Connect with us

សុខភាព

ចង់​ធ្វើ​ការពត់​ធ្មេញ​ឲ្យ​ត្រង់​ជួរ តើ​មាន​ផល​លំបាក​អ្វីខ្លះ និង​ត្រូវ​ជួបបញ្ហាអ្វី​ខ្លះ?

បានផុស

នៅ

​ការពត់​តម្រង់​ធ្មេញ គឺ​ពាក់ព័ន្ធ​ទៅនឹង​ការលូតលាស់​ឆ្អឹង​ផ្ទៃមុខ ការវិវត្តន៍​នៃ​ដំណុះ​ធ្មេញ និង​កំណាំ​ធ្មេញ ការធ្វើ​រោគ វិនិច្ឆ័យ​ការការពារ និង​ការព្យាបាល​កែលំអ​ធ្វើ​ឲ្យប្រសើរឡើង​នូវ កំ​ណាំ​ធ្មេញ​ដែល​ខុស​ប្រក្រតី​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១) សារប្រយោជន៍​នៃ​ការពត់​តម្រង់​ធ្មេញ​មាន​អ្វីខ្លះ​?

– ជួយ​បង្កើន​សោភ័ណភាព​ធ្មេញ និង​ផ្ទៃមុខ​

– កែលំអ​តួនាទី​កំ​ណាំ​ធ្មេញ (Dental Occlusion) ដែល​ធ្វើ​ឲ្យ​កម្លាំង​ទំពា​បាន​ទៅដល់​គ្រប់​ធ្មេញ​

– បំបាត់​នូវ​កំ​ណាំ​ធ្មេញ​ដែល​មិនល្អ ដែល​ធ្វើឲ្យ​ប៉ះពាល់​ដល់​ធ្មេញ និង​ជាលិកា​ជុំវិញ​ធ្មេញ​។​

២) តើ​មាន​មូលហេតុ​អ្វីខ្លះ​ដែល​ធ្វើ​ឲ្យ កំ​ណាំ​ធ្មេញ​ខុស​ប្រក្រតី​?

– បញ្ហា​តំណពូជ​(Genetic)

– បញ្ហា​ឆ្អឹងថ្គាម​លើ និង​ក្រោម​មាន​គំលាត​ឆ្ងាយ​ពីគ្នា ឬ​ការលូតលាស់​ឆ្អឹង​ខុស​ប្រក្រតី​

– បញ្ហា​សាច់ដុំ និង​ជាលិកា​លើ​ផ្ទៃមុខ​

– បញ្ហា​ធ្មេញ​: ធ្មេញទឹកដោះ​ឆាប់​ដកចេញ ពេក​ឬ ក្រ​ជ្រុះ ធ្មេញ​ធំៗ ក្រអូមមាត់​តូច ធ្មេញ​ដុះ​ខុស​ប្រក្រតី ធ្មេញ​ដុះ​ខុស​ទីតាំង​

– ទម្លាប់​: កូនក្មេង​ដែល​បៀម​ដៃ​

– បញ្ហា​ស្ទះផ្លូវ​ដង្ហើម​: ធ្វើឲ្យ​មុខ​វែង និង​ធ្មេញ​លយ​មក​មុខ​

៣) តើ​ធ្មេញ​ប្រភេទ​ណាខ្លះ​ដែល​គួរតែ​ពត់​ធ្មេញ​?

– ធ្មេញ​មុខ​ដែល​លយ ឬ​ប៉ោង​មក​មុខ​ខ្លាំង អាចជា​ធ្មេញ​មុខ​លើ ឬ​ធ្មេញ​មុខ​ក្រោម ឬ​ប៉ោង​ទាំង​លើ និង​ក្រោម​

– ធ្មេញ​ដុះ​ខុស​ជួរ ដុះ​ប្រជ្រៀត​គ្នា​ដោយសារ​ធ្មេញ​ធំៗ ធ្មេញ​ដុះ​លើស រឺ​ដុះ​ខុស​ទីតាំង​

– ធ្មេញ​ចំហ ដោយសារ​ទំហំ​ធ្មេញ​តូចៗ​ធ្មេញ​មិន​ដុះ​

– ធ្មេញ​លើ ឬ​ក្រោម​ដែល​ខាំ​បុក​អញ្ចាញ​ពេល​ទំពា​អាហារ​

– កំ​ណាំ​ធ្មេញ​ចំហ ចំពោះ​ធ្មេញ​មុខ ឬ​ធ្មេញ​ថ្គាម​

– ធ្មេញ​ចង្កូម​ដែល​ជំ​ពើ​ស​ដុះ​ខុស​ជួរ​

៤) តើ​ពេលណា​ល្អ សម្រាប់​ការតាមដាន និង​ព្រឹក្សា​ពី​ការពត់​តម្រង​ធ្មេញ​?

– ពេលវេលា​ល្អ​បំផុត​គឺ ពេលដែល​កុមារ​ចាប់ផ្តើម ផ្លាស់ប្តូរ​ធ្មេញ ពី​ធ្មេញទឹកដោះ​ទៅ​ធ្មេញ​អចិន្ត្រៃយ៍ ចាប់ពី​អាយុ ៦​ឆ្នាំ​ឡើងទៅ ដែលជា​ពេលវេលា​មួយ​ដែល​ត្រូវ​តាមដាន និង​ការ​ឲ្យ​ដំបូន្មាន​ចំពោះ​កុមារ និង​ឪពុកម្តាយ​ក្នុងការ ថែរក្សា​សុខភាព​មាត់​ធ្មេញ ដែល​ជួយ​កុំឲ្យ​កំ​ណាំ​ធ្មេញ​ខុស​ប្រក្រតី​វិវត្តន៍​ទៅរក​ភាព​ធ្ងន់ធ្ងរ​។ ឧទាហរណ៍​៖ ដូចជា​ការធ្វើ​ការដក​ធ្មេញ​តាម​លំដាប់ លំដោយ​ទៅតាម​អាយុ (Serial Extraction)

– ការព្យាបាល​ដោយ​ឧបករណ៍​ពត់​តម្រង់​ធ្មេញ​ចាប់ផ្តើម ចាប់ពី​អាយុ​ចន្លោះ ១០ ទៅ​១២​ឆ្នាំ​ឡើងទៅ​។ ឧទាហរណ៍​៖ ធ្វើ Space Maintainer ជា​ឧបករណ៍​សម្រាប់រ​ក្សា​ចន្លោះ​ពេលដែល​រង់ចាំ​ធ្មេញ​ស្រុក​ដុះ​។​

៥) តើ​មាន​អ្វីខ្លះ​យកមក​សិក្សា និង​វាយ​តម្លៃ​មុនពេល​ចាប់ផ្តើម​ពត់​តម្រង់​ធ្មេញ​?

– សិក្សា​ពី​កង្វល់​អ្នកជំងឺ​

– សិក្សា​ពី​សុខភាព​ទូទៅ​

– សិក្សា​ពី​សុខភាព​មាត់​ធ្មេញ​

– សិក្សា​ពី​ទម្រង់​មុខ ឆ្អឹង និង​សាច់ដុំ​មុខ (Extra Oral)

– សិក្សា​ពី​កំ​ណាំ​ធ្មេញ ទម្រង់​ធ្មេញ (Intra Oral)

– ការអង្កេត​ដោយ​ធ្វើឡើង​ដូចជា​៖

• ការថតរូប​ទុកជា​ឯកសារ​

• ការចាក់​ពុម្ព​ធ្មេញ​មក​សិក្សា​

• ការថត​ធ្មេញ Panoramic និង Cephalometric

– ធ្វើ​គម្រោង​ព្យាបាល​ត្រឹមត្រូវ​

៦) តើ​ឧបករណ៍​ពត់​តម្រង់​ធ្មេញ​អ្វីខ្លះ​ដែល កំពុង​ប្រើប្រាស់​សព្វថ្ងៃ​?

– Removable Appliance : ឧបករណ៍​ពាក់​ដោះចេញ​ដោះ​ចូល​

– Functional Appliance : ឧបករណ៍​កែតម្រូវ​ឆ្អឹង និង​ធ្មេញ​ពេល​អ្នកជំងឺ កំពុង​លូតលាស់​

– Fixed Appliance : ប្រើប្រាស់​ឧបករណ៍ ពាក់​ជាប់​ក្នុង​មាត់ ដូចជា​គ្រាប់​ដែក គ្រាប់​សេ​រា​មិ​ក កៅស៊ូ លួស និង​ឧបករណ៍ Mini Implant ព្រមទាំង​សម្ភារៈ​មួយចំនួន​ផ្សេងទៀត​។​

– ការប្រើប្រាស់ Invisaligne ជា​បច្ចេកវិទ្យា​ថ្មី​

– ការប្រើប្រាស់​ឧបករណ៍​ដើម្បី​ព្យាបាល​ផ្សេងៗ​គ្នា ឬ​រួមគ្នា​ទៅតាម​ស្ថានភាព​ជាក់ស្តែង​របស់​ក​រ​ណី អ្នកជំងឺ​ម្នាក់ៗ​។​

៧) តើ​ការពត់​តម្រង់​ធ្មេញ ត្រូវតែ​ដក​ធ្មេញ​ឬ​?

ការដក​ធ្មេញ​ធ្វើឡើង តែ​ក្នុងករណី​មួយចំនួន ដើម្បី​បាន​ចន្លោះ សម្រាប់​ទាញ​ធ្មេញ ឬ​ធ្វើ​ចលនា​ធ្មេញ​។ ករណី​ខ្លះទៀត​មិនត្រូវ​ការដក​ធ្មេញ​ទេ ដោយមាន​វិធីសាស្ត្រ​ផ្សេង​ក្នុងការ​ព្យាបាល​។​

៨) តើ​ការពត់​តម្រង់​ធ្មេញ​ត្រូវការ​ពេលវេលា​ប៉ុន្មាន​?

– អាច​ចាប់ពី ៦​ខែ​ទៅ ២​ឆ្នាំ ឬ​ច្រើនជាង​នេះ​អាស្រ័យទៅលើ​ភាពស្មុគស្មាញ​ករណី​អ្នកជំងឺ​ម្នាក់ៗ​។​

៩) តើ​ការពត់​តម្រង់​ធ្មេញ​អាច​ព្យាបាល​គ្រប់​ករណី​ដែលនាំឲ្យ​មានកំ​ណាំ​ធ្មេញ​ខុស​ប្រក្រតី ឬទេ​?

ប្រសិនបើ​កំ​ណាំ​ធ្មេញ​ខុស​ប្រក្រតី​បណ្តាលមកពី​ទំនាក់ទំនង​ឆ្អឹងថ្គាម​លើ និង​ក្រោម ការពត់​ធ្មេញ​មួយ​មុខ មិនអាច​ធ្វើទៅ​រួច​ទេ គឺត្រូវធ្វើ​ការវះកាត់​កែតម្រូវ​ឆ្អឹងថ្គាម (Orthognatic Surgerg) រួមផ្សំ​នឹង​ការពត់​តម្រង់​ធ្មេញ​។​

​ជា​អនុសាសន៍​៖ សូម​មាតាបិតា​គ្រប់រូប​ចាប់អារម្មណ៍ ទៅលើ​ធ្មេញ​កុមារ​។ ការតាមដាន នឹង​ព្រឹក្សា​ជាមួយ​ទន្ត​បណ្ឌិត​ជំនាញ​ឯកទេស​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត គឺ​ជួយ​កុមារ​មាន​សុខភាព​មាត់​ធ្មេញ​ល្អ និង​អាច​បន្ថយ​នូវ​ការវិវត្តន៍​ទៅរក​កំ​ណាំ​ធ្មេញ​ខុស​ប្រក្រតី​បាន​មួយចំនួនធំ ដែល​ផ្តល់​ការងាយស្រួល ដល់​ការព្យាបាល និង​ផាសុខភាព​ចំពោះ​កុមារ ដែល​វិវត្តន៍​ទៅរក​វ័យ​ជំទង់ ដែល​ត្រូវការ ការពត់​តម្រង់​ធ្មេញ​ក្នុងករណី​ចាំបាច់​៕

អត្ថបទ៖ ​រស្មី​

សូមចុចអាន៖ មក​ដឹង​ពី​ជំងឺ​ត្រអក ​ស្នាម​ក្រហម​ដែល​មាន​ពងទឹក​តូចៗ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៧ នាទី មុន

អាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យ​២នាក់ ករណីប្រើប្រាស់ឯកសណ្ឋាន និងក្លែងបន្លំឯកសារកងទ័ព

ព័ត៌មានជាតិ១២ នាទី មុន

តំណាងកម្ពុជានៅ UN ជំរុញក្រុមប្រឹក្សាសន្តិសុខ ធ្វើការជិតស្និទ្ធជាមួយគ្រប់ភាគីជម្លោះ ដើម្បីស្តារទំនុកចិត្ត

ជីវិតកម្សាន្ដ១៣ នាទី មុន

ម្ចាស់បទ “Smoke” ខឹងខ្លាំងដល់ថ្នាក់ប្ដឹងប៉ូលិសជួយរកយុត្តិធម៌ ក្រោយធ្លាយរូបអាក្រាតកាយ

ជីវិតកម្សាន្ដ១៦ នាទី មុន

ស្ងាត់ៗ កូនប្រុសពៅកំពូលតារាចម្រៀង ព្រាប សុវត្ថិ ចុះកុងត្រាចូលផលិតកម្ម Galaxy

ព័ត៌មានអន្ដរជាតិ៣៧ នាទី មុន

ក្រោយឈ្នះឆ្នោត តើលោក ពូទីន នឹងហោះទៅទស្សនកិច្ចប្រទេសមហាមិត្ត​ណាមុនគេ?

Sokha Hotels

ព័ត៌មានពេញនិយម