សុខភាព
ឪឡឹកមានអត្ថប្រយោជន៍ច្រើនចំពោះស្ត្រីពពោះ និងកូនក្នុងផ្ទៃ
នៅអំឡុងពេលមានគភ៌ អាហារូបត្ថម្ភគឺជាផ្នែកមួយដ៏សំខាន់ ដើម្បីជួយទ្រទ្រង់ដល់សុខភាពទាំងម្ដាយ និងទារក។ ពិតណាស់ ផ្លែឈើមានអត្ថប្រយោជន៍ជាច្រើនសម្រាប់ស្ត្រីពពោះ។ រីឯផ្លែឪឡឹកវិញនោះ មិនត្រឹមតែមានសុវត្ថិភាពប៉ុណ្ណោះទេ ប៉ុន្តែវាផ្ដល់អត្ថប្រយោជន៍ដល់ច្រើនលើសលប់ចំពោះម៉ាក់ៗថែមទៀតផង។
១. កាត់បន្ថយការក្រហាយទ្រូង និងជាតិអាស៊ីដ
ការពពោះ បណ្ដាលឲ្យមានការផ្លាស់ប្ដូរសំខាន់ៗនៅក្នុងរាងកាយ។ ការផ្លាស់ប្ដូរនេះ អាចនាំមកនូវបញ្ហាជាច្រើន ដូចជាលើសជាតិអាស៊ីដ និងក្រហាយទ្រូង។ ជាក់ស្ដែង ផ្លែឪឡឹកគឺជាភ្នាក់ងារសម្រួលដល់ប្រព័ន្ធរំលាយអាហារ និងកាត់បន្ថយការលើសជាតិអាស៊ីដ ព្រមទាំងក្រហាយទ្រូងបានយ៉ាងមានប្រសិទ្ធភាព។ ដូច្នេះហើយ ប្រសិនបើម៉ាក់ៗជួបប្រទះបញ្ហារំលាយអាហារធ្ងន់ធ្ងរ ផ្លែឪឡឹកគឺជាជម្រើសដ៏ប្រសើរ។
២. ការពារការហើម
ស្ត្រីពពោះអាចជួបប្រទះបញ្ហាហើមដៃ និងជើងជាញឹកញាប់។ ពិតណាស់ អាការៈនេះកើតឡើងដោយសារតែការប្រមូលផ្ដុំសារធាតុរាវខុសប្រក្រតី នៅក្នុងជាលិកាមួយចំនួននៃរាងកាយ។ យ៉ាងណាមិញ បរិមាណជាតិទឹកខ្ពស់នៅក្នុងផ្លែឪឡឹក អាចជួយបើកការស្ទះ និងកាត់បន្ថយអាការៈហើមយ៉ាងពូកែស័ក្ដិសិទ្ធិ។
៣. ប្រឆាំងនឹងកង្វះជាតិទឹក
ជាមួយគ្នានេះដែរ បញ្ហាទូទៅមួយទៀតដែលតែងតែកើតឡើងជាញឹកញយសម្រាប់ស្ត្រីពពោះ គឺកង្វះជាតិទឹក។ ជាទូទៅ អាការៈកង្វះជាតិទឹកអាចបង្កជាផលវិបាកតិចតួច ដូចជាការអស់កម្លាំង និងល្ហិតល្ហៃ និងអាចបណ្ដាលឲ្យមានបញ្ហាធ្ងន់ធ្ងរ ដូចជាកូនកើតមិនគ្រប់ខែជាដើម។ ផ្លែឪឡឹកផ្ទុកជាតិទឹករហូតដល់៩០% ហើយវាមានឥទ្ធិពលក្នុងការកម្ចាត់បញ្ហាកង្វះជាតិទឹកនេះបានយ៉ាងអស្ចារ្យ។
៤. កាត់បន្ថយអាការៈចាញ់កូន
ស្ត្រីពពោះតែងតែជួបប្រទះអាការៈក្អួត និងចង្អោរ ជាពិសេសនៅអំឡុងពេលពីរបីសប្ដាហ៍ដំបូងនៃការមានផ្ទៃពោះ។ ប៉ុន្តែ ម៉ាក់ៗមិនចាំបាច់បារម្ភឡើយ ជាមួយនឹងការញ៉ាំទឹកឪឡឹកមួយកែវនៅពេលព្រឹក យើងនឹងអាចបំបាត់បញ្ហាមួយនេះបានយ៉ាងងាយស្រួល។ បន្ថែមពីនេះ ទឹកឪឡឹកក៏អាចផ្ដល់ភាពស្រស់ស្រាយ និងថាមពលដល់យើងថែមទៀតផង។
៥. ជំរុញប្រព័ន្ធភាពស៊ាំ
រាងកាយរបស់ស្ត្រីពពោះ ប្រយុទ្ធប្រឆាំងជាមួយនឹងការឆ្លងមេរោគ និងជំងឺផ្សេងៗសម្រាប់មនុស្សពីរនាក់ ទាំងខ្លួនឯង និងទារកដែលកំពុងលូតលាស់។ កត្តានេះអាចបណ្ដាលឲ្យកម្រិតប្រព័ន្ធភាពស៊ាំធ្លាក់ចុះ។ ឪឡឹកផ្ទុកសារធាតុប្រឆាំងនឹងអុកស៊ីតកម្មដ៏មានឥទ្ធិពល ដែលអាចបង្កើនកម្រិតភាពស៊ាំរបស់ស្ត្រីមានគភ៌បានយ៉ាងប្រសើរ។
៦. កាត់បន្ថយអាការៈរមួលសាច់ដុំ
ជាធម្មតា រាងកាយរបស់ស្ត្រីពពោះកំពុងតែព្យាយាមសម្របខ្លួនទៅនឹងការផ្លាស់ប្ដូរដែលកំពុងកើតឡើង។ ការប្រែប្រួលអ័រម៉ូន ការឡើងទម្ងន់ភ្លាមៗក៏អាចបណ្ដាលឲ្យម៉ាក់ៗជួបបញ្ហារមួលសាច់ដុំ និងឈឺចាប់បានដែរ ដូចនេះហើយ ឪឡឹកគឺជាឱសថព្យាបាលធម្មជាតិដែលយើងមិនគួរមើលរំលងឡើយ៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ ជំនឿខុសឆ្គងមួយចំនួន ធ្វើឲ្យគ្រោះថ្នាក់ដល់ស្ត្រី និងកូន
ចុចអាន៖ ម្ដាយឆ្លងកូវីដ-១៩ ពេលពពោះ កូនក្នុងផ្ទៃមានហានិភ័យអីខ្លះ?
-
កីឡា៧ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង