Connect with us

សុខភាព

​មកយល់​ដឹង​ពី ជំងឺ​ស្ទះ​សរសៃ​ឈាម​បេះដូង!​

បានផុស

នៅ

១) អ្វី​ជា​ជំងឺ​ស្ទះ​សរសៃ​ឈាម​បេះដូង​?

– គឺជា​ការ​ខូច ឬ​ស្លោក​សាច់ដុំ​បេះដូង​ស្រួចស្រាល់ ​បណ្តាលមកពី​សរសៃឈាម​ដែល​ទៅ​ចិញ្ចឹម​បេះដូង (Coronary artery)​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

– ជា​ជំងឺ​ដែលមាន​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ដល់​អាយុជីវិត​, ត្រូវការ​ការព្យាបាល​ពិសេស និង​បន្ទាន់ (Absolute medical emergency) ដើម្បី​កាត់បន្ថយ​អត្រា​មរណភាព​។​

២) មូលហេតុ​៖

​ភាគច្រើន (​លើសពី​៩០%) បណ្តាលមកពី​ការ​កក​ជាតិ​ខ្លាញ់​តាម​សរសៃឈាម​បេះដូង (Artheroscleiosis)​។​

៣) ក្រុមមនុស្ស​ដែល​ប្រឈមមុខ​៖

– វ័យ​ចំណាស់ (​ប្រុស >៤៥​ឆ្នាំ​, ស្រី >៥៥​ឆ្នាំ​)

– លើស​ទម្ងន់​

– មាន​ជំងឺលើសឈាម​

– មាន​ជំងឺ​លើស​ជាតិ​ស្ករ​/​ទឹកនោមផ្អែម​

– មាន​ជំងឺ​លើស​ជាតិ​ខ្លាញ់ (High cholesterol)

– ពិសាបារី​

– ពិសា​ស្រា​ច្រើន​

– ប្រវត្តិ​ក្រុមគ្រួសារ​មាន​ជំងឺ​ស្ទះ​សរសៃឈាម​បេះដូង​។​

៤) រោគសញ្ញា​៖

– ឈឺទ្រូង​ផ្នែក​ខាងមុខ​ខ្លាំង​រយៈពេល​យូរ (​លើសពី​៣០​នាទី​) ហើយ​អាច​សាយភាយ​ទៅ ក​, ដើមដៃ​, ស្មា​, ឬ​ថ្គាម​

– សញ្ញា​រួមផ្សំ​:

• បែកញើស​

• ឡេះឡះ​

• ថប់ដង្ហើម ឬ​ហត់​។​

៥) ផលវិបាក​៖

– វិបត្តិ ចង្វាក់បេះដូង​ធ្ងន់ធ្ងរ (Arrhythmia)

– ខ្សោយបេះដូង ( Heart failuie)

– ចុះ​សម្ពាធ​ឈាម​ធ្ងន់ធ្ងរ (Shock)

– គាំងបេះដូង -​ស្លាប់ (Sudden death)

៦) រោគវិនិច្ឆ័យ​៖

– ការ​វាស់​ចង្វាក់បេះដូង (EKG)

– ការពិនិត្យ​ឈាម អង់ស៊ីម​បេះដូង (Troponine)

– អេកូ​បេះដូង (Heart ultrasound)

– ការថត​ឆ្លុះ​សរសៃឈាម​បេះដូង (Angiography)

៧) ការព្យាបាល​៖

– ការឆ្លុះ​សរសៃឈាម និង​ពង្រីក​ដោយ​រ៉ឺ​ស័​រ ជា​ជម្រើស​ដ៏​ល្អ និង​បច្ចេកវិទ្យា​ទំនើប​ចុងក្រោយ​គេ​បង្អស់ ចំពោះ​ការព្យាបាល ដើម្បី​ទទួលបាន​ប្រសិទ្ធភាព​ខ្ពស់ (Angioplasty with stent)​។​

– ការព្យាបាល​ដោយ​ថ្នាំ​ឲ្យ​បាន​ទៀងទាត់​តាម​វេជ្ជបញ្ជា​ត្រឹមត្រូវ​។​

៨) វិធី​ការពារ​៖

– ហាត់ប្រាណ​ឲ្យ​បាន​ទៀងទាត់ ៣០​នាទី​ក្នុង​១​ថ្ងៃ​, ៥​ថ្ងៃ​ក្នុង​១​សប្តាហ៍​

– ឈប់​ពិសា​បារី​

– កាត់បន្ថយ​គ្រឿង​ស្រវឹង​ឲ្យ​បាន​ច្រើន​បំផុត​

– ជៀសវាង​អាហារ​ប្រៃ​ហួសប្រមាណ​

– កាត់បន្ថយ​អាហារ​សម្បូរ​ជាតិ​ខ្លាញ់​, សាច់​

– កាត់បន្ថយ​ស្ថានភាព​តានតឹង​អារម្មណ៍ (Stress)

– គ្រប់គ្រង​សម្ពាធ​ឈាម​ឲ្យ​បានល្អ​ប្រសិនបើ​លើសឈាម​

– គ្រប់គ្រង​ជាតិ​ស្ករ​ឲ្យ​បាន​ត្រឹមត្រូវ​ប្រសិនបើ​លើស​ជាតិ​ស្ករ ទៅតាម​បទបញ្ជា​របស់​គ្រូពេទ្យ​

– រក្សា​ទម្ងន់​ឲ្យ​បាន​សមស្រប កុំ​ឲ្យ​លើស​ទម្ងន់​

– ជួប​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ឯកទេស​ឲ្យ​បាន​ទៀងទាត់​។​

​ដូច្នេះ​ប្រសិនបើ​បងប្អូន​ប្រជាពលរដ្ឋ​មាន​អាកា​រៈ និង​រោគសញ្ញា​ដូច​បាន​ជម្រាប​ជូន​ខាងលើ សូម​អញ្ជើញ​មក​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ​ឯកទេស​បេះដូង​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត ដើម្បី​ស្វែងរក​រោគវិនិច្ឆ័យ និង​ការ​ព្យាបាល​ជំងឺ​នេះ​ឲ្យ​បាន​ទាន់ពេលវេលា ដោយ​បច្ចេកវិទ្យា​ទំនើប ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​។​

“ ក្រុមគ្រូពេទ្យ​ជំនាញ​ឯកទេស​បេះដូង​នៃ​មន្ទីរពេទ្យ​កាល់ម៉ែត​រង់ចាំ​ស្វាគមន៍ រាល់​ការពិគ្រោះ​យោបល់ និង​ផ្តល់ជូន​នូវ​ការព្យាបាល​គ្រប់​ករណី​ជំងឺ​បេះដូង និង​សរសៃឈាម ”៕

អត្ថបទ៖ ​រស្មី​

សូមចុចអាន៖ ដាច់ខាត! រឿង៣យ៉ាង កុំបំពានមុនពេលហាត់ប្រាណឱ្យសោះ ប្រយ័ត្ននាំគ្រោះថ្នាក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម