មនុស្ស៣ប្រភេទ រកឃើញឆ្លងកូវីដច្រើនជាងគេ ទោះចាក់វ៉ាក់សាំងហើយក៏ដោយ
Connect with us
Helistar Cambodia - Helicopter Charter Services

សុខភាព

មនុស្ស៣ប្រភេទ រកឃើញឆ្លងកូវីដច្រើនជាងគេ ទោះចាក់វ៉ាក់សាំងហើយក៏ដោយ

បានផុស

នៅ

ការសិក្សាថ្មីមួយបានរកឃើញថា យុវជន បុគ្គលិកសុខាភិបាលនិងជនមិនមែនស្បែកស គឺស្ថិតក្នុងចំណោមអ្នកដែលធ្វើតេស្តវិជ្ជមាន ចំពោះជំងឺកូវីដ-១៩ ច្រើនជាងគេបំផុត បន្ទាប់ពីចាក់វ៉ាក់សាំងហើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការស្រាវជ្រាវដោយការិយាល័យស្ថិតិជាតិអង់គ្លេស (ONS) បានរកឃើញថា ឱកាសនៃការឆ្លងមេរោគនេះបន្ទាប់ពីចាក់វ៉ាក់សាំងហើយ បានធ្លាក់ចុះយ៉ាងខ្លាំង ក្នុងរយៈពេល២១ថ្ងៃ ក្រោយចាក់ដូសទី១។

មានតែ០,៥ភាគរយប៉ុណ្ណោះ នៃប្រជាជនចាក់វ៉ាក់សាំងដូសទី១ហើយ ដែលបានធ្វើតេស្តវិជ្ជ​មានជំងឺកូវីដ-១៩។ បន្ទាប់ពីចាក់ពីរដូស ចំនួននេះបានធ្លាក់ចុះមកនៅត្រឹម ០,០៧ភាគរយ។

ចំពោះអ្នកដែលបានធ្វើតេស្តវិជ្ជមានបន្ទាប់ពីចាក់វ៉ាក់សាំងហើយ ការសិក្សាបានរកឃើញថា ពួកគេហាក់ដូចជាមិនសូវមានផ្ទុកវីរុសខ្ពស់ ឬវិវត្តទៅជារោគសញ្ញានោះទេ។

មនុស្សអាយុ២០ឆ្នាំ ហាក់ដូចជាឆ្លងជំងឺកូវីដ ខ្លាំងជាងមនុស្សអាយុ៨០ឆ្នាំរហូតដល់ទៅទ្វេដងឯណោះ បន្ទាប់ពីចាក់វ៉ាក់សាំងរួច។

ស្របពេលជាមួយគ្នានោះដែរ ONS បានរកឃើញថា ចំពោះកត្តាភេទ គេមិនឃើញមានអ្វីប្លែកខ្លាំងគួរឲ្យកត់សម្គាល់នោះទេ ពោលគឺមានភាពខុសគ្នាត្រឹម ០,០៣ភាគរយប៉ុណ្ណោះ រវាងភេទប្រុសនិងភេទស្រី។

លោក Kevin McConway សាស្រ្តាចារ្យផ្នែកស្ថិតិ នៃសកលវិទ្យាល័យ Open បាននិយាយថា “នៅក្នុងការវិភាគលក្ខណៈរបស់មនុស្សដែលបានធ្វើតេស្តវិជ្ជមានបន្ទាប់ពីចាក់វ៉ាក់សាំង ក្រុមដែលងាយនឹងឆ្លងបន្ទាប់ពីទទួលថ្នាំបង្ការ ភាគច្រើនគឺទាក់ទងទៅនឹងក្រុម៣ប្រភេទខាងលើ ហើយការសិក្សាលើអ្នកមិនទាន់ចាក់វ៉ាក់សាំង ក៏គេរកឃើញទៅលើក្រុមដូចគ្នានេះដែរ”៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Yahoo

ចុចអាន៖ វ៉ាក់សាំងចាក់តែមួយដូសរបស់ រុស្ស៊ី មានប្រសិទ្ធភាពការពារវីរុសបំប្លែងខ្លួនដែលកំពុងអុកឡុកពិភពលោកគ្រប់ប្រភេទទាំងអស់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services