Connect with us

សុខភាព

ការ​ព្យាបាល​បន្ទាន់​ចំពោះ ជំងឺ​គ្រោះថ្នាក់​សរសៃឈាម​ខួរក្បាល

បានផុស

នៅ

​ការព្យាបាល​បន្ទាន់​ជំងឺ​គ្រោះថ្នាក់​សរសៃឈាម​ខួរក្បាល ​នៅក្នុង​មន្ទីរពេទ្យ​កាល់ម៉ែត​ដែលមាន ផ្នែក​ជំនាញ​ឯកទេស គឺជា​កត្តា​កំណត់​ជោគជ័យ​នៃ​ការ​ជាសះស្បើយ​របស់​អ្នកជំងឺ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ដំណើរការ​នៃ​ការព្យាបាល​ជំងឺ​គ្រោះថ្នាក់​សរសៃឈាម​ខួរក្បាល​ គឺ​ទាមទារ​ជា​ដំបូង​នូវ​ការ​ស្គាល់​ឲ្យ​បាន​ឆាប់រហ័ស ពី​រោគសញ្ញា​នៃ​ជំងឺ​នេះ​ពី​អ្នកជំងឺ​ផ្ទាល់ ឬ​អ្នក​នៅក្បែរ​គាត់​។​

​រោគសញ្ញា​សំខាន់ៗ​មាន​៖

– ពិបាក​និយាយ​ភ្លាមៗ ឬ​និយាយ​មិនបាន​

– ទន់​ដៃ ជើង មួយ​ចំហៀង​ភ្លាមៗ (​ពាក្យ​ខ្មែរ​យើង​ថា​ស្លាប់​មួយ​ចំហៀង​ខ្លួន​)

– វៀច​មុខ​ភ្លាមៗ​

​សូម​បញ្ជូន​អ្នកជំងឺ​មកកាន់​មន្ទីរពេទ្យ​ឲ្យ​បាន​លឿន​បំផុត ព្រោះ​បើ​គាត់​មក​ទាន់​ក្នុង​ថេរវេលា ៤​ម៉ោង​ដំបូង​ក្នុងករណី ស្ទះ​សរសៃឈាម​ខួរក្បាល គាត់​អាច​ទទួលបាន​ការព្យាបាល​ដោយ​វិធីសាស្ត្រ​ប្រសិទ្ធិភាព​ខ្ពស់​ដូច​ប្រទេស​ជឿនលឿន​លើ​សកលលោក (Thrombolysis) ដែល អាចរំលាយ ដុំ​កំណក​ឈាម​នោះបាន (​ប្រសិនបើ​អ្នកជំងឺ មិនមាន​កត្តា​រំខាន​ផ្សេងៗ​ទៀត​ចំពោះ​ការ ប្រើប្រាស់​ថ្នាំ​នេះ​ទេ​)​។​

​មន្ទីរពេទ្យ​កាល់ម៉ែត​បានដាក់​ឲ្យ​ដំណើរការ និង​អភិវឌ្ឍ​ន៏​បន្ត​បន្ថែម ក្រោម​កិច្ចសហការ​ថ្នាក់​តំបន់ និង​អន្តរជាតិ​ផ្នែក​ជំនាញ​នេះ​ឡើង (Stroke Unit) ដោយមាន​ការចូលរួម​ពី​ក្រុមគ្រូពេទ្យ​ឯកទេស​សង្គ្រោះបន្ទាន់ -​រូបភាព​វេជ្ជសាស្ត្រ -​ប្រសាទ​សាស្ត្រ សរសៃឈាម ខួរក្បាល និង ខាង​វះកាត់​ប្រព័ន្ធ​ប្រសាទ សំដៅ​ខិតខំ​ឆ្លើយតប​ទៅនឹង​ការកើនឡើង​យ៉ាងគំហុក​នៃ​ជំងឺ​គ្រោះថ្នាក់​សរសៃឈាម​ខួរក្បាល នៅក្នុង​ប្រទេស​កម្ពុជា​យើង​ក៏ដូចជា​នៅលើ​សកលលោក​។​

“​ការអញ្ជើញ​មកកាន់​មន្ទីរពេទ្យ​ជាបន្ទាន់ ក្រោយ​លោកអ្នក​មាន រោគសញ្ញា​ដូច​រៀបរាប់​ខាងលើ ជាមួយ​បច្ចេកវិទ្យា​ថ្មី​ទំនើប របស់​មន្ទីរពេទ្យ​កាល់ម៉ែត និង​ការថែទាំ​តាម​ជំនាញ​វិជ្ជាជីវៈ ប្រកបដោយ​ទំនុកចិត្ត​ខ្ពស់ គឺជា​កត្តា​សត្យានុម័ត​នៃ​ការកាត់បន្ថយ​ពិការភាព ដោយសារ​ជំងឺ​នេះ​ក៏ដូចជា​ការកាត់បន្ថយ​សេចក្តីស្លាប់​ដែរ​”៕​

អត្ថបទ៖ រស្មី​

សូមចុចអាន៖ ហេតុ​អ្វី​បាន​ជា​ទឹក​ចូលសួត? តើ​មាន​អាការៈ​អ្វី​ខ្លះ?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៥ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម