ហេតុ​អ្វី​បាន​ជា​ទឹក​ចូលសួត? តើ​មាន​អាការៈ​អ្វី​ខ្លះ?
Connect with us
Helistar Cambodia - Helicopter Charter Services

សុខភាព

ហេតុ​អ្វី​បាន​ជា​ទឹក​ចូលសួត? តើ​មាន​អាការៈ​អ្វី​ខ្លះ?

បានផុស

នៅ

​ជាធម្មតា នៅ​ចន្លោះ​ស្រោម​សួត​ទាំងពីរ​ស្រទាប់ ពុំមាន​ទឹក​ច្រើន​ឡើយ គឺមាន​ប្រហែលជា​១០ ទៅ​១៥ មីលីលីត្រ​ប៉ុណ្ណោះ តែ​បើ​ទឹក​នេះ​មាន​កម្រិត​ច្រើន​នោះ​គេ​ចាត់ទុកថា​ជា​ជំងឺ​ទឹក​ចូល​ស្រោម​សួត​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ក​) តើ​ជំងឺ​នេះ​មាន​រោគសញ្ញា​ដូចម្តេច​?

– ក្អក​ស្ងួត ជាពិសេស​នៅពេល​ប្តូរ​ជំហរ​ខ្លួន ដូចជា​ក្រោក​ពី​ដេក ឬ ផ្អៀង​ខ្លួន​ជាដើម​

– ហត់​

– ឈឺទ្រូង​ផ្នែក​ចំហៀង​ឆ្វេង​ឬ​ស្តាំ អាស្រ័យទៅលើ​ការ​មានទឹក​ចូល​ស្រោម​សួត​ខាង​នោះ​

– និង​មាន​រោគសញ្ញា​ផ្សេងៗ​ទៀត​អាស្រ័យ​លើ​មូលហេតុ​នៃ​ជំងឺ​នីមួយៗ​

​ខ​) ហេតុអ្វី​បាន​មាន​ជំងឺ​ទឹក​ចូល​សួត​?

​មូលហេតុ​មាន​ច្រើន​ដែល​ភាគច្រើន​គេ​ជួប​ញឹកញាប់​មានដូចជា​៖

– រលាក​ស្រោម​សួត​ដោយ​មេរោគ​បាក់តេរី ឬ របេង​ជាដើម​

– ជំងឺមហារីក​ស្រោម​សួត ឬក៏ មហារីក​សរីរាង្គ​ផ្សេង​តែ​វា​រាលដាល​ដល់​ស្រោម​សួត​

– ជំងឺខ្សោយបេះដូង​

– ជំងឺ​ខ្សោយ​តម្រង​នោម​

– ជំងឺ​ក្រិន​ថ្លើម​

– និង​មូលហេតុ​ផ្សេងៗ​ជាច្រើន​ទៀត​

​គ​) តើ​ធ្វើយ៉ាងណា​ទើប​ដឹង​មូលហេតុ​ទាំងនេះ​?

​ជាទូទៅ​គ្រូពេទ្យ​ធ្វើការ​វិភាគ​តាម​សញ្ញាណ​គ្លីនិក​ល្អិតល្អន់ និង​បន្ថែម​ដោយ​មធ្យោបាយ​ថត​សួត​ដោយ​កាំរស្មី​អិ​ច ឬ អេកូ​សួត និង​ក៏​អាចធ្វើ​ការថត​ស្កែ​នសួត​។ ភាគច្រើន​តម្រូវ​ឲ្យ​មាន​ការបូមទឹក​ស្រោម​សួត​ដើម្បី​ធ្វើការ​វិភាគ​អម​វេជ្ជ​សា​ស្រ​ផ្សេងៗ​។ ទាំងអស់នេះ​ សុទ្ធតែជា​មធ្យោបាយ​ដែលមាន​នាពេល​បច្ចុប្បន្ន​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​។​

​ឃ​) ការព្យាបាល​៖

​ការព្យាបាល ​គឺ​អាស្រ័យទៅលើ​មូលហេតុ​ផ្សេងៗ​ដែល​បង្ក​ឲ្យ​មាន​ជំងឺ​នេះ​។​

​បើ​លោក​អ្នកមាន​រោគសញ្ញា​ដូច​បាន​រៀបរាប់​ខាងលើ សូម​លោកអ្នក​អញ្ជើញ​មកជួប​ពិគ្រោះ​ជំងឺ​ជាមួយ​គ្រូពេទ្យ​ឯកទេស នៃ​មន្ទីរពេទ្យ​កាល់ម៉ែត ដើម្បី​ព្យាបាល​បាន​ទាន់ពេលវេលា និង​មាន​ប្រសិទ្ធភាព​៕​

អត្ថបទ៖ រស្មី

សូមចុចអាន៖ ​ភាព​ខុសគ្នារវាង​ការពុល​ស្រា ​និង​ស្រវឹងស្រា គួរ​ប្រុងប្រយ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កូវីដ-១៩១៨ នាទី មុន

ការចាក់​វ៉ាក់សាំង​លើ​កុមារ នឹង​ចាប់ផ្តើម​ពី​ភ្នំពេញ តាម​យុទ្ធសាស្ត្រ​ផ្កា​រីក ដែល​ធ្លាប់​បានធ្វើ​កន្លងមក

ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋបាលខេត្ត​រតនគិរី រក​ឃើញ និង​បង្ហាញ​អត្តសញ្ញាណ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩ ម្នាក់​នៅក្នុង​ខេត្ត កើនឡើង​ដល់​៦៤៩​នាក់​ហើយ

កូវីដ-១៩២ ម៉ោង មុន

ខេត្តឧត្ដរមានជ័យ ប្រកាស​រកឃើញ​ករណី​ឆ្លង​កូ​វីដ​-១៩ ចំនួន​១៦៥​ករណី​បន្ថែមទៀត

ព័ត៌មានជាតិ២ ម៉ោង មុន

សស​យក ខេត្តស្វាយរៀង ប្រគល់​ម៉ាស និង​អាល់កុល​មួយចំនួន ជូន​ដល់​សមាគម​សម្ព័ន្ធ​យុវជន​វៀតណាម​ខេត្ត​តៃ​នី​ញ ដើម្បី​ប្រើប្រាស់​ក្នុង​ការ​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩

កូវីដ-១៩២ ម៉ោង មុន

វ៉ាក់សាំង AstraZeneca ដែលជា​ជំនួយ​របស់​រដ្ឋាភិបាល​ជប៉ុន​បាន​ដឹក​មកដល់​កម្ពុជា​ហើយ​

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services