Connect with us

សុខភាព

គួរ​ចាប់អារម្មណ៍​ការឈឺចាប់​នៅ​អាង​ត្រគាក ដែល​ស្ត្រី​ជួបប្រទះ​ញឹកញាប់​!

បានផុស

នៅ

​ការឈឺចាប់​នៅ​អាង​ត្រគាក ជា​រឿង​ជួបប្រទះ​ញឹកញាប់​ជាងគេ​ក្នុង​ជីវិត​រស់នៅ​របស់​ស្ត្រី​។ ស្ត្រី​គួរ​ចាប់អារម្មណ៍​ថា ការឈឺចាប់​នេះ​មួយចំណែក​ជា​រឿង​ធម្មជាតិ​របស់​ស្ត្រី (Physiological menses)​ប៉ុន្តែ​មួយ​ភាគ​ធំ វា​ជា​រឿង​មិនធម្មតា និង​កើតឡើង​ដោយសារ​បញ្ហា និង​ជំងឺ​ផ្សេងៗ​៖

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១) ការឈឺចាប់​ជាខ្លាំង ដែល​ពុំ​ធ្លាប់មាន (Acute pelvic pain)៖

​នេះ​ជា​សញ្ញា​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​លើ​មូល​ហេតុ ដែល​បណ្តាលមកពី​ជំងឺ​ផ្សេងៗ ហើយ​ចាំបាច់​ត្រូវធ្វើ​ការព្យាបាល​ជាបន្ទាន់​។ ជំងឺ​ទាំងអស់នោះ​មានដូចជា​៖

– ជំងឺ​ដុំដៃ​ស្បូន (Ovarian cyst): ដុំដៃ​ស្បូន​អាច​រមូល ឬក៏​បែក​ដែល​បណ្តាលឲ្យ​ហូរឈាម​ពេញ​ពោះ​។​

– ជំងឺ​រលាក​អាង​ត្រគាក (Pelvic inflammatory disease): វា​បង្ក​រោគ​ឡើង​ដោយ​បាក់តេរី​នៅលើ​សរីរាង្គ​បន្ត​ពូជ​ស្ត្រី (​ស្បូន ដៃ​ស្បូន អូវែរ​)​។​

– អាចជា​ជំងឺ​រលាក​ខ្នែងពោះវៀន (Appendicitis): ជាទូទៅ​វា​ឈឺ​នៅ​ផ្នែក​អាង​ត្រគាក​ខាងក្រោម និង​ផ្នែក​ខាងស្តាំ​។​

– ជំងឺ​រលាក​ស្រោមពោះ (Peritonitis): ជំងឺ​នេះ​វា​មាន​សភាព​ធ្ងន់ធ្ងរ ដែល​ចាំបាច់​ត្រូវការ​ព្យាបាល​ជាបន្ទាន់ បើ​ពុំនោះ​ទេវា​អាច​គ្រោះថ្នាក់​ដល់​អាយុជីវិត​។​

– ជំងឺ​រលាក​ផ្លូវ​បង្ហូរ​នោម (Urinary tract infection): ជំងឺ​នេះ​ជាទូទៅ​ឈឺចាប់​នៅ​អាង​ត្រគាក ហើយ​រាលដាល​ទៅ​ផ្នែក​ខាងក្រោយ ជាពិសេស​នៅពេល​យើង​បន្ទោបង់​ទឹកនោម និង​បណ្តាលឲ្យ​យើង​នោម​ញឹក​។​

– ជំងឺ​ទល់លាមក (Constipation or bowel spasm): ជំងឺ​នេះ​កើតឡើង​ម្តងម្កាល ជា​ករណី​កម្រ ប៉ុន្តែ​វា​អាច​ធ្ងន់ធ្ងរ​ដែល​បណ្តាល​ឲ្យ​ស្ទះ​ពោះវៀន​។​

– ជំងឺ​អាប់​សែ​អាង​ត្រគាក (Pelvic abscess): វា​បង្កឡើង​ដោយសារ​មាន​ខ្ទុះ​នៅក្នុង​អាង​ត្រគាក ជាពិសេស​នៅ​ដៃ​ស្បូន តួ​ស្បូន និង​ទ្វារមាស ដែល​ចាំបាច់​ត្រូវ​មក​សម្រាក​ពេទ្យ និង​ព្យាបាល​ជាបន្ទាន់​។

២) ការឈឺចាប់​អាង​ត្រគាក​រ៉ាំរ៉ៃ (Persistent or recurrent pelvic pain)៖

​ការឈឺចាប់​នេះ​ជាទូទៅ​ពាក់ព័ន្ធ​នឹង​វដ្ត​រដូវ​របស់​ស្ត្រី ជាពិសេស​ឈឺចាប់​នៅពេល​មាន​រដូវ ទៅតាម​ស្ត្រី​ម្នាក់ៗ និង​អាច​បណ្តាលមកពី​ជំងឺ​រួមផ្សំ​មួយចំនួនទៀត​ដូចជា​៖

– ជំងឺ​អង់ដូមេទ្រីយ៉ូស (Endometriosis): ជំងឺ​នេះ​ធ្វើឲ្យ​ស្ត្រី​មានការ​ឈឺចាប់​ជារឿយៗ រាល់ពេល​មាន​វដ្ត​រដូវ​។​

– ការ​រលាក​អាង​ត្រគាក​រ៉ាំរ៉ៃ (Pelvic inflammatory disease): ភាគច្រើន​បង្ក​រោគ​ដោយ​មេរោគ​ផ្សេងៗ​នៅលើ​សរីរាង្គ​បន្ត​ពូជ​របស់​ស្ត្រី ដូចជា Chlamydia ឬក៏ Gonorrhoea ដែល​តម្រូវឲ្យ​ព្យាបាល​ដោយ​ថ្នាំ​ផ្សះ​។​

– ការ​រលាក​ពោះវៀន (Irritable bowel syndrome) ដែល​ទាក់ទង​នឹង​ប្រព័ន្ធ​រំលាយ​អាហារ​ដែល​ធ្វើឲ្យ​ឈឺពោះ ហើមពោះ រាករូស និង​ទល់លាមក​ជាដើម​។​

– ជំងឺ​គីស​ដៃ​ស្បូន (Recurrent ovarian cysts): ដុំ​គីស​នេះ​ជាធម្មតា​អាច​កើត​ហើយ​បាត់​ទៅវិញ អាស្រ័យ​ទៅតាម​អរ​ម៉ូ​ន​នៃ​វដ្ត​រដូវ​។​

– ជំងឺ​ស្រុត​ស្បូន (Prolapse of the womb): ជាទូទៅ​សរីរាង្គ​បន្ត​ពូជ​របស់​ស្ត្រី ជាពិសេស​នៅពេល​មាន​វ័យ​ចំណាស់ ត្រូវ​ធ្លាក់ចុះ​តាម​ទ្វារមាស​ខុស​ទីតាំង​ធម្មតា​ចេញមកក្រៅ​តិច ឬ​ច្រើន​ទៅតាម​កម្រិត​នៃ​ជំងឺ ដែល​បង្កឲ្យ​មាន​ការ​ឈឺចាប់​រ៉ាំរ៉ៃ និង​រំខាន​ដល់​ជីវភាព​ប្រចាំថ្ងៃ​របស់​ស្ត្រី​។​

– ជំងឺ​ដុំ​ស្បូន (Fibroids or adenomyosis): ជំងឺ​នេះ​ជាទូទៅ ឈឺ​ស្ទុំៗ និង​មាន​អារម្មណ៍​តឹង​ណែន​នៅលើ​អាង​ត្រគាក ហើយ​អាច​ឈឺចាប់​ខ្លាំង​នៅពេល​ដុំ​នេះ​រមួល ដែល​ស្ត្រី​ត្រូវ​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ​ជំនាញ​ដើម្បី​ព្យាបាល​ឲ្យ​បាន​ទាន់ពេលវេលា​។

៣) ការឈឺចាប់​នៅ​អាង​ត្រគាក ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ (Pelvic pain in pregnant women)៖

​ស្ត្រី​មាន​ផ្ទៃពោះ​ទាំងឡាយ គួរ​ចាប់អារម្មណ៍​ការឈឺចាប់​នេះ​ អាច​បណ្តាលមកពី​ជំងឺ​ទាំងឡាយ​ដូច​រៀបរាប់​ខាងលើ​ក្នុងកំឡុងពេល​គាត់​មាន​ផ្ទៃពោះ ប៉ុន្តែ​ដោយឡែក​ស្ត្រី​ក៏​អាច​បណ្តាលមកពី​គភ៌​របស់គាត់​ដូចជាៈ

– ជំងឺ​កូនក្រៅស្បូន (Ectopic pregnancy): ជំងឺ​នេះ​កើតឡើង​នៅ​ត្រីមាស​ដំបូង​នៃ​គភ៌ ហើយ​ធ្វើឲ្យ​ហូរឈាម​នៅក្នុង​ពោះ ដែល​បង្កឲ្យ​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​។​

– ការ​រលូត​កូន (Miscarriage threatening): កើត​ឡើងលើ​ស្ត្រី​មាន​ផ្ទៃពោះ ដែល​ធ្វើឲ្យ​ស្ត្រី​មានការ​កន្ត្រាក់​ស្បូន និង​ធ្លាក់ឈាម​តាម​ទ្វារមាស​។​

– កូន​ស្លាប់​ក្នុង​ពោះ (MFIU): ជាទូទៅ​ស្ត្រី​ជា​ម្តាយ​មានការ​ឈឺពោះ ហើយ​ទារក​ក្នុង​ផ្ទៃ​មិន​កម្រើក​។ ស្ត្រី​ជា​ម្តាយ​ត្រូវ​ប្រញាប់​មកជួប​គ្រូពេទ្យ​ឯកទេស​ផ្នែក​សម្ភព និង​រោគ​ស្ត្រី​ជាបន្ទាន់ ដើម្បី​ពិនិត្យ​គភ៌​របស់គាត់​។​

– ការ​សម្រាលកូន​មុន​ខែ (Premature delivery): ជាទូទៅ​កើត​នៅ​ត្រីមាស​ចុងក្រោយ ដែល​ស្ត្រី​មានការ​ឈឺចាប់​នៅ​អាង​ត្រគាក កន្ត្រាក់​ស្បូន និង​មាន​ធ្លាក់ឈាម ឬក៏​ហូរ​ទឹកភ្លោះ នៅមុន​ថ្ងៃ​កំណត់​នៃ​ការ​សម្រាល​។​

​ប្រសិនបើ​ស្ត្រី​ដែលមាន​បញ្ហា​ដូច​បាន​រៀបរាប់​ខាងលើ សូមមេត្តា​រួសរាន់​មក​ពិគ្រោះ​និង​ពិនិត្យ​សុខភាព ជាមួយ​វេជ្ជបណ្ឌិត​ឯកទេស​សម្ភព​និង​រោគ​ស្ត្រី​នៃ​មន្ទីរពេទ្យ​កាល់ម៉ែត ដើម្បី​ទទួល​ការព្យាបាល​ទាន់ពេលវេលា​៕

អត្ថបទ៖ ​រស្មី

សូមចុចអាន៖ ​មកយល់​ដឹង​ពី ជំងឺ​ស្ទះ​សរសៃ​ឈាម​បេះដូង!​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម