Connect with us

សុខភាព

សូម​ស្វែងយល់​ពី​ជំងឺ​ដុំ​ពក​ក្រ​ពេញទី​រ៉ូ​អ៊ី​ត ឫ​ជំងឺ​ពក ក (Goitre)!

បានផុស

នៅ

​ក្រ​ពេញទី​រ៉ូ​អ៊ី​ត​មាន​រាង​ដូច​មេអំបៅ​ស្ថិតនៅ​ផ្នែក​ខាងមុខ​និង​ខាងក្រោម​នៃ ក​។ វា​មាន​មុខងារ​បញ្ចេញ​អ័រម៉ូន​ទី​រ៉ុ​ក​ស៊ីន (Thyroxine) សម្រាប់​បង្កើន​ការ​បំប្លែង​សារធាតុចិញ្ចឹម ការ​សំយោគ និង​ប្រតិកម្ម​ប្រូតេអ៊ីន​របស់​សរីរាង្គ​រំញោច ការ​កន្ត្រាក់​របស់​សាច់ដុំ​បេះដូង និង​ប្រដាប់​រំលាយ​អាហារ ហើយ​ជាពិសេស​ចំពោះ​ក្មេង គឺ​ចូលរួម​ក្នុងការ​រីកលូតលាស់​ប្រព័ន្ធ​ប្រសាទ និង​ឆ្អឹង​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ក​) ដុំ​ពក​ក្រ​ពេញទី​រ៉ូ​អ៊ី​ត ឫ​ជំងឺ​ពក ក ជា​អ្វី​?

​គឺជា​ការរីក​ធំ​ខុសពី​ធម្មតា​របស់​ក្រ​ពេញទី​រ៉ូ​អ៊ី​ត​ដែល​អាចមាន​៖

– ដុំ​តែមួយ​នៅក្នុង​ក្រពេញ (Goitre nodulaire)

– ច្រើន​ដុំ​នៅក្នុង​ក្រពេញ (Goitre multi nodulaire)

– រីក​ក្រពេញ​ទាំងមូល (Goitre diffus)

​ការរីក​ដុំ​ក្រពេញ​នេះ​ជា​សញ្ញា​បញ្ជាក់ថា​អាចមាន​:

– វិបត្តិ​នៃ​ការបញ្ចេញ​អ័រម៉ូន (Dysthyroïdie)

– ការ​រលាក​ក្រពេញ (Thyroïdites)

– ដុំ​ពក​ស្លូត ឬ​កាច (Tumeur bénigne ou maligne)

– ការរីក ធម្មតា​របស់​ក្រពេញ (Goitre Simple)

​ខ​) រោគសញ្ញា​នៃ​ការរីក​ក្រពេញ​៖

​ក្រៅពី​ការរីក​ធំ​របស់​ក្រពេញ រោគសញ្ញា​អាចមាន​ច្រើន តែ​ក្នុងករណី​នៃ​ការ​កើន​លើស​ធម្មតា​របស់​អ័រម៉ូន​ដែល​អាចមាន​ដូចជាៈ​ញ័រ​ទ្រូង ញ័រ​ដៃ បេះដូង​ដើរ​ញាប់ គេង​មិន​លក់ មួរ​ម៉ៅ ឆាប់​ហត់ កើន​កំដៅ​ក្នុង​ខ្លួន ។​ល​។ ក្នុង​ករណីខ្លះ ការបញ្ចេញ អ័រម៉ូន​ធម្មតា​តែដោយសារ​ដុំ​ក្រពេញ​រីក​ធំ​ខ្លាំង ធ្វើ​ឲ្យ​មាន​វិបត្តិ​ក្នុងការ​ដកដង្ហើម​ឬ​ការ​លេប​អាហារ​។​

​គេ​បែងចែក​ដុំ​ពក​ក្រពេញ​ជា​បី​ប្រភេទ​ទៅតាម​ការបញ្ចេញ​របស់​អ័រម៉ូន​:

– ដុំ​ពក​ក្រពេញ​ដែល​បញ្ចេញ​អ័រម៉ូន​លើសពី​ធម្មតា​(Hyperthyroïdie)

– ដុំ​ពក​ក្រពេញ​បញ្ចេញ​អ័រម៉ូន​ធម្មតា (Goitre avec euthyroïdie)

– ដុំ​ពក​ក្រពេញ​បញ្ចេញ​អ័រម៉ូន​តិចជាង​ធម្មតា (Hypothyroïdie)

​ដូច្នេះ​នៅពេល​ដែលមាន​ដុំ​ពក​នៅ​ក្រ​ពេញទី​រ៉ូ​អ៊ី​ត​គ្រូពេទ្យ​ត្រូវធ្វើ​រោគវិនិច្ឆ័យ​ឲ្យ​បាន​ច្បាស់ ថា​តើ​នៅក្នុង​ក្រុម​ណាមួយ​ដើម្បី​ធ្វើការ​ព្យាបាល ឬ តាមដាន​ការវិវត្តន៍​របស់​ជំងឺ​។​

​គ​) ការវិវត្តន៍​របស់​ដុំ​ពក​ក្រពេញ​៖

​ការវិវត្តន៍​របស់​ដុំ​ពក​ក្រពេញ គឺអាច​វិវត្តន៍​ពី​ដុំ​ពក​អ័រម៉ូន​ធម្មតា​ទៅជា​ការបញ្ចេញ​អ័រម៉ូន​លើស​ធម្មតា ឬក៏​វិវត្តន៍​ទៅរក​ដុំ​មហារីក ។ ដុំ​ពក​ក្រ​ពេញទី​រ៉ូ​អ៊ី​ត​អាច​នឹង​វិវត្តន៍​ទៅរក​ដុំ​កាច គ្រាន់តែ​ភាគរយ​តិច ឬ​ច្រើន​ប៉ុណ្ណោះ ជាពិសេស​ដុំ​ពក​ដែលមាន​អ័រម៉ូន​ធម្មតា ឬ​តិច​អាចមាន​ភាគរយ​វិវត្តន៍​ទៅរក​មហារីក​ក្នុង​កម្រិត​ភាគរយ​ច្រើនជាងគេ​។​

​ឃ​) ការព្យាបាល​៖

​ក្នុងការ​ព្យាបាល​ដុំ​ពក​ក្រ​ពេញទី​រ៉ូ​អ៊ី​ត គឺ​គ្រូពេទ្យ​ត្រូវធ្វើ​រោគវិនិច្ឆ័យ​ឲ្យ​បានច្បាស់លាស់ ថា​តើ​វា​ជា​ប្រភេទ​ដុំ​ពក​ណាមួយ​ហើយ​យើង​ត្រូវធ្វើ​ការតាមដាន​បន្តរ ឬ​ត្រូវ​ព្យាបាល​ដោយ​ថ្នាំ ឬក៏​ត្រូវធ្វើ​ការវះកាត់​ក្នុង​លក្ខខ័ណ្ឌ​ចាំបាច់​ផ្សេងៗ​ឬ​សង្ស័យថា​ ជា​ដុំ​មហារីក​។ ​ក្នុងករណី​មហារីក​ក្រ​ពេញទី​រ៉ូ​អ៊ី​ត​ដែល​ពុំទាន់​រីក​រាលដាល​បើ​យើង​ធ្វើការ​វះកាត់​បាន​ទាន់ពេលវេលា ​គឺអាច​ទទួលបាន​អត្រា​ជាសះស្បើយ​ខ្ពស់​យ៉ាង​ល្អប្រសើរ​។​

“​បើសិនជា​បងប្អូន​មាន​បញ្ហា​ដុំ​ពក​ក្រ​ពេញទី​រ៉ូ​អ៊ី​ត (​ពក ក​) សូម​អញ្ជើញ​មក​ពិគ្រោះ​យោបល់​ជាមួយ​ក្រុមគ្រូពេទ្យ​ជំនាញ​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត ដែល​រួមមាន​ឯកទេស​ជំងឺ​ក្រពេញ ជំនាញ​វិភាគ​កោសិកា និង​ឯកទេស​វះកាត់​ផ្នែក​ក្រ​ពេញទី​រ៉ូ​អ៊ី​ត​”៕​

អត្ថបទ៖ រស្មី

សូមចុចអាន៖ ​ការព្យាបាល​តម្រង​កែវភ្នែក​ស្រអាប់​ដោយ​កាំរស្មី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម