Connect with us

សុខភាព

ជំងឺ​រលាក​អញ្ចាញធ្មេញ អាច​បំផ្លាញ​ដល់​សុខភាព​ទូទៅ​របស់​អ្នក​ដោយ​មិន​ដឹង​ខ្លួន

បានផុស

នៅ

១) តើ​ការ​លាក​អញ្ចាញ​ធ្មេញ​បង្ក​ឲ្យ​មាន​ហានិភ័យ​ដល់​សុខភាព​ទូទៅ​ដូចជា​ជំងឺ​អ្វីខ្លះ​?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

– ជំងឺ​បេះដូង​

– ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​

– ជំងឺ​រលាក​សួត​រ៉ាំរ៉ៃ​

– ជំងឺ​ទឹកនោមផ្អែម​

– ជំងឺ​ពុក​ឆ្អឹង​

– ជំងឺ​រលាក​សន្លាក់​

– ជំងឺមហារីក​

– សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ​(​កូន​កើត​មិន​គ្រប់​ខែ ឬ​មិន​គ្រប់​គីឡូ​)

២) អ្វី​ទៅជា​ជំងឺ​រលាក​អញ្ចាញធ្មេញ​?

ក​- មូលហេតុ​ធំ​ចម្បង​មួយ ​គឺ​បណ្តាល​មកពី​ពពួក​បាក់តេរី​ដែលមាន​នៅក្នុង​កំណកកំបោរ​ព័ទ្ធជុំវិញ​ធ្មេញ ក្នុង​រយៈពេល​យូរ​នាំ​ឲ្យ​មានការ​រលាក​អញ្ចាញធ្មេញ​។ មូលហេតុ​ផ្សេងទៀត​អាចមកពី ការប៉ះទង្គិច ការ​ប៉ះ​សារធាតុ​គីមី ការដាក់​ធ្មេញ ឬ​ប៉ះ​ធ្មេញ​មិន​ត្រឹមត្រូវ​តាម​បច្ចេកទេស​ជាដើម​។​

ខ​- រោគសញ្ញា​មួយចំនួន​៖

– មាន​រលាក​ក្រហម​លើ​អញ្ចាញធ្មេញ​

– ឡើង​ហើមប៉ោង​លើ​អញ្ចាញធ្មេញ​

– ងាយ​ឈាម​ពេល​ប៉ះទង្គិច​

– មាន​ខ្ទុះ​នៅតាម​ជើងធ្មេញ​

– មាន​ធំក្លិន​មាត់ និង​ឈឺចាប់​

គ​- ការ​វិត្ត​ន៍​៖

​ក្នុង​ការមិន​ព្យាបាល​ហើយ​ទុកចោល​រយៈពេល​យូរ​ធ្វើ​ឲ្យ​ធ្មេញ​ចាប់ផ្តើម​រង្គើ និង​ឈានទៅរក​ការបាត់បង់​ធ្មេញ​។​

៣)​ហេតុអ្វី​បានជា​ជំងឺ​អញ្ចាញធ្មេញ​អាច​ប៉ះពាល់​ដល់​សុខភាព​ទូទៅ​ដូច​រៀបរាប់​ខាងលើ​?

​អ្នកវិទ្យាសាស្ត្រ​មិនទាន់​អាច​ពន្យល់​ច្បាស់​ពី​មូល​ហេតុនេះ​ទេ​ប៉ុន្តែ​តាម​ការសិក្សា​ស្រាវជ្រាវ​បង្ហាញថា នៅក្នុង​មាត់​មាន​មេរោគ​ប្រហែល ៦​ប៊ី​លាន ហើយ​នៅពេលដែល​មានការ​រលា​ក​អញ្ចាញ ធ្វើ​ឲ្យ​មេរោគ​ងាយ​ឆ្លង​ចូលទៅ​តាម​សរសៃឈាម និង​ប៉ះពាល់​ដល់​សរីរាង្គ​សំខាន់ៗ​ដូចជា បេះដូង សួត ខួរក្បាល នឹង​បម្រែបម្រួល​សរីរាង្គ​ផ្សេងៗ​។ មួយវិញទៀត​គេ​សង្កេតឃើញថា បើ​មានការ​រលាក​រ៉ាំរ៉ៃ​លើ​អញ្ចាញធ្មេញ ធ្វើ​ឲ្យ​ងាយ​មានការ​រលា​កនៅ​កន្លែង​ផ្សេងទៀត​ក្នុង​ខ្លួន​(​ដោយសារ​ប្រព័ន្ធ​ការពារ​ក្នុង​ខ្លួន​)​។​

៤)​តើ​មាន​វិធីសាស្ត្រ​អ្វីខ្លះ​ជួយ​ការពារ​កុំ​ឲ្យ​កើត​ជំងឺ​អញ្ចាញធ្មេញ​?

– ធ្វើ​អនាម័យ​មាត់​ធ្មេញ​ជាប្រចាំ​

– ដុះ​សំអាត​ធ្មេញ​យ៉ាងតិចណាស់ ២​ដង​ក្នុង​១​ថ្ងៃ​

– បរិភោគ​អាហារ​ជួយ​ដល់​សុខភាព​

– ណាត់ជួប​ជាមួយ​ទន្ត​បណ្ឌិត ៦​ខែម្តង ដើម្បី​ពិនិត្យ និង​លាង​សំអាត​នូវ​កំណកកំបោរ​តាម​ជើងធ្មេញ​ចេញ​។​

“​សូម​ណាត់ជួប​ជាមួយ​ក្រុមការងារ​ទន្ត​បណ្ឌិត​ឯកទេស​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​ដើម្បី​ប្រឹក្សា និង​ទទួល​ការព្យាបាល​តាម​បច្ចេកទេស​ទន្តសាស្ត្រ​ត្រឹមត្រូវ​”៕

អត្ថបទ៖ ​រស្មី

សូមចុចអាន៖ ​ការ​ព្យាបាល​បន្ទាន់​ចំពោះ ជំងឺ​គ្រោះថ្នាក់​សរសៃឈាម​ខួរក្បាល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម