ក្រោយជាសះស្បើយពីជំងឺកូវីដ-១៩ គួរទៅ​ចាក់វ៉ាក់សាំងពេលណា?​
Connect with us
Helistar Cambodia - Helicopter Charter Services

សុខភាព

ក្រោយជាសះស្បើយពីជំងឺកូវីដ-១៩ គួរទៅ​ចាក់វ៉ាក់សាំងពេលណា?​

បានផុស

នៅ

ពេល​អ្នក​ណា​ម្នាក់​ឆ្លង​កូវីដ-១៩ តើ​ពេល​ណា​ទើប​អ្នក​នោះ​គួរ​ស្វែង​​រក​ការ​ចាក់​វ៉ាក់សាំង​បង្ការ​កូវីដ-១៩​? ក្រោយ​ឆ្លង​ និង​បាន​ជា​សះស្បើយ​ពី​ជំងឺ​មួយ​នេះ​ អ្នក​ខ្លះ​អាច​គិត​ថា​ខ្លួន​មាន​អង់ទីករ​ប្រឆាំង​កូវីដ-១៩ ប៉ុន្តែ​ទាំង​CDCអាមេរិក និង​អ្នក​ជំនាញ​ផ្នែក​ជំងឺ​ឆ្លង​លើក​ឡើង​ អ្នក​ជា​ពី​កូវីដ-១៩ គួរ​ស្វែង​រក​ការ​ចាក់​វ៉ាក់សាំង​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១. អង់ទីគ័រ​មិន​ការ​ពារ​យើង​ទេ​ឬ?

ក្រោយ​កើត និង​ជាសះស្បើយ​​ពី​ជំងឺ​កូវីដ​-១៩ អង់ទីគ័រ​ដែល​​បាន​កើត​ឡើង​ក្នុង​ខ្លួន​យើង​មិន​អាច​ការ​ពារ​យើង​បាន​យូរ​នោះ​ទេ​។ អ្នក​ជំនាញ​ផ្នែក​ជំងឺ​ឆ្លង​​បញ្ជាក់​ថា​មិន​ទាន់​មាន​ព័ត៌មាន​ច្បាស់​លាស់​ថា​អ្នក​ជា​សះស្បើយ​ពី​កូវីដ-១៩ អាច​មាន​អង់ទីគ័រការពារ​ខ្លួន​បាន​យូរ​កម្រិត​ណា​នោះ​ទេ។ ការ​សិក្សា​ខ្លះ​បាន​លើក​ឡើង​ថា​ក្រោយ​​ជា​សះស្បើយ​ពី​ជំងឺកូវីដ-១៩ មនុស្ស​យើង​អាច​មាន​អង់ទីគ័រ​ការពារ​ខ្លួន​រហូត​ប្រាំបី​ខែ តែ​ថា​ការ​សិក្សា​នេះ​ធ្វើ​ឡើង​ក្នុង​លក្ខណៈ​ទ្រង់​ទ្រាយ​តូច​នៅ​ឡើយ​។

ដោយ​ហេតុនេះ​ហើយ បាន​ជា​ទាំង​CDC​អាមេរិក និង​អ្នក​ជំនាញ​ផ្នែក​ជំងឺ​ឆ្លង​អះអាង​ដូច​គ្នា​ថា​ អ្នក​ជា​ពី​ជំងឺ​កូវីដ​-១៩ គួរ​ស្វែង​រក​ការ​ចាក់​វ៉ាក់សាំង​បន្ទាប់​ពី​បាន​ជាសះស្បើយ​។​

យ៉ាងណា ក្រុម​អ្នក​ជំនាញ​ខាង​លើ​ថា​អ្នក​ជា​សះស្បើយ​ពី​ជំងឺ​កូវីដ​-១៩ ​ហើយ​ការ​ព្យា​បាល​នោះ​មាន​ប្រើ​វិធីព្យាបាល​​បណ្ដុះ​អង់ទីគ័រ ត្រូវ​រង់ចាំ​រហូតដល់​៩០​ថ្ងៃ​ក្រោយ​ជា​សះស្បើយ​។​ ក្នុង​ករណី​នេះ អ្នក​ជំងឺ​ក្រោយ​ជា​សះ​ស្បើយ​គួរ​សួរ​នាំ​ជាមួយ​គ្រូពេទ្យ​ដែល​ទទួល​ការ​ព្យាបាល​ដើម្បី​បាន​ដឹង​ច្បាស់​ថា​ខ្លួន​​បាន​ទទួល​វិធី​ព្យាបាល​មួយ​ណា និង​អាច​ទៅ​ទទួល​វ៉ាក់សាំង​បង្ការ​កូវីដ-១៩ បាន​នៅ​ពេល​ណា​។

ការ​ព្យាបាល​ដោយ​ការ​បណ្ដុះ​អង់ទីគ័រ​នេះ អាច​នឹង​មាន​ឥទ្ធិ​ពល​មិន​ល្អ និង​មិន​មាន​ការ​ជំរុញ​ដល់​ការ​ឆ្លើយ​តប​របស់​វ៉ាក់សាំង បើ​យើង​ទៅ​ចាក់​វ៉ាក់សាំង​ក្រោយ​ជា​ពី​ជំងឺ​ភ្លាម​​។ ដូច​នេះ​ហើយ បាន​ជា​អ្នក​ជំនាញ​ណែនាំ​ឲ្យ​អ្នក​ជំងឺ ដែល​បាន​ទទួល​ការ​ព្យាបាល​របៀប​នេះ​ត្រូវ​រង់ចាំ​៩០​ថ្ងៃ រហូត​អង់ទីគ័រកើត​ចេញ​ពី​ការ​បណ្ដុះ ឬ​ក្លូន​នេះ​អស់ពី​រាង​កាយ​សិន​។

២. ក្រោយ​ឆ្លង​លើក​ទី​១ តើ​អាច​ឆ្លង​កូវីដ-១៩ លើក​ទី​២​អត់?

ថ្វី​បើ​មាន​សេចក្ដី​រាយការណ៍​ពី​ការ​ឆ្លង​លើក​ទី​២ មាន​ចំនួន​មិ​ន​ច្រើន តែ​ថា​តួលេខ​នេះ​អាច​មក​ពី​ការ​រាល​ដាល​វីរុស​កូវីដ-​១៩ ទើប​តែ​កើត​មាន​ក្នុង​រយៈពេល​ខ្លី បើ​ធៀប​ទៅ​នឹង​ជំងឺ​ឆ្លង​ផ្សេង​ទៀត​។ ដូច​នេះ​ហើយ​បាន​ជា​ការ​សិក្សា​ពី​ករណី​ឆ្លង​លើក​ទី​២​​នៅ​មាន​កម្រិត និង​ទទួល​បាន​តួលេខ​តិច។

ទោះ​ជា​មិន​សូវ​ឃើញ​មាន​ការ​ឆ្លង​កូវីដ​-១៩ លើក​ទី​២ ក្រោយ​ពី​ជា​សះស្បើយ​លើ​ក​ទី​១ ក៏​ក្រុម​អ្នក​ជំនាញ​ខាង​ជំងឺ​ឆ្លង​ថា​ លទ្ធ​ភាព​ឆ្លង​នៅ​តែ​មាន ហើយ​បាន​លើក​ទឹក​ចិត្ត​ឲ្យ​អ្នក​ឆ្លង​លើក​ទី​១ ចាក់​វ៉ាក់សាំង​បង្ការ​កូវីដ-១៩​៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ អ្នកចាក់វ៉ាក់សាំងរួច ហើយឆ្លងកូវីដ មានរោគសញ្ញាទាំង៤នេះ

ចុចអាន៖ ម៉េចបានចាក់វ៉ាក់សាំងគ្រប់ដូសហើយ នៅឆ្លងកូវីដ១៩?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services