Connect with us

សុខភាព

ការឆ្លុះ​ក្រពះ​ពោះវៀន​ ដើម្បី​រក​ជំងឺមហារីក​ក្រពះ​ពោះវៀន ក្នុងដំណាក់កាល​ដំបូង​

បានផុស

នៅ

១). អ្វី​ទៅជា​ជំងឺមហារីក​ក្រពះ និង​ពោះវៀនធំ​?

​ជា​ជំងឺ​មួយ​ដែល​គេ​ជួបប្រទះ​ភាគច្រើន​លើ​មនុស្ស​ចាស់ (​អាយុ​លើស​ពី ៥០​ឆ្នាំ​)​។ វា​គឺជា​ការ​ដុះ​នូវ​ដុំ​សាច់​ដែលមាន​ការវិវត្ត​រីក​ធំ​លឿន​ខុសធម្មតា​ក្នុង​ក្រពះ ឬ​ពោះវៀនធំ​។ តាមរយៈ​ទិន្នន័យ​ដែលមាន​កន្លងមក​គេ​សង្កេតឃើញថា មហា​រី​ក្រពះ និង​ពោះវៀន​មាន​អត្រា​ខ្ពស់ ហើយ​អត្រា​មរណភាព​របស់​វា​ក៏​ខ្ពស់​ក្នុង​ពិភពលោក​ទាំងមូល​។ លើសពីនេះទៅទៀត​ក្នុងប្រទេស​កម្ពុជា​យើង ការសិក្សា​បាន​បង្ហាញ​ថា មាន​ករណី​អ្នកជំងឺ​ដែលមាន​មហារីក​កើតមាន​ក្នុង​អាយុ​តិចជាង​៤០​ឆ្នាំ​ក៏មាន​ចំនួន​មិនតិច​ដែរ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

២). អ្វី​ទៅជា​ការឆ្លុះ​ក្រពះ​ពោះវៀន​រុករក​ជំងឺមហារីក​ក្នុងដំណាក់កាល​ដំបូង​? តើ​វា​មាន​សារៈប្រយោជន៍​អ្វីខ្លះ​?

​គឺជា​ការឆ្លុះ​ក្រពះ​ពោះវៀន​ដោយ​ប្រើប្រាស់​នូវ​បច្ចេកវិទ្យា​ថ្មី (​ដោយ​ម៉ាស៊ីន Endoscopy ទំនើប បំពាក់​ដោយ​ប្រព័ន្ធ NBI) ដែល​ប្រទេស​ជឿនលឿន​ជាច្រើន​កំពុង​អនុវត្ត​ប្រកបដោយ​ជោគជ័យ ដើម្បី​រុករក​មើល​នូវ​វត្ត​មាននៃ​កោសិកា​មហារីកក្រពះ​ពោះវៀន​ក្នុង​ដំណាក់​ដំបូង​។​ ​វា​មាន​សារៈប្រយោជន៍​សម្រាប់​ធ្វើ​រោគវិនិច្ឆ័យ​ទាន់ពេលវេលា និង​ធ្វើការ​ព្យាបាល​ដោយ​ពុំ​ចាំបាច់​ធ្វើការ​វះកាត់​។​

៣) ហេតុអ្វី​ចាំបាច់​ត្រូវ​រក​ជំងឺមហារីក​នេះ​ ឲ្យ​ឃើញ​ក្នុងដំណាក់កាល​ដំបូង​?

​ជាទូទៅ​ជំងឺមហារីក​ក្រពះ​និង​ពោះវៀន វា​មិនមាន​លេចចេញ​ជា​រោគសញ្ញា​អ្វីដែល​គួរអោយកត់សំគាល់​ទេ​នៅ​ដំណាក់កាល​ដំបូង​។ ពេលដែល​លេចចេញ​រោគសញ្ញា គឺ​បញ្ជាក់ថា​ជំងឺ​បានធ្វើ​ការវិវត្ត​ធ្ងន់ធ្ងរ​រួចទៅហើយ ដែល​ធ្វើឲ្យ​ការព្យាបាល​មានការ​លំបាក និង​មិនអាច​ធានាបាន​ថា​ជា​ដាច់​បាន​១០០% ដោយ​ការព្យាបាល​ភាគច្រើន​ជាការ​សម្រន់​។ ផ្ទុយទៅវិញ​បើ​យើង​អាច​រកឃើញ​ជំងឺ​នេះ​ទាន់​នៅ​ដំណាក់​ការ​ដំបូង នោះ​ការព្យាបាល​មាន​សភាព​ងាយស្រួល និង​អាចជា​បាន​១០០% ដោយ​ពុំ​ចាំបាច់​ធ្វើការ​វះកាត់ ឬ​ប្រើ​ថ្នាំ​គីមី​ឡើយ​។​

៤). តើ​វា​មាន​រោគសញ្ញា​អ្វីខ្លះ​?

​ជាទូទៅ​ក្នុងដំណាក់កាល​ដំបូង ជំងឺមហារីក​ក្រពះ​ពោះវៀន​មិនមាន​រោគសញ្ញា​ច្បាស់លាស់​ទេ​។ រោគសញ្ញា​អាច​កើតមាន​លុះត្រា​ណា​តែ​ជំងឺ​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​។ រោគសញ្ញា​គ្រោះថ្នាក់​មួយចំនួន​ដែល​ត្រូវ​ប្រយ័ត្ន​រួមមាន​៖

– ពិបាក​លេប ឬ​លេប​មានការ​ឈឺចាប់​តាម​បំពង់​អាហារ​

– ក្អួត​មិន​បាត់​

– មាន​ភាពស្លេកស្លាំង​

– ដុំ​ពោះ​នៅ​ចុងដង្ហើម​

– ឈឺពោះ​រ៉ាំរ៉ៃ​

– ឈឺ​ងើប​ពេលយប់​

– ប្រវត្តិ​គ្រួសារ​មាន​ជំងឺ​មហារីក​បំពង់​អាហារ ក្រពះ ពោះវៀន និង​ការ​បត់​ជើងមាន​ឈាម​។​

៥). តើ​ជំងឺ​មហារីកក្រពះ​ពោះវៀន​អាច​បង្ការ​បានដែរ​ឬទេ​?

​មាន​វិធីសាស្ត្រ​មួយចំនួន​ ដែល​អាចជួយ​ឲ្យ​យើង​ឲ្យ​បង្ការ​ជំងឺមហារីក​នឹង​ក្រពះ និង​ពោះវៀនធំ​បាន​ដូចជា​៖

– ការធ្វើ​តេស្ត និង​ព្យាបាល​មេរោគ​ក្រពះ​

– បញ្ឈប់​ការ​ពិសា​ស្រា បារី និង​ជៀសវាង​ការបរិភោគ​ប្រចាំថ្ងៃ នូវ​អាហារ​រហ័ស​និង​សាច់​ក្រហម ឬ​អាហារ​កែច្នៃ (Fast food and red meat or processed food) ជៀសវាង​ការបរិភោគ​អាហារ​ប្រៃ និង​ចំណីអាហារ​ផ្អាប់​

– ការធ្វើ​ការឆ្លុះ​ក្រពះ និង​ពោះវៀន​ចំពោះ​អ្នក​ដែលមាន​អាយុ​ចាប់ពី ៤៥​ឆ្នាំទៅ​

– ធ្វើតេស្ត​រក​គ្រាប់​ឈាមក្រហម​នៅក្នុង​លាមក​

« សូម​លោកអ្នក អញ្ជើញ​មកជួប​ពិគ្រោះ និង​ធ្វើ​រោគវិនិច្ឆ័យ​ជាមួយ​ក្រុម​វេជ្ជបណ្ឌិត​ជំនាញ​នៃ​មន្ទីរពេទ្យ​កាល់ម៉ែត ជាមួយ​ជំនួយ​បច្ចេកវិទ្យា​វេជ្ជសាស្ត្រ​ទំនើប ដើម្បី​ឈានទៅរក​ការព្យាបាល​ទាន់ពេលវេលា ជៀសវាង​ការ​យឺត​យាវ​និង​ផលវិបាក​អាយុជីវិត​។​

​ការបង្ការ​និង​ការទប់ស្កាត់​ផ្តើម​ពី​ការចូលរួម​របស់​យើងទាំងអស់គ្នា​!»៕

​អត្ថបទ៖ រស្មី

សូមចុចអាន៖ ​ងាយៗ​ពី​វិធីសាស្ត្រ​បំបាត់​ការ​តឹង​ច្រមុះ និង​ហៀរ​សំបោរ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៤ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម