ឆ្ងល់ទេ ខែភ្លៀង សីតុណ្ហភាពចុះត្រជាក់ តែសម្បូរអ្នកឈឺច្រើន? នេះមូលហេតុ
Connect with us
Helistar Cambodia - Helicopter Charter Services

សុខភាព

ឆ្ងល់ទេ ខែភ្លៀង សីតុណ្ហភាពចុះត្រជាក់ តែសម្បូរអ្នកឈឺច្រើន? នេះមូលហេតុ

បានផុស

នៅ

ចាប់តាំង​ចូល​ដល់​ខែ​វស្សា​មក ទឹកភ្លៀងបាន​ធ្លាក់​ចុះ​មកជាបន្ដបន្ទាប់ ប៉ុន្ដែ​ពេល​ឈាន​ដល់​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ ទឹកភ្លៀង​ហាក់​ធ្លាក់ចុះ​ញឹកញាប់​ជាមុន​ក្នុង​មួយ​ថ្ងៃៗ ដោយ​មាន​ពីបរិមាណ​តិច​ទៅ​ច្រើន។ នៅពេល​ទឹកភ្លៀង​ធ្លាក់ចុះ​ច្រើន កម្ដៅ និង​ពន្លឺព្រះអាទិត្យ ក៏ពុំ​សូវ​ជះមក​លើ​ភពផែនដី​យើងដែរ ដូច្នេះ​អាកាសធាតុ​ ក៏ចុះ​ត្រជាក់​ជាមុន ប៉ុន្ដែ​សម្បូរ​អ្នក​ឈឺច្រើន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
ឆ្ងល់ទេ ខែភ្លៀង សីតុណ្ហភាពចុះត្រជាក់ តែសម្បូរអ្នកឈឺច្រើន? នេះមូលហេតុ

វេជ្ជបណ្ឌិត William Schaffner អ្នកជំនាញ​ផ្នែក​ជំងឺ​ឆ្លង នៅ​សាកលវិទ្យាល័យ Vanderbilt របស់​អាមេរិក បញ្ជាក់​ថា នៅ​រដូវ​ភ្លៀងធ្លាក់ សីតុណ្ហភាព​ត្រជាក់​ដូច្នេះ យើង​ប្រឈម​ខ្ពស់​កើត​ជំងឺ​ប្រព័ន្ធ​ដង្ហើម។ លោក​ថា មាន​មូលហេតុ ២ ដែល​យើង​ប្រឈម​ឆ្លង​មេរោគ​ប្រព័ន្ធ​ដង្ហើម។

ទី១ ដោយសារ​នៅ​រដូវ​ភ្លៀងធ្លាក់ យើង​ចំណាយ​ពេល​ច្រើន នៅ​ក្នុង​បន្ទប់​បិទជិត និង​ស្ថិត​នៅ​ជិតៗ​គ្នា ដូច្នេះ​វា​ងាយ​បង្ក​ឲ្យ​ឆ្លង​មេរោគ នៅ​ពេល​យើង​មាន​ទំនាក់ទំនង​ផ្ទាល់​ជាមួយ​គ្នា​រយៈពេល​យូរ។ ទី២ ដោយសារ​នៅ​រដូវ​ភ្លៀង សីតុណ្ហភាព​ធ្លាក់​​ទាប ដូច្នេះ​វាជា​កត្តា​អំណោយផល​មួយ សម្រាប់​មេរោគ អាច​រស់នៅ​បាន​កាន់តែ​យូរ ក្នុង​បរិស្ថាន​ដែល​អាកាសធាតុ​ត្រជាក់ និង​សំណើម។

Premium Photo | Asian women have high fever and runny nose. sick people  concept

អ្នកជំនាញ​បន្ដ​ថា “យើង​ដឹងថា ជំងឺផ្ដាសាយ បណ្ដាល​មកពី​វីរុស​ជាច្រើន ហើយ​ជំងឺ​រលាក​សួត បណ្ដាល​មកពី​វីរុស ឬបាក់តេរី ដូច្នេះ​បើ​យើង​ឈឺ នោះ​មាន​ន័យ​ថា យើង​រង​ការប៉ះពាល់​វីរុស ឬបាក់តេរី មិនមែន​ដោយ​ទឹកភ្លៀង ឬ​អាកាសធាតុ​ទេ”។

ដើម្បី​កាត់បន្ថយ​ហានិភ័យ នៃ​ការ​ឆ្លង​មេរោគ នៅ​រដូវភ្លៀង មជ្ឈមណ្ឌល​បង្ការ និង​គ្រប់គ្រង​ជំងឺ​ឆ្លង​របស់​អាមេរិក ណែនាំ​ឲ្យ​លាងសម្អាត​ដៃ ជាមួយ​សាប៊ូ រយៈពេល​យ៉ាង​តិច ២០​វិនាទី និង​ចៀសវាង​ការ​យក​ដៃ​ទៅ​ប៉ះ​ជាមួយ​មុខ ភ្នែក ច្រមុះ ឬមាត់។ មជ្ឈមណ្ឌល​ដដែល​នេះ ក៏ណែនាំ​ឲ្យ​ចៀងវាង​រាល់​ទំនាក់ទំនង​ជិតស្និទ្ធិ​ជាមួយ អ្នក​ដែល​កំពុង​ក្អក និង​កណ្ដាស់ និង​សម្លាប់​មេរោគ​នៅ​តាម​ទីតាំង​ណា ដែល​មាន​មនុស្ស​ប៉ះពាល់​​ញឹកញាប់៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ ជាការពិតដែលថា អាកាសធាតុត្រជាក់ កាន់តែធ្វើឲ្យវីរុសកូវីដ ងាយឆ្លង?

ចុចអាន៖ ភេសជ្ជៈ ៤ មុខជួយពង្រឹងប្រព័ន្ធភាពស៊ាំបានល្អ សក្តិសមបំផុតសម្រាប់រដូវភ្លៀង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា១២ នាទី មុន

Capitan ប្រាប់​ថា​វ៉ៃ​មិនទាន់​ល្អ​ទេ​ទោះ​ការពារ​ខ្សែក្រវាត់​បានសម្រេច​ក្ដី

នយោបាយ១៥ នាទី មុន

លោក ចាប ញ៉ាលីវុធ ចេញលិខិតបដិសេធ អំពីការបញ្ចប់​សមា​ជិកភាព មន្ត្រីជាន់ខ្ពស់ហ្វ៊ុនស៊ិនប៉ិច ៣រូប

ព័ត៌មានជាតិ១៩ នាទី មុន

លោក​មេឃុំ​ពង្រ យក​បដិមា​ធ្វើ​អំពី​លោហៈ​ប្រគល់​ជូន​មន្ទីរ​វប្បធម៌​និង​វិចិត្រសិល្បៈ​ខេត្តកំពង់ឆ្នាំង

ព័ត៌មានជាតិ២៨ នាទី មុន

ក្រុមហ៊ុនស្រាបៀរកម្ពុជា ខេមប្រ៊ូវ ឧបត្ថម្ភភេសជ្ជៈ ២ម៉ឺនកេស ដើម្បីចូលរួមយុទ្ធនាការទប់ស្កាត់ការរីករាលដាលនៃកូវីដ១៩

ព័ត៌មានជាតិ៤០ នាទី មុន

ខេត្ត​ឧ​ត្ត​រ​មានជ័យ​ប្រកាស​ស្វែងរក​អ្នកជំងឺ​កូ​វីដ​-១៩ម្នាក់ លួច​រត់​ចេញពី​មណ្ឌល​ព្យាបាល

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services