Connect with us

សុខភាព

អាហារ ៤ ប្រភេទនេះ អ្នកកើតហឺតកុំញ៉ាំឱ្យសោះ ព្រោះអាចធ្វើទុក្ខខ្លាំង

បានផុស

នៅ

កើត​ហឺតជួបប្រទះផលវិបាកច្រើន ទាំងអាកាសធាតុ បរិស្ថានជុំវិញខ្លួន សូម្បីតែហាត់ប្រាណ ក៏ប្រទះផល​វិបាកច្រើនដូច​គ្នា ពិសេសចំពោះស្រីៗ កាន់តែពិបាកខ្លាំងរឿងពពោះតែម្តង។ អ្នក​កើតហឺត គួរ​រក្សា​សុខភាព​ឲ្យ​បាន​ល្អ សូម្បីតែ​អាហារ​ខ្លះ ក៏ប៉ះពាល់​សុខភាពយើងដែរ អត្ថបទនេះនឹងប្រាប់​គ្នា​យើងកើតហឺត ​កុំ​ញ៉ាំ​​អាហារ​ដូច​ខាងក្រោម​នេះ។

UAE health: Don't delay asthma treatment if you want to save your life |  Health – Gulf News
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១- អាហារ​​មាន​ផ្ទុក​ជាតិស្ពាន់ធ័រ

Health Benefits of Sulfur (and Why You're Probably Deficient) |  GreenSmoothieGirl

សារធាតុ​ស្ពាន់ធ័រ​ (Sulfurs) ដូចជា ​ឌីអុកស៊ីត​ស៊ុលផួរិច ​ត្រូវ​បាន​ប្រើប្រាស់​ ដើម្បី​បង្ការ​ផ្លែ​ឈើ​ក្រៀម​ កុំ​ឲ្យ​បាត់បង់​ពណ៌ ​ជួយ​កាត់​បន្ថយ​ការ​កកើត​​បាក់តេរី​ និងធ្វើ​ឲ្យ​មាន​ភាព​ទន់​ ងាយ​ស្រួល​ញ៉ាំ។ គ្នា​យើង​​មួយ​ចំនួន​ អាច​មាន​ប្រតិកម្ម​ស្រាល​ ដូចជា​ ឡើង​កន្ទួល​រមាស់​ និង​ខ្លះទៀត ​មាន​អាការៈ​ធ្ងន់ធ្ងរ​ ដូចជា ​ពិបាក​ដក​ដង្ហើម​ ​សន្លប់​ សម្ពាធ​ឈាមធ្លាក់​ចុះ ឈឺ​ពោះ​ ឬ​រាករូស។ សម្រាប់​អ្នកកើត​ហឺត បើ​ញ៉ាំ​​ផ្លែ​ឈើ​ក្រៀម ​មាន​ផ្ទុក​សារធាតុ​ស្ពាន់ធ័រ​នេះ​ តែង​មាន​ប្រតិកម្ម​​អាច​ប៉ះពាល់​ដល់​អាយុ​ជីវិត​ទៀត​ផង​។

សារធាតុ​ស្ពាន់ធ័រ​ មាន​ផ្ទុក​នៅ​ក្នុង​ផ្លែឈើ​ក្រៀម ​ដូច​ជា​ ទំពាំងបាយជូរក្រៀម ​ម្នាស់ក្រៀម ​ដំឡូង​បារាំង​​វិច​ខ្ចប់ ​ស្រា​ក្រហម ​ស្រា​បៀរ ​តែ ​ដំណាប់​ផ្លែ​ឈើ​ ទឹក​ផ្លែ​ឈើ​ គ្រឿង​ស៊ុប​ក្រៀម ​និង​បង្គារ​ក្រៀមជាដើម។ ហេតុ​នេះ​ គ្នា​យើង​មាន​ជំងឺ​ហឺត ​គួរ​មើល​ស្លាក​សញ្ញា​សិន ​មុន​​ទិញ​យក​មក​ញ៉ាំ។

២- ផលិតផល​ទឹក​ដោះ​គោ

Update Foods: Start-up taps faba protein and algae to make 'milk without  the bad'

ផលិតផល​ទឹក​ដោះ​គោ​ ដូចជា ឈីស ​និង​ទឹក​ដោះ​គោ​ជូរ សុទ្ធ​តែ​ជាអាហារ​មាន​សារធាតុ​ច្រើន​ធ្វើ​ឲ្យ​ជំងឺ​ហឺត​រើ​ឡើង​ ព្រោះ​សកម្ម​ភាព​របស់​វា អាច​ធ្វើ​ឲ្យ​កក​ស្ទះ​ផ្លូវ​ដង្ហើម ​និង​បង្កើន​ស្លេស្ម។ ម៉្យាង​ទៀត ​ផលិតផលពី​​ទឹក​ដោះ​គោ​ មាន​​សារធាតុ​ខ្លាញ់​ខ្ពស់​ងាយ​​បង្ក​ការ​រលាក​បាន។ ប៉ុន្តែ​​បើ​ផឹក​ក្នុង​បរិមាណ​ត្រឹមត្រូវ ​មិន​ហួស​កម្រិត ​ផលិតផល​នេះ​អាចជួយ​ដល់​សុខភាព ​ឬ​ពិគ្រោះ​យោបល់​ជាមួយ​គ្រូពេទ្យជាមុន ​ថា​តើ​ផលិតផល​ទឹក​ដោះ​គោ​ណា​សក្ដិសម​នឹងយើង។

៣- ​សាច់​កិន

Indian Masala Kheema Recipe (Dry Spicy Minced Meat)

តាម​ការ​សិក្សា​ជា​ច្រើន​​បង្ហាញ​ថា​ ញ៉ាំ​អាហារ​សាច់​កិន​ ដូចជា ​សាច់ក្រក សាច់​ហេម ​និង​ឈីស​ អាច​ធ្វើ​ឲ្យ​ជំងឺ​ហឺត​​មាន​បញ្ហា​កាន់​តែ​អាក្រក់​ឡើង​ ព្រោះ​អាហារ​​រក្សា​ទុក​ទាំង​នេះ មាន​ផ្ទុក​សារធាតុ​នីទ្រិច ​ធ្វើ​ឲ្យ​ពិបាក​ដក​ដង្ហើម។ ម៉្យាង​ទៀត​ អាហារខ្លះ​ ជួនកាល​ផ្ទុក​នូវ​សារជាតិ​ខ្លាញ់​មិន​ល្អ និង​សូដ្យូម​ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ស្ថានភាព​ជំងឺ​ហឺត​។ ដើម្បី​ទទួល​បាន​ប្រូតេអ៊ីន​ និង​​មាន​សុខភាព​ល្អ​វិញ​ គួរ​ញ៉ាំសាច់​ត្រី ​ឬ​សាច់​មាន់​គ្មាន​ស្បែក។

៤- អាហារ​ប្រៃ

The Biggest Side Effects of Eating Salty Foods | Eat This Not That

អំបិល ​ឬ​សូដ្យូម​ ត្រូវ​បាន​ប្រើ​សម្រាប់​បង្កើន​រសជាតិ​អាហារ ​រក្សា​សោភ័ណភាព​ និង​ទុក​បាន​យូរ។ ប៉ុន្ដែ​ ញ៉ាំ​​ជាតិ​ប្រៃ​ច្រើន​លើសកម្រិត អាច​ធ្វើ​ឲ្យ​ស្ថានភាព​ជំងឺ​កាន់​តែ​អាក្រក់ ​និង​ធ្វើ​ឲ្យ​មាន​ការ​រើ​ឡើង​ ​ដោយ​ពេទ្យណែនាំ​ញ៉ាំ​អំបិល​ត្រឹម ២៣០០ ​មិល្លី​ក្រាម ​ឬ​តិច​ជាង​នេះ។ គួរ​រើស​យក​អាហារណា​​មាន​ដាក់​ស្លាក​សញ្ញា​ “គ្មាន​ជាតិ​សូដ្យូម ​ឬ​កម្រិត​សូដ្យូម​ទាប” ​និងគួរ​ចៀស​វាងអាហារសម្បូរ​​ជាតិ​សូដ្យូម​ ដូចជា ​នំ​បុ័ង​មាន​រសជាតិ​ប្រៃ ឈីស​ អាហារ​កំប៉ុង ​នំ​ដំឡូង​បារាំង ​និង​នំ​ធុង។

គួរ​បន្ថយ​ការញ៉ាំជាតិ​ប្រៃ​ ដើម្បី​កាត់​បន្ថយ​ឱកាស​កើតជំងឺ​លើស​សម្ពាធ​ឈាម ​ជំងឺ​បេះដូង​ ជំងឺ​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល​ ជំងឺ​ឆ្អឹង​ ជំងឺ​តម្រង​នោម​ និង​បញ្ហា​សុខភាព​ផ្សេង​ទៀត។

ជំងឺ​ហឺត​ អាច​កើត​មាន​ឡើង​ដោយ​សារ​តែរបប​អាហារ​មួយ​ចំនួន​ តែ​កុំ​បារម្ភ​ពេក​អី​ ព្រោះយើង​​នៅ​តែ​អាច​គ្រប់គ្រង​ស្ថានភាព​នេះ​បាន។ ប្រឹក្សា​យោបល់ពី​អាហារ​អាច​ធ្វើ​ឲ្យ​ជំងឺ​យើង​រើ​ឡើងជាមួយ​គ្រូពេទ្យ និង​កត់ត្រា​ទុក​ឲ្យ​បាន​ច្បាស់​លាស់។ ហើយ​​បើ​​ជំងឺ​ហឺត​រើ​ឡើង​ ក្រោយ​​ញ៉ាំ​អាហារ​អ្វី​មួយ ​​គួរ​តែ​កត់​ចំណាំ​អាហារ​នោះ​ទុក ​និង​អាការៈជំងឺ​ផង​៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្

ចុចអាន៖ អាហារទាំងនេះ សក្ដិសមបំផុតសម្រាប់អ្នកមានជំងឺទឹកនោមផ្អែម គួរតែហូបជាប្រចាំថ្ងៃ

ចុចអាន៖ ជំនឿបុរាណទាក់ទងការញ៉ាំអាហារក្រោយសម្រាលទាំងនេះ ពេទ្យថាគ្រោះថ្នាក់ខ្លាំងណាស់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២០ នាទី មុន

ក្រសួងការងារ និងGIZ ចុះអនុស្សរណៈលើការអនុវត្តគម្រោងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ អាស៊ាន ស្វីស

សេចក្ដីជូនដំណឹង២ ម៉ោង មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង២ ម៉ោង មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ២ ម៉ោង មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

Breaking News! ប្រធានាធិបតី វៀតណាម ប្រកាសលាលែងពីតំណែង

Sokha Hotels

ព័ត៌មានពេញនិយម