Connect with us

សុខភាព

ជំងឺ​ទាក់ទង​នឹង​វិបត្តិ​នៃ​ការ​ហូរឈាម ឬ​ឈាមកក !

បានផុស

នៅ

ជា​ប្រភេទ​ជំងឺ​មួយចំនួន ដែល​តម្រូវការ​បច្ចេក​ទេស និង​បច្ចេកវិទ្យា​វិភាគ​វេជ្ជសាស្ត្រ​គ្រប់​ជ្រុងជ្រោយ មុននឹង​អាចធ្វើ​រោគវិនិច្ឆ័យ​បាន​ប្រាកដ​ច្បាស់លាស់ ជាពិសេស​មុន​សម្រេច​អាចធ្វើ​ការវះកាត់​បាន ឫ​មិនបាន​។ អេ​ម៉ូ​ស្តា​ស (hémostase) គឺជា​ការចូលរួម​ដោយ​យន្តការ​ជា​លក្ខណៈ​ធម្មជាតិ ជាច្រើន​និង​សាំញ៉ាំ ដើម្បី​ធានាបាន​ការការពារ​នូវ​វិបត្តិ​ហូរឈាម​ដោយ ឯកឯង និង បញ្ឈប់​ការហូរ​ឈាម​នៅពេល​មាន​របួស​សរសៃឈាម​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១) រោគសញ្ញា​ការហូរ​ឈាម (maladies hémorragiques) ៖

​ឡើង​កន្ទួល​ក្រហម​លើ​ស្បែក ជាំ​លើ​ស្បែក ការហូរ​ឈាម​តាម​ច្រមុះ និង​តាម​អញ្ចាញធ្មេញ បន្ទោរ​បង់​ឈាម ឈាមរដូវ​ច្រើន​ជាដើម​។​

២) រោគសញ្ញា​ការកកស្ទះ​សរសៃឈាម (maladies thrombotiques) ៖

​ស្ទះ​សរសៃឈាម​អាក់ទែ ឬ សរសៃឈាម​វ៉ែន ជាពិសេស សរសៃឈាម​បេះដូង សរសៃឈាម​សួត សរសៃឈាម​ខួរក្បាល និង សរសៃឈាម​អវយវៈ។​

៣) ប្រភព​ជំងឺ​ដែល​ទាក់ទង​ទៅនឹង​ការហូរ​ឈាម ឬ​បញ្ហា​ឈាមកក ៖

– ជំងឺ​គ្រាប់​ឈាម​ប្លា​កែ​ត (thrombopénie ou thrombopathie)

– ជំងឺ​កង្វះ​កត្តា​ឈាមកក (déficit facteur de coagulation)

– ជំងឺ​អេ​ម៉ូ​ហ្វី​លី A ឬ B (hémophilis A ou B)

– ជំងឺ​កង្វះ​ហ្វី​ព្រី​ណូ​ហ្សែ​ន (dysfibrinogénémie)

– ជំងឺ​កង្វះ​វីតាមីន K (déficit en Vitamine K)

– ជំងឺ​ស្ទះ​សរសៃឈាម (thrombose)

– ជំងឺថ្លើម (insuffisance hépatique)

– ជំងឺ​ខ្សោយតម្រងនោម (insuffisance rénale)

– ការប្រើប្រាស់​ថ្នាំ​ដូចជា Aspirine, Anti-vitamine K, Héparine

៤) ការធ្វើ​វិភាគ​ស្វែងរក​វិបត្តិ​អេ​ម៉ូ​សា្ត​ស (trouble de l’hémodtase) សំដៅ​ប្រ​យោ​ជ​ន៏ ៖

– ដើម្បី​រក​រោគវិនិច្ឆ័យ​ជំងឺ​ហូរឈាម ឫ​បញ្ហា​ឈាមកក​។​

– វាយតម្លៃ​ការហូរ​ឈាម​មុន​ធ្វើការ​វះកាត់ (Bilan pré opératoire)​។​

– វាយតម្លៃ​ការប្រើប្រាស់​ថ្នាំ​ឈាមរាវ (Analyse des prises médicamenteuses)​។​

​បញ្ជាក់​៖ ដោយសារ​មាន​តម្រូវការ​ចាំបាច់​ក្នុង​ការផ្តល់ជូន​សេវា​វិភាគ កម្រិត​ខ្ពស់ ទាំង​គុណភាព និង​ប្រសិទ្ធភាព មន្ទីរពិសោធន៍​វិភាគ​វេជ្ជសាស្ត្រ​ផ្នែក​ឯកទេស​ឈាម​នៃ​មន្ទីរពេទ្យ​កាល់ម៉ែត សម្រេច​បាន​នូវ​ការបំពាក់​ឧបករណ៍​វេជ្ជសាស្ត្រ​កម្រិត​បច្ចេកវិទ្យា​ខ្ពស់ ម៉ាស៊ីន​Sysmex CA 600 Series ព្រម​ជាមួយនឹង​ប្រតិករ ដោយមាន​កិច្ច​សហការ​ផលិត​ពី​ប្រទេស​ជប៉ុន​។ ផ្នែក​នេះ​ផ្ទាល់​អាច​បំរើសេវា​ផ្តល់ជូន​លទ្ធផល​ពាក់ព័ន្ធ​នឹង​ជំងឺ​មកពី​វិបត្តិ​នៃ​ការ​ហូរឈាម ឬ​ឈាមកក បាន​យ៉ាង​ឆាប់រហ័ស ជាមួយនឹង​ប្រសិទ្ធិភាព​ស្តង់ដា​សកល​។​

” វិភាគ​ទាន់ពេល ដោយ​ភាពច្បាស់លាស់ នាំមក​នូវ​ការព្យាបាល​មួយ ប្រកបដោយ​ប្រសិទ្ធិភាព និង​ទំនុកចិត្ត​! “៕​

អត្ថបទ៖ រស្មី

សូមចុចអាន៖ ​ការ​មាន​ផ្ទៃពោះ​លើស​ខែ ក៏​ជា​សញ្ញា​គ្រោះថ្នាក់​ចំពោះ​អ្នក​ម្តាយ​!

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម