករ​មាន​៖

– តាមដាន​ជាតិ​ស្ករ​ដោយ​ខ្លួនឯង ១​ថ្ងៃ ៣​ដង រួច​កត់​ត្រាទុក​ក្នុង​សៀវភៅ (​ពេលព្រឹក​, ពេល​ថ្ងៃត្រង់​, ពេល​ល្ងាច​)

– ធ្វើការ​តម​អាហារ​ដោយ​កុំ​ពិសា​អាហារ​ណា​ដែល​សម្បូរ​ជាតិ​ផ្អែម​ដូចជាៈ ក្រែ​ម​, ប័​រ​, ទុរេន ។​ល​។​

– កុំ​ឲ្យ​ឡើង​គី​ឡូ​ពេក​ក្នុងអំឡុងពេល​មាន​ផ្ទៃពោះ (​ធម្មតា​១​គីឡូក្រាម ក្នុង​១​ខែ​)

– ធ្វើ​លំ​ហាត់ប្រាណ​ឲ្យ​បាន​ទៀងទាត់​ដូចជាៈ ដើរ​, ហែល​ទឹក​, លំ​ហាត់​កា​យស​ម្ព័​ន្ឋ​, យូ​ហា្ក ( កន្លះ​ម៉ោង ទៅ ១​ម៉ោង ក្នុង​មួយថ្ងៃ​)

– មក​ពិនិត្យ​ផ្ទៃពោះ​ឲ្យ​បាន​យ៉ាងតិច ២​ដង ក្នុង​១​ខែ​

– ពិនិត្យ​អេកូ​សាស្ត្រ​ឲ្យ​បាន​ទៀងទាត់ ២​ដង ក្នុង​១​ខែ​

– ក្នុង​ករណី​បរាជ័យ​នៃ​ការគ្រប់គ្រង​ជាតិ​ស្ករ​ដោយ​របប​ចំណីអាហារ អ្នកជំងឺ​ត្រូវ​បាន​ទទួល ការ​ព្យាបាល​ដោយ​ប្រើ​ថ្នាំ អាំង​ស៊ុយ​លីន (insulin) បន្តទៀត ដើម្បី​ធានា​បាន​នូវ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​សមស្រប​។​

​ការតាមដាន និង​ការគ្រប់គ្រង​ជាតិ​ស្ករ (​ត្រូវបាន​ធ្វើឡើង​ដោយមាន​ការសហការ​គ្នា រវាង​គ្រូពេទ្យ​ឯកទេស​ផ្នែក​សម្ភព និង​គ្រូពេទ្យ​ឯកទេស​ផ្នែក​ជំងឺ​ទឹកនោមផ្អែម​នៃ​មន្ទីរពេទ្យ​កាល់ម៉ែត​)​។ ចំណែក​គោលបំណង​នៃ​ការព្យាបាល​វិញ​ គឺ​ដើម្បី​ជៀសវាង​ផលវិបាក​មួយ​ចំនួនធំ ដែល​អាច​កើតមានឡើង​នៅ​ជុំវិញ​កំណើត ដោយ​ធ្វើការ​តាមដាន​ជាតិ​ស្ករ​ឲ្យ​បាន​ទៀងទាត់​និង​ត្រឹមត្រូវ ហើយ​កម្រិត​ជាតិ​ស្ករ ត្រូវ​តិចជាង ០,៩៥g/l មុន​ញ៉ាំ​អាហារ និង ១,២០g/l ក្រោយ​ពិសារអាហារ​មួយ​ម៉ោង​កន្លះ​៕

អត្ថបទ៖ ​រស្មី

សូមចុចអាន៖ ​ការស្វែងយល់​អំពី​ការឆ្លុះ​ក្រពះ​និង​ពោះវៀន និង​មូល​ហេតុ​អ្វី​ខ្លះ​ដែល​គួរ​មកឆ្លុះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១០ នាទី មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុតទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអជ្ញាធរ

ព័ត៌មានជាតិ១៦ នាទី មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៥៧ នាទី មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ១ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៣ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម