សុខភាព
ត្រូវប្រុងប្រយ័ត្ន ការពុលចំណីអាហារ ព្រោះវាឲ្យប៉ះពាល់ដល់សុខភាព ជាពិសេសអាយុជីវិត
ការពុលចំណីអាហារតែងតែកើតឡើងជាប្រចាំថ្ងៃ ដែលនាំឲ្យប៉ះពាល់ដល់ការរស់នៅ និងសុខភាពរបស់យើង រហូតដល់គ្រោះថ្នាក់ដល់អាយុជីវិតទៀតផង។ ការពុលចំណីអាហារ គឺជាការបរិភោគអាហារដែលមានមេរោគ សារធាតុពុល ឬសារធាតុគីមី។
១) តើកត្តាអ្វីខ្លះដែលបណ្តាលឲ្យមានការពុលចំណីអាហារ?
ការពុលចំណីអាហារមានកត្តាចម្បងជាច្រើនដែលចូលរួមដូចជា ៖
– ការបរិភោគអាហារដែលគ្មានអនាម័យ ចម្អិនមិនបានឆ្អិនល្អ និងមានមេរោគ (បាក់តេរី វីរុស អាមីប បារ៉ាសីត…) ដូចជាៈ salmonella, staphylococcus, clostridium perfingens, bacillus cereus, clostridium botulinum….
– មិនបានលាងសំអាតបន្លែ ផ្លែឈើ សម្ភារៈចម្អិនអាហារ ឲ្យបានស្អាត។
– ការបរិភោគចំណីអាហារ ដែលមានសារធាតុគីមី និងសារធាតុពុល។
– ការបរិភោគអាហារដែលហួសថ្ងៃកំណត់ និងរក្សាគុណភាពមិនបានត្រឹមត្រូវ។
– មិនបានលាងសំអាតដៃមុនពេលញ៉ាំចំណីអាហារ។
២) រោគសញ្ញានៃការពុលចំណីអាហារ៖
រោគសញ្ញាដែលកើតឡើងជាញឹកញាប់រួមមាន:
– ក្អួតចង្អោរ គ្រុនក្តៅ ឈឺក្បាល រាករូស ឈឺពេញពោះ វិលមុខ អស់កម្លាំងខ្លាំង។
– រោគសញ្ញានៃការបាត់បង់សារធាតុទឹក (ស្ងួតមាត់ ស្រេកទឹក) ដែលបណា្តលមកពីការក្អួត និងរាករូសខ្លាំង។
រោគសញ្ញាធ្ងន់ធ្ងររួមមានៈ
– សម្ពាធឈាមធ្លាក់ចុះ ជីពចរដើរញាប់ ឬខ្សោយ
– រាករូសនិងក្អួតច្រើនដងរយៈពេលយូរ
– ពិបាកនិយាយ សន្លឹម ឬបាត់បង់ស្មារតី
– ក្តៅខ្លួនខ្លាំងលើសពី ៣៨ អង្សាសេ និងរងារញាក់។
៣) តើមនុស្សប្រភេទណាខ្លះដែលងាយប្រឈមនិងមានគ្រោះថ្នាក់បំផុតក្នុងការពុលចំណីអាហារ?
– កុមារដែលមានអាយុតិចជាង ៥ ឆ្នាំ
– ស្ត្រីមានផ្ទៃពោះ
– មនុស្សចាស់ដែលមានអាយុលើសពី៧០ឆ្នាំ
– មនុស្សដែលមានប្រព័ន្ធភាពស៊ាំចុះខ្សោយ
៤) តើអ្វីទៅជាផលវិបាកនៃការពុលចំណីអាហារ?
ផលវិបាករបស់វារួមមាន៖
– ខ្សោយក្រលៀន និងកោសិកាថ្លើម
– ការស្លេកស្លាំងដោយការបែកគ្រាប់ឈាម ខ្សោយក្រលៀន និងកំណកឈាមថយចុះ (Hemolytic-uremic syndrome)
– ចំពោះស្ត្រីមានផ្ទៃពោះអាចឲ្យមាន ការសម្រាលមុនកំណត់ ការរលូត និងការលូតលាស់ទារកខុសធម្មតា។
៥) វិធីការពារ៖
យើងអាចបង្ការការពុលចំណីអាហារនេះបាន ដោយ:
– លាងសំអាតបន្លែ ផ្លែឈើ សាច់ និង សម្ភារៈប្រើសម្រាប់ចម្អិនម្ហូបឲ្យបានស្អាត។
– ប្រើប្រាស់ទឹកស្អាត និងម្ហូបអាហារដែលស្អាតនិងឆ្អិនជានិច្ច។
– ត្រូវរក្សាទុក បន្លែ ផ្លែឈើ សាច់ នៅក្នុងសីតុណ្ហភាពតូចជាង ៥ សង្អារសេ ហើយបើនៅក្នុងប្រព័ន្ធកម្ដៅត្រូវលើសពី ៦០ អង្សាសេ។
– ចម្អិនអាហារឲ្យបានឆ្អិនល្អ ជាពិសេស សាច់ សត្វស្លាប ស៊ុត និង អាហារសមុទ្រ។
– ទុកដាក់ចំណីអាហារឆៅ និងឆ្អិន ឲ្យដាច់ដោយឡែកពីគ្នា។
– ហាមប្រើប្រាស់សារធាតុគីមីក្នុងការចម្អិនអាហារ។
– កុំប្រើប្រាស់ចំណីអាហារដែលហួសកាលកំណត់ប្រើប្រាស់។
– ត្រូវលាងដៃនឹងសាប៊ូមុនពេល និងអំឡុងពេលរៀបចំម្ហូបអាហារ មុនបរិភោគ និងក្រោយពេលបន្ទោបង់រួច។
៦) តើយើងត្រូវធ្វើដូចម្តេចនៅពេលពុលចំណីអាហារ?
រាល់ការពុលចំណីអាហារ ត្រូវតែទទួលការព្យាបាលឲ្យបានត្រឹមត្រូវនិងតាមដានដោយយកចិត្តទុកដាក់ និងទាន់ពេលវេលា ដើម្បីទប់ស្កាត់ផលវិបាកផ្សេងៗដែលកើតឡើង។
«ប្រសិនបើលោកអ្នកមានរោគសញ្ញាដូចខាងលើ សូមមកពិគ្រោះ និងទទួលការព្យាបាល ជាមួយក្រុមគ្រូពេទ្យឯកទេសនៅមន្ទីរពេទ្យកាល់ម៉ែត ដើម្បីជៀសវាងការបង្កឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិត»៕
អត្ថបទ៖ រស្មី
សូមចុចអាន៖ គួរចាប់អារម្មណ៍ការឈឺចាប់នៅអាងត្រគាក ដែលស្ត្រីជួបប្រទះញឹកញាប់!
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង