Connect with us

សុខភាព

អ្នកមានជំងឺប៉ុន្មានមុខនេះ ពេលឆ្លងកូវីដ ងាយនឹងកើតដំបៅរលួយ ហើយអាចវិវត្តកាន់តែធ្ងន់ធ្ងរ

បានផុស

នៅ

វីរុសកូវីដ-១៩ បានជំរុញឱ្យអ្នកជំងឺលេចចេញនូវរោគសញ្ញាស្មុគស្មាញជាច្រើន ដែលពេលខ្លះក៏នាំមកនូវអាការធ្ងន់ធ្ងរថែមទៀត។ ម្នាក់ក្នុងចំណោមមនុស្សជាច្រើនអាចនឹងប្រឈមហានិភ័យដំបៅរលួយ ដែលនេះជាសញ្ញានៃការឆ្លងរោគធ្ងន់ធ្ងររបស់អ្នកជំងឺកូវីដ-១៩ ជាពិសេសអ្នកជំងឺដែលកើតទឹកនោមផ្អែម។

តើដំបៅរលួយជាអ្វី?

Covid Toes: Dermatologists and podiatrists explain Covid-19 toes
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដំបៅរលួយកើតឡើងនៅពេលជាលិកាស្បែកងាប់ ដោយសារកង្វះការផ្គត់ផ្គង់ឈាមគ្រប់គ្រាន់។ ពេលណាជាលិកាត្រូវបានបំផ្លាញ វានឹងលេចចេញនូវសញ្ញាស្បែកដូចជា​ស្បែកស្ងួត ក្រហម រមាស់ កន្ទួល ពងបែក រួចក្លាយទៅជាដំបៅ ជាពិសេសចុងម្រាមជើង ម្រាមដៃ ជាលិកាសាច់ដុំ និងសរីរាង្គសំខាន់ៗមួយចំនួនទៀត ប្រសិនជំងឺធ្ងន់ធ្ងរខ្លាំង។

តើវីរុសកូវីដ-១៩ អាចបង្កឱ្យមានរោគដំបៅរលួយដែរឬទេ?

Coronavirus symptoms: Skin rashes can be a symptom of COVID-19. Here is  what you need to know

យោងតាមវេជ្ជបណ្ឌិតមួយរូបមកពីទីក្រុងដេលី ប្រទេសឥណ្ឌានិយាយថា ដំបៅរលួយអាចជាសញ្ញាសម្គាល់អាការធ្ងន់ធ្ងរនៃអ្នកជំងឺកូវីដ-១៩។

ដំបៅរលួយ មិនមែនគ្រាន់តែជាការឆ្លងមេរោគនៅលើស្បែកប៉ុណ្ណោះទេ តែក៏អាចចម្លងតាមការរីករាលដាលនៃវីរុសកូវីដ-១៩ផងដែរ។

ដោយសារវីរុសកូវីដ-៩ ជះឥទ្ធិពលធ្ងន់ធ្ងរដល់សរីរាង្គសំខាន់ៗ ដូច្នេះនៅពេលវីរុសនេះផ្ទុកក្នុងខ្លួន អ្នកជំងឺអាចមានបញ្ហាលើស្បែក ប៉ះពាល់ដល់ចរន្តឈាម និងបណ្តាលឱ្យរលាក ហើយក្នុងនោះក៏មានដំបៅផងដែរ។

ហេតុអ្វីបានជាដំបៅរលួយត្រូវបានគេចាត់ទុកជារោគសញ្ញាធ្ងន់ធ្ងរនៃកូវីដ-១៩?

Mask Acne: Treating 'Maskne' Involves Lots of Face Washing

កូវីដ-១៩ មិនដូចរោគសញ្ញាសើរស្បែកផ្សេងទេ គ្រប់គ្នាដឹងហើយថា​ វាជារោគរលាកផ្លូវដង្ហើម ឬសួតធ្ងន់ធ្ងរ។ អាការធ្ងរធ្ងរនៃជំងឺនេះក៏បង្កផលប៉ះពាល់ដល់សរសៃឈាម ដោយអាចបណ្ដាលមានជំងឺស្ទះសរសៃឈាម ឬឈាមកកផងដែរ។ ចំណែកដំបៅរលួយ ក៏ជាប់ទាក់ទិននឹងបញ្ហាឈាមដូចគ្នា ដូច្នេះការលេចឡើងនៃដំបៅ អាចបញ្ជាក់បានថា អ្នកជំងឺកូវីដមានអាការទ្រុឌទ្រោមខ្លាំងបំផុត។

តើនរណាប្រឈមហានិភ័យជាងគេ?

COVID-19 and Diabetes

កត្តាហានិភ័យជាមួយដំបៅរលួយច្រើនកើតមានចំពោះ អ្នកជំងឺធាត់ ទឹកនោមផ្អែម លើសឈាម អ្នកនិយមផឹកស្រា អ្នកជក់បារី និងជំងឺសរសៃឈាមផ្សេងទៀត ដែលនេះសុទ្ធសឹងតែអាចបង្កើនការរលាកនៅក្នុងរាងកាយ ឬរំខានដល់ការផ្គត់ផ្គង់ឈាមនៅក្នុងខ្លួន៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ timesofindia

ចុចអាន៖ អ្នកជំងឺស្រាល មានអង់ទីគ័រប្រឆាំងវីរុសបាន ១១ខែ ឬមួយជីវិតតែម្ដង ក្រោយជាសះស្បើយពីកូវីដ

ចុចអាន៖ អាហារ ៤ មុខហាមទទួលទាន ក្នុងកំលុងពេលឆ្លងនិងជាសះស្បើយពីកូវីដ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម