ប្រុសៗកុំសាកភេសជ្ជៈប្រភេទនេះឲ្យសោះ ប៉ះពាល់មេជីវិត ធ្វើឲ្យអត់កូន
Connect with us
Helistar Cambodia - Helicopter Charter Services

សុខភាព

ប្រុសៗកុំសាកភេសជ្ជៈប្រភេទនេះឲ្យសោះ ប៉ះពាល់មេជីវិត ធ្វើឲ្យអត់កូន

បានផុស

នៅ

បច្ចុប្បន្ន​ ភេសជ្ជៈ​​ផ្អែមៗ ទឹកក្រូច ទឹក​ផ្លែឈើ ពិសេស​ភេសជ្ជៈ​ប៉ូវ​កម្លាំង ពេញ​និយម​ចំពោះ​ប្រុសៗ​ខ្លាំង​ណាស់ អ្នក​ខ្លះ​អត់​មិន​បាន​ផង។ មិន​មែន​តែ​គ្រឿង​ស្រវឹង​នោះ​ទេ ប្រុសៗ​ដែល​ញ៉ាំ​ជាតិ​ស្ករ​លើស​កម្រិត ពិសេស​ពពួក​ភេសជ្ជៈ​ប៉ូវ​កម្លាំង ក៏​ប៉ះ​ពាល់​ដល់​គុណភាព​មេ​ជីវិត​ដែរ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រីនៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែនសុខ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
ប្រុសៗកុំសាកភេសជ្ជៈប្រភេទនេះឲ្យសោះ ប៉ះពាល់មេជីវិត ធ្វើឲ្យអត់កូន

គ្រឿង​កំប៉ុង​ផ្អែមៗ ពិសេស​ភេសជ្ជៈ​ប៉ូវ​កម្លាំង ​មាន​ផ្ទុក​សារធាតុ​អីខ្លះ បាន​ធ្វើ​ឲ្យ​ប៉ះពាល់​មេ​ជីវិត? លោក​វេជ្ជបណ្ឌិត​ថា ភេសជ្ជៈ​ប៉ូវ​កម្លាំង​មាន​​ផ្ទុក​សមាសធាតុ​សំខាន់​ចំនួន​២ គឺ​ស្ករ និង​ជាតិ​កាហ្វេអ៊ីន។ ការ​ដែល​ញ៉ាំ​ជាតិ​ស្ករ​ច្រើន​ធ្វើ​ឲ្យ​យើង​ធាត់ លើស​គីឡូ ជួប​បញ្ហា​ការ​បញ្ចេញ​ទឹកកាម ធ្វើ​ឲ្យ​គុណភាព​មេ​ជីវិត​ក៏​ធ្លាក់​ចុះ​ទៅ​តាម​នោះ​ដែរ។

ចំណែក​ឯ​អំណាច​នៃ​ជាតិ​កាហ្វេអ៊ីន​វិញ ពេល​​ញ៉ាំ​ច្រើន​ទៅ ធ្វើ​ឲ្យ​បេះដូង​លោត​ញាប់ សម្ពាធ​ឈាម​ឡើង​ខ្ពស់ រសេះ​រសោះ​ក្នុង​ខ្លួន ទៅ​ជា​មួម៉ៅ គេង​មិន​លក់ បញ្ហា​នេះ​បង្ក​ផល​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ចំពោះ​ការ​គេង។ ពេល​គេង​មិន​គ្រប់​គ្រាន់ ​ធ្វើ​ឲ្យ​បរិមាណ និង​គុណភាព​មេ​​ជីវិត​ប្រុសៗ​ថម​ថយ ឬ​ចុះ​ខ្សោយ ដែល​ករណី​ធ្ងន់ធ្ងរ​ខ្លះ​អាច​អារ​អត់​មាន​កូន​ក៏​មាន។

Asian Chinese Couple Cuddle Sleeping Together On Bed Smiling In The Morning  Stock Video - Download Video Clip Now - iStock

ខាងក្រោម​នេះ​ជា​បរិមាណ​ជាតិ​ស្ករ​មាន​ក្នុង​ទឹកក្រូច ទឹក​ផ្លែឈើ និង​ភេសជ្ជៈ​ប៉ូវ​​កម្លាំង ដែល​ចេញ​ដោយ​អង្គការ​សុខភាព​ពិភពលោក (WHO)៖

– ទឹកក្រូច ចំណុះ ៣៣០ មិល្លីលីត្រ៖ មាន​ជាតិ​ស្ករ​ប្រមាណ ៨,៥ ស្លាបព្រាកាហ្វេ
– ទឹក​ផ្លែ​ឈើ ចំណុះ ៣៣០ មិល្លីលីត្រ៖ មាន​ជាតិ​ស្ករ​ប្រមាណ ៩,៥ ស្លាបព្រាកាហ្វេ
– ភេសជ្ជៈ​ប៉ូវ​កម្លាំង ចំណុះ ៣៣០ មិល្លីលីត្រ៖ មាន​ជាតិ​ស្ករ​​ប្រមាណ ១០ ស្លាបព្រាកាហ្វេ

ជំនួស​ឲ្យ​ភេសជ្ជៈ​ផ្អែមៗ​ខាង​លើ​នេះ ដើម្បី​បង្កើន​គុណភាព​មេ​ជីវិត ធ្វើឲ្យ​ការ​បង្ក​កំណើត​បាន​ល្អ ប្រុស គួរ​​ញ៉ាំ​ទឹក​ផ្លែឈើ​ស្រស់ ឬ​ញុំា​ផ្លែ​ឈើ​ឲ្យ​បាន​ច្រើន ក្រៅ​ពី​នោះ​មាន​ពពួក​វីតាមីន ជាតិរ៉ែ និង​អាស៊ីដ​ខ្លាញ់។

Information for Men | Preconception Care | CDC

ក្នុង​នោះ​ការ​សិក្សា​បញ្ជាក់​ថា អាស៊ីដ​ហ្វូលិក​សំខាន់​បំផុត វា​មិន​ត្រឹម​តែ​ចាំ​បាច់​សម្រាប់​ស្រីៗ​មាន​ផ្ទៃ​ពោះ​នោះ​ទេ វា​ក៏​មាន​សារៈ​សំខាន់​ចំពោះ​សុខភាព​ទឹក​កាម និង​គុណ​ភាព​មេ​ជីវិត​ឈ្មោល​ប្រុសៗ​ដូច​គ្នា។ ប្រុសៗ​ដែល​មាន​កម្រិត​​អាស៊ីដ​ហ្វូលិក​ទាប ​ច្រើន​មាន​មេ​ជីវិត​ឈ្មោល ​មិន​សូវ​ល្អ។ យ៉ាង​ណា យើង​អាច​​ជួយ​ឲ្យគុណ​ភាព​មេជីវិត​ឈ្មោល​​កាន់​តែ​ខ្លាំង តាមរយៈ​ការ​ញ៉ាំ​​បន្លែ​​បៃ​តង ផ្លែប៊ើរ សណ្ដែក ផ្លែ​ឈើ និង​ពពួក​គ្រាប់​ធញ្ញជាតិ ដែល​សម្បូរជាតិ​ហ្វូឡាត ឬ​ញ៉ាំ​វីតាមីន​ដែល​មាន​ជាតិ​អាស៊ីដ​ហ្វូលិក៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្

ចុចអាន៖ ចង់រស់បានយូរ ប្រុសៗគួរពិនិត្យសុខភាពប៉ុន្មានចំណុចនេះ

ចុចអាន៖ ហេតុ​ផល​មួយចំនួន បង្ហាញថាប្រុសៗគួរកោររោមក្លៀក​ដូចស្រីៗ​ដែរ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ថ្នាក់ដឹកនាំ​សាលា​ភូមិន្ទ​រដ្ឋបាល ជ្រើស​រើស​យក​វត្ត​អង្គរ​ខាងជើង ជា​ចំណុច​ចាប់ផ្តើម នៃ​គម្រោង​សាកល្បង​ការរៀបចំ​សួន​ទេសភាព វប្បធម៌ វត្ត​អារាម

ព័ត៌មានជាតិ២ ម៉ោង មុន

បណ្ឌិត សេង សារី ថា មាន​សម្តេច ហ៊ុន សែន តែម្នាក់ឯង​គត់ ដែល​បាន​កសាង​ប្រវត្តិសាស្ត្រ​ក្នុងការ​ដោះស្រាយ​ជម្លោះ​នយោបាយ​នៅ​កម្ពុជា

ព័ត៌មានជាតិ២ ម៉ោង មុន

សាខា​កាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង បើក​យុទ្ធនាការ «​បាញ់ថ្នាំ​កំចាត់​ជម្រក​មូស​ខ្លា ដើម្បី​ការពារ​ជំងឺគ្រុនឈាម​-​គ្រុន​ឈី​ក​»

ជីវិតកម្សាន្ដ២ ម៉ោង មុន

តារាចម្រៀង រតនៈ វិសាល មានទុក្ខ​ធំ​ព្រោះ​ម្តាយ​ទទួលមរណភាព

នយោបាយ៣ ម៉ោង មុន

គ​.​ជ​.​ប ប្រាប់​ឲ្យ​ដឹង​ពី​លទ្ធផល នៃ​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​២០២១ សម្រាប់​ថ្ងៃទី​៩

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services