Connect with us

ព័ត៌មានជាតិ

រាជរដ្ឋាភិបាល​កំពុង​សិក្សា​ពី​លទ្ធភាព​ចាក់​វ៉ាក់​សាំង​ដូសទី៣ និង​កូន​ក្មេង​

បានផុស

នៅ

មកដល់ពេលនេះ រាជរដ្ឋាភិបាល​កំពុង​ពិនិត្យ​មើល​លើ​ផែន​ការ​ចាក់​សាំង​ និង​យុទ្ធសាស្ត្រ​ចាក់​សាំង​ឡើងវិញ​ពី​ព្រោះ​ត្រូវ​គិត​ដល់​ក្មេង ​ដែល​មាន​អាយុ​ក្រោម១៨ឆ្នាំ ហើយ​ក្នុង​នោះ ​ក៏​កំពុង​សិក្សា​ពី​លទ្ធភាព​មួយ​ទៀត ​គឺ​ការ​ចាក់​វ៉ាក់​សាំង​ដូស​ទី៣​ផងដែរ ប៉ុន្តែនៅចំពោះ ត្រូវ​តែ​ចាក់​ជូន​ប្រជាពលរដ្ឋ​ចំនួន​១០លាននាក់ឲ្យអស់សិន នេះ​ជា​ការ​បញ្ជាក់​របស់​មន្រ្តី​ជាន់​ខ្ពស់​ក្រសួងសេដ្ឋកិច្ច។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក វង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ថ្លែងប្រាប់អ្នកសារព័ត៌មាននៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញ ខណៈ​អញ្ជើញ​ទទួល​វ៉ាក់សាំង នាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១នេះថា បច្ចុប្បន្ននេះ ការ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូវីដ១៩ មាន៤ការដ្ឋានធំៗគឺ ទី១, ការ​ទិញ​វ៉ាក់​សាំង ​នឹង​ការ​​ចាក់​វ៉ាក់​សាំង​ ដែល​ត្រូវ​ធ្វើ​អោយ​បាន​លឿន ​និង​បាន​ឆាប់​បំផុត​។​ ​ទី២, ការ​បង្ការ ដែល​មាន​វិធានការ៣កុំ និង៣​ការពារ និង​ជៀស​វាង​ការ​ជួបជុំគ្នា ទោះ​ជា​ជួប​ជុំក្នុងកម្មវិធីបុណ្យ កម្ម​វិធីផឹកស៊ី ឬកម្មវិធីអ្វីក៏ដោយ ការជួបជុំនេះ គឺ​ប្រភព​ចំលង​មួយដ៏សំខាន់។ទី៣ ការទប់ស្កាត់ ទោះបីមានឈឺហើយក៏ដោយ គឺយើងត្រូវតែទប់ស្កាត់។

ទី៤, ​ការព្យាបាល ដែល​ជា​ចំណុច​​មួយ​ដ៏​សំខាន់ ​ពីព្រោះ​យើង​មិន​ដឹង​ថា​ នៅពេលខាង​មុខ​សភាពការណ៍​ទៅ​ជាយ៉ាង ណានោះទេ បើល្អមិនជាអ្វីទេ ប៉ុន្តែ​ប្រសិន​បើ​សភាពការណ៍​អាក្រក់​វិញ​នោះ ​គឺ​យើង​ត្រូវ​មាន​សមត្ថភាព​ឆ្លើយ​តប​ឲ្យ​បាន​ទាន់​ពេលវេលា។

លោកថា ការដ្ឋាន៤នេះ សម្ដេចតេជោបានយកចិត្តទុកដាក់ណាស់ ហើយ​យើង​ត្រូវ​ធ្វើ​ទន្ទឹម​គ្នា​ទើប​យើង​ទទួលបានជោគជ័យ។​ លោក វង្សី វិស្សុត បានបញ្ជាក់ដែរថា ប្រសិន​បើ​វាក់​សាំង​បាន​មក​ដល់​តាម​ផែន​ការ​ដែល​បាន​គ្រោងទុក ការ​ចាក់​វ៉ាក់​សាំង នឹងចប់នៅអំឡុងខែ១០ ខែ១១ ប៉ុន្តែ​យើង​នៅ​មាន​តម្រូវ​ការ​ផ្សេងទៀត ដែល​នឹង​មាន​កិច្ចប្រជុំមួយ​នា​ពេល​ខាង​មុខ​នេះ​ ដើម្បី​ពិនិត្យ​មើល​លើ​ផែន​ការ​ចាក់​សាំង​ និង​យុទ្ធសាស្ត្រចាក់សាំងឡើងវិញ ពីព្រោះ​យើង​ត្រូវ​គិត​ដល់​ក្មេងថា ​តើ​គួរ​ចាក់​ដែរ​ ឬ​អត់ កុមារអាយុក្រោម១៨ឆ្នាំ ហើយ​លទ្ធភាព​មួយ​ទៀត ដែល​កំពុង​សិក្សា​ដែរ​ គឺ​ការ​ចាក់​វ៉ាក់​សាំង​ដូស​​ទី​៣ ​ដែល​បញ្ហានេះ រាជ​រដ្ឋាភិបាលបានគិតមួយជំហានឲ្យហើយ គឺ​បញ្ហា​កូន​ក្មេង​ និង​វ៉ាក់​សាំង​ដូសទី៣ ​ប៉ុន្តែ​នៅ​ចំពោះមុខនេះ គឺត្រូវតែចាក់ចំនួន១០លាននាក់នេះឱ្យអស់សិន។

បើ​តាម​លោក វង្សី វិស្សុត ពេល​នេះ​យើង​មាន​សមត្ថភាព​ចាក់​ខ្ពស់​ហើយ​ មាន​វ៉ាក់​សាំង​មក​ដល់​ច្រើន​ហើយ ​គឺ​ត្រូវ​តែ​ខំ​ចាក់​ឲ្យ​បាន​លឿន ឲ្យបានឆាប់ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺកូវីដ១៩ ពី​ព្រោះវ៉ាក់សាំងនេះ គឺជាកត្តាមួយសំខាន់ណាស់សម្រាប់ទប់ស្កាត់ជំងឺកូវីដ១៩ ហើយ​ប្រទេស​ណា​ក៏​ខិត​ខំដែរ​ ប្រទេស​ណា​ដែល​ចាក់​បាន​ច្រើន ​ការឆ្លង​ការ​ស្លាប់​បាន​ថយ​ចុះ​យ៉ាង​លឿន៕

អត្ដបទ៖​កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៤ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៥ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម