សុខភាព
ហេតុអ្វីបានជា ស្ដ្រីមានផ្ទៃពោះត្រូវធ្វើពិនិត្យអេកូច្រើនដង?
ការពិនិត្យអេកូទារកក្នុងផ្ទៃមានសារៈសំខាន់ណាស់ មិនអាចខ្វះបាន សម្រាប់ការអនុវត្តជាក់ស្តែងនៅផ្នែកសម្ភព។ គឺជាការផ្តល់ភាពសុក្រឹត និងអត្ថប្រយោជន៍ជាច្រើន ក្នុងករណីមានការចូលរួមពីលោក-លោកស្រីជាមាតា បិតា។ ខាងក្រោមនេះជាការណែនាំនូវចំណុចទាំងឡាយដែលលោក-លោកស្រីគួរចងចាំ នៅពេលពិនិត្យអេកូ៖
១) ការពិនិត្យដើម្បីរកអាយុគភ៌ និងកាលបរិច្ឆេទគ្រប់ខែ៖
ស្ត្រីដែលមានផ្ទៃពោះទាំងអស់ ចាំបាច់គួរពិនិត្យនៅពេលគភ៌មានអាយុពី ១១ ទៅ១៤សប្ដាហ៍ គឺជាការពិនិត្យដែលផ្តល់ភាពសុក្រិតជាងគេ ហើយស្ត្រីត្រូវចងចាំនូវកាលបរិច្ឆេទគ្រប់ខែនោះរហូតដល់ពេលសម្រាលកូន។
២) ការពិនិត្យកាយសម្បទារបស់ទារកក្នុងផ្ទៃ៖
ស្ត្រីដែលមានផ្ទៃពោះគួរធ្វើការពិនិត្យនៅសប្តាហ៍ទី២២ ដល់ ២៤ គឺជាពេលវេលាសមស្រប ដែលអាចឲ្យយើងពិនិត្យ បានងាយស្រួល ព្រោះសរីរាង្គទារកធំល្មម និងបរិដ្ឋានជុំវិញទារកមានសភាពស្រឡះល្អ។ ការពិនិត្យមុន ឬក្រោយ ពេលនេះមានលក្ខណៈពិបាក និងមិនសព្វជ្រុងជ្រោយ។ ៨០%នៃជំងឺរបស់ទារកក្នុងផ្ទៃ ត្រូវបានពិនិត្យឃើញ ដោយសារការធ្វើអេកូសាស្ត្រ។

៣) ការពិនិត្យសម្រាប់វាយតម្លៃការសម្រាល៖
ការពិនិត្យអេកូត្រូវធ្វើឡើងនៅចន្លោះពី ៣២ ទៅ ៣៤ សប្តាហ៍ ព្រោះអាចឲ្យយើងដឹងអំពីទម្រង់ ទំហំ ទម្ងន់របស់ទារក ទីតាំងសុក និងបរិមាណទឹកភ្លោះ ដែលមានទំនាក់ទំនងយ៉ាងជិតស្និទ្ធទៅនឹងលទ្ធភាពនៃការសម្រាលកូន។

៤) ការណែនាំផ្សេងៗទៀត៖
– ការពិនិត្យអេកូផ្ទៃពោះមិនមានផលប៉ះពាល់ដល់សុខភាពរបស់ម្តាយ និងទារកឡើយ។
– ការពិនិត្យអេកូត្រូវធ្វើឡើងយ៉ាងតិច៣ដង ក្នុងអំឡុងពេលពីមានផ្ទៃពោះរហូតដល់គ្រប់ខែ ក្នុងករណីការវិវត្តន៍របស់ ផ្ទៃពោះធម្មតា។ គ្រប់ការពិនិត្យអេកូត្រូវមានការណែនាំជាមុនពីគ្រូពេទ្យជំនាញ ដើម្បីជៀសវាងការពិនិត្យច្រើនដង ឥតប្រយោជន៍ខាតពេលវេលានិងថវិកា។ ករណីផ្ទុយពីនេះ ការពិនិត្យអេកូត្រូវធ្វើឡើងបន្ថែមទៀត តាមការតាមដានរបស់គ្រូពេទ្យជំនាញ ទៅតាមករណីដែលបានជួបប្រទះ។
– គ្រប់ការពិនិត្យអេកូផ្ទៃពោះមិនចាំបាច់ពិសាទឹកជាមុន ដើម្បីឲ្យមានទឹកនោមក្នុងប្លោកនោមទេ។ លើកលែងតែក្នុងករណីការពិនិត្យអេកូផ្ទៃពោះក្នុងខែដំបូង ការពិនិត្យទីតាំងសុក និងវាស់ប្រវែងរបស់មាត់ស្បូន។

“រាល់ពេលមកពិគ្រោះជាមួយអ្នកជំនាញរោគស្ត្រី និងសម្ភព និងមកទទួលពិនិត្យអេកូសាស្ត្រទារកនៅមន្ទីរពេទ្យកាល់ម៉ែត សូមលោក-លោកស្រី ជម្រាបគ្រប់ព័ត៌មានអំពីស្ថានភាពសុខភាពនៃមាតា និងបម្រែបម្រួលនៃទារក”៕
អត្ថបទ៖ រស្មី
សូមចុចអាន៖ វិធីសាស្ត្រក្នុងការតាមដាន និងព្យាបាលដុំពកសាច់ក្នុងថង់ទឹកប្រមាត់

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
សេដ្ឋវិទូ៖ សេដ្ឋកិច្ចថៃប្រឈមហានិភ័យធ្លាក់ចូលក្នុងវិបត្តិបរិត្តផរណា
-
នយោបាយ២ ថ្ងៃ ago
រយៈពេលមិនដល់១២ម៉ោងកម្ពុជាទះថៃ៣កំផ្លៀង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
សហព័ន្ធឧស្សាហកម្មថៃ៖ ការបិទព្រំដែនជាមួយកម្ពុជា ប៉ះពាល់ដល់ការនាំចេញថៃ ៥,២ ប៊ីលានដុល្លារ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
នៅពេលលឺថាថៃចង់ប្រើទ័ពការពារអធិបតេយ្យភាពខ្លួន អតីតប្រមុខការទូតកម្ពុជាសួរថា តើអធិបតេយ្យភាពថៃនៅឯណា?
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
Breaking News! អ៊ីស្រាអែល វាយប្រហារអ៊ីរ៉ង់ហើយ! សង្គ្រាមធំអាចផ្ទុះឡើង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងទទួលរងឥទ្ធិពលព្យុះទី១ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១៣មិថុនា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មហាសំណាង! មនុស្សម្នាក់គត់នៅរស់ពីការធ្លាក់យន្តហោះឥណ្ឌា ដោយសារលោតចុះតាមច្រកចេញអាសន្ន
-
នយោបាយ៣ ថ្ងៃ ago
សម្ដេចតេជោប្រាប់ទៅរដ្ឋាភិបាលត្រៀមផ្ទុះអាវុធគ្រប់ពេលដែលថៃឈ្លានពាន