Connect with us

សុខភាព

ផ្កាខាត់ណាខៀវនិងស សំបូរទៅដោយសារជាតិចិញ្ចឹមជាច្រើនប្រភេទ ជួយដល់រាងកាយ​ទទួលបានជីវជាតិគ្រប់គ្រាន់

បានផុស

នៅ

ផ្កាខាត់ណាខៀវនិងសគឺជាបន្លែដែលងាយស្រួលទទួលទាន និងជាមុខម្ហូបសាមញ្ញមួយអាចធ្វើអាហារបាន​ច្រើនប្រភេទ។ ក្រៅពីនេះ ផ្កាខាត់ណាសំបូរ​ទៅដោយសារធាតុចិញ្ចឹមជា​ច្រើនមុខ ជួយ​ក្នុង​ការ​សម្រកទំងន់សម្រាប់​មនុស្ស​ស្រី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១ សំបូរទៅដោយ​សារធាតិ​ចិញ្ចឹម

វាមានកាឡូរីទាប ហើយ​សំបូរទៅដោយវីតាមីន ជាតិសរសៃនិងសមាសធាតុផ្សេងទៀតដែលល្អ​សម្រាប់​រាងកាយ។ ផ្កាខាត់ណា​បង្កើតសមាសធាតុរាងកាយឲ្យ​មាន​តុល្យភាព​ល្អ​ និង​សំបូរទៅដោយសារជាតិចិញ្ចឹម​ដូចជាវីតាមីន C វីតាមីន K វីតាមីន B ៦ ហ្វូឡាត។ អាស៊ីដ pantothenic ប៉ូតាស្យូម ម៉ង់ហ្គាណែស ម៉ាញ៉េស្យូម ផូស្វ័រ ដែល​បំពេញ​នូវ​សារធាតុចិញ្ចឹម​ដែល​ត្រូវការ​ដោយ​ខ្លួនឯង។

២ សម្បូរទៅដោយជាតិសរសៃ

បន្លែនេះមានជាតិសរសៃ​ ដែលធ្វើ​ឲ្យ​សុខភាពប្រព័ន្ធរំលាយអាហារ​ល្អប្រសើរ។ ដោយសារ​តែ​សមាសធាតុ​សរសៃ​នេះ​វា​ជួយកាត់បន្ថយកត្តាហានិភ័យនៃរាងកាយ ​ដែល​ទទួលរង​ពី​ជំងឺរ៉ាំរ៉ៃ​ដូចជា​ ជំងឺទឹកនោមផ្អែម ​ជំងឺ​លើសឈាម​និង​ដំបៅ។

២ សារធាតុប្រឆាំង​អុកស៊ីតកម្ម

ចង់ប្រឆាំងនឹងរ៉ាឌីកាល់ដែលបង្កគ្រោះថ្នាក់​ឬ​សារពាង្គកាយ​ដែល​បង្កគ្រោះថ្នាក់នៅក្នុងខ្លួន គឺ​គ្មាន​អ្វីប្រសើរ​ជាង​ការ​ញ៉ាំ​អាហារដែល​មានសារធាតុ​​ប្រឆាំង​អុកស៊ីតកម្ម​ឡើយ។ តួយ៉ាង​ផ្កា​ខាត់ណា​​ គឺ​ល្អប្រសើរជាខ្លាំងសម្រាប់ប្រឆាំង​អុកស៊ីតកម្ម ។

៣ ល្អ​ក្នុង​ការ​សម្រក​ទម្ងន់

ផ្កា​ខាត់ណា​នឹង​ជួយ​ឲ្យ​រាងកាយ​យើង​ទទួល​បានសារធាតុចិញ្ចឹម​គ្រប់គ្រាន់​ ហើយ​ដំណើរការ​បានល្អដោយមិនចាំបាច់បារម្ភអំពីកាឡូរីឬខ្លាញ់ដែលអាចកកកុញនៅក្នុងខ្លួន​ទេ។

៤ សំបូរទៅដោយ​សារធាតុ Choline

សមាសធាតុដែលគេហៅថា choline ត្រូវបានរកឃើញនៅក្នុងផ្កាខាត់ណា​ ភាគច្រើន​ជា​សមាសធាតុ​មួយ​នៃ​រាងកាយ​​មនុស្ស​ជា​ច្រើនខ្វះ។ នេះ​ពិតជាជួយក្នុងការថែរក្សាភ្នាស​កោសិកា ជួយបំប្លែងសារជាតិឲ្យ​​បានត្រឹមត្រូវ ជួយ​ដល់​ប្រព័ន្ធសរសៃប្រសាទ​និង​ជួយ​អភិវឌ្ឍ​ខួរក្បាល។

៥ កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​មហារីក

បន្លែនេះក៏សំបូរទៅដោយសារធាតុ sulforaphane ដែល​ជា​សមាសធាតុចំបង​ធ្លាប់​ជា​ប្រធានបទ​នៃ​ការ​សិក្សា​អស់​មួយ​រយៈ​ ដោយសារ​ឥទ្ធិពល​វិជ្ជមាន​របស់​វា​ក្នុង​ការ​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺមហារីក។ វា​ជួយ​កាត់បន្ថយការ​លូតលាស់​ឬគុណនៃកោសិកាមហារីកនៅក្នុងខ្លួន ​ហើយ​ក៏​ជួយ​កាត់បន្ថយ​ការ​លូតលាស់នៃដុំសាច់​ណាមួយដែលមាននៅក្នុងខ្លួនផងដែរ។

៦ ជំនួស​​​គ្រាប់ធញ្ញជាតិ​និង​រុក្ខជាតិ

នេះជា​ហេតុផលដ៏អស្ចារ្យមួយទៀត​ជាពិសេស​សម្រាប់អ្នកដែលចង់រក្សារបបអាហារ​ដែល​មានសុខភាពល្អ​ និងមានតុល្យភាព បូករួមនឹងការសម្រកទម្ងន់បន្ថែម ឬស្ថានភាពមាន​ទម្ងន់​ល្អ។

ស្រមៃមើល ជំនួសឲ្យ​​ការទទួលយក​គ្រាប់​ធញ្ញជាតិ​ដែល​មាន​ជាតិ​កាបូអ៊ីដ្រាត​ខ្ពស់​ ហេតុអ្វី​មិន​មាន​ផ្កាខាត់ណា? នេះអាចជាហេតុផលមួយដែលអ្នកជំនាញខាងចំណីអាហារជាច្រើន​ តែងតែងាកទៅរក​ផ្កា​ខាត់ណា​ជំនួស ដោយការទទួលទាន​អាហារ​ដែលមានជាតិ​កាបូអ៊ីដ្រាតខ្ពស់៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព​៖practicalheal

ចុចអាន៖ផ្លែឈើនិងបន្លែពណ៌ក្រហមស្រស់ ហូបជាទៀងទាត់ ដូចនៅឆ្ងាយពីគ្រូពេទ្យ

ចុចអាន៖ម្រះមានរសជាតិល្វីង! តែជាឱសថជួយដល់សុខភាពបានយ៉ាងសក្ដិសិទ្ធិ ជាពិសេសបង្កើតភាពស៊ាំក្នុងសម័យកាលកូវីដ



Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៥៩ នាទី មុន

Britney Spears​ ត្រូវសណ្ឋាគារដ៏ល្បីមួយហាមឃាត់នាង បន្ទាប់ពីហែលទឹកអាក្រាតកាយក្នុងអាង

ព័ត៌មានជាតិ៥៩ នាទី មុន

កម្ពុជា-ឥណ្ឌូណេស៊ី បើកទំព័រកិច្ចសហប្រតិបត្តិការ ផ្ដោតលើពាណិជ្ជកម្មកាបូននិងថាមពលបៃតង

ព័ត៌មានជាតិ១ ម៉ោង មុន

តើសម្ដេច នរោត្តម ច័ក្រពង្ស់ ដែលទើបដំឡើងព្រះឋានៈជាសម្ដេចក្រុមព្រះ មានព្រះជីវប្រវត្តិយ៉ាងណា?

ព័ត៌មានជាតិ១ ម៉ោង មុន

មក​ដឹង​យុទ្ធសាស្រ្ត​ការងារ​អាទិភាព​ក្រសួង​ចំនួន ៣ នៅ​រដ្ឋាភិបាល​អាណត្តិ​ថ្មី​នេះ

សន្តិសុខសង្គម១ ម៉ោង មុន

ខណ្ឌច្បារអំពៅ ដាក់កម្លាំងត្រួតពិនិត្យអ្នកបើកបរមានជាតិស្រវឹង ជាលទ្ធផលពុំមានបទល្មើស

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

ក្មេងស្រីហ្វីលីពីន-កូរ៉េ ដែលត្រូវសេដ្ឋីឌូបៃយកទៅចិញ្ចឹម ពេលនេះមានស្ថានភាពបែបណាហើយ?

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

លេចមុខតួឯកប្រុសក្នុងរឿង “កងដៃចាំស្នេហ៍” ស្នាងភ្នួស​ សុំឲ្យគ្រប់គ្នាអហោសិកម្ម

ចរាចរណ៍៦ ថ្ងៃ មុន

ករណី​បុករះ​ស្លាប់​៤នាក់​នៅ​ស្ពាន​អាកាស​ឫស្សី​កែវ​ មាន​ម្នាក់​ជា​និស្សិត​ពូកែ​ជំនាញ​ស្ថាបត្យកម្ម និង​នគរូបនីយវិទ្យា

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

យន្តហោះក្រុមហ៊ុនអាកាសចរណ៍ Jetstar មួយគ្រឿង បុកគ្នាជាមួយរថយន្តសន្តិសុខអាកាសយាដ្ឋាន

ព័ត៌មានជាតិ៦ ថ្ងៃ មុន

គម្រោង​ទឹកស្អាត​ធំបំផុត​ចាយ​ទុនជាង ១០០ លាន​​ដុល្លារ​នៅ​បាក់ខែង ​គ្រោង​​ចាប់ផ្តើម​សាងសង់​

Sokha Hotels

ព័ត៌មានពេញនិយម