សុខភាព
ញ៉ាំបន្លែ និងផ្លែឈើបានច្រើនជួយកាត់បន្ថយស្រេ្តស
ការសិក្សារបស់សាកលវិទ្យាល័យមួយក្នុងប្រទេសអូស្រ្តាលីបានរកឃើញពីទំនាក់ទំនងរវាងរបបអាហារមានបន្លែ និងផ្លែឈើច្រើន ជួយកាត់បន្ថយស្រ្តេស។
សាកលវិទ្យាល័យ Edith Cowan (ECU)នៅប្រទេសអូស្រ្តាលីបានធ្វើការសិក្សាលើទំនាក់ទំនងរវាងការញ៉ាំបន្លែ ផ្លែឈើ និងកម្រិតស្ត្រេសនៅលើមនុស្សពេញវ័យ។ ការសិក្សានេះធ្វើលើមនុស្សចំនួន៨ ៦០០នាក់លើប្រជាជនអូស្រ្តាលីអាយុចន្លោះពី២៥ទៅ៩១ឆ្នាំ។
ការសិក្សាបានរកឃើញថាមនុស្សពេញវ័យដែលបានញ៉ាំបន្លែ និងផ្លែឈើយ៉ាងតិច៤៧០ក្រាមក្នុងមួយថ្ងៃ មានកម្រិតស្ត្រេស១០ភាគរយទាបជាងអ្នកញ៉ាំបន្លែ និងផ្លែឈើតិចជាង២៣០ក្រាមក្នុងមួយថ្ងៃ។ ចំណែកអង្គការសុខភាពពិភពលោក បានណែនាំដែរថាមនុស្សយើងគួរញ៉ាំបន្លែ និងផ្លែឈើឲ្យបានយ៉ាងតិច៤០០ក្រាមក្នុងមួយថ្ងៃ។
ក្រុមអ្នកស្រាវជ្រាវបញ្ជាក់ថាស្រ្តេសរយៈពេលវែង និងមិនអាចគ្រប់គ្រងបានអាចនាំឲ្យមនុស្សយើងមានបញ្ហាសុខភាពច្រើនយ៉ាង ដូចជាជំងឺនេះដូង ជំងឺទឹកនោមផ្អែម ជំងឺបាក់ទឹកចិត្ត និងបញ្ហាថប់បារម្ភ ជាដើម។
ការសិក្សានេះបញ្ជាក់ថាវាជារឿងសំខាន់ណាស់ដែលមនុស្សយើងត្រូវមានរបបអាហារសម្បូរទៅដោយបន្លែ និងផ្លែឈើ ដើម្បីកាត់ជួយកាន់បន្ថយស្ត្រេសឲ្យនៅទាបបំផុត។
ទោះបីជាអ្នកស្រាវជ្រាវមិនដឹងច្បាស់ពីយន្តការនៃបន្លែ និងផ្លែឈើ ជួយកាត់បន្ថយស្រ្តេសបានបែបណាក្ដី តែថាបន្លែ និងផ្លែឈើសម្បូរទៅដោយរ៉ែ វីតាមីន flavonoidsនិងcarotenoids ដែលអាចជួយកាត់បន្ថយការរលាក និងoxidative stress ដែលអ្វីទាំងអស់នេះជួយឲ្យអារម្មណ៍មនុស្សយើងមានភាពល្អប្រសើរ៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ តិចនិកមួយចំនួនជួយកាត់បន្ថយស្ត្រេស អំឡុងពេលបិទខ្ទប់
ចុចអាន៖ ផ្លែឈើនិងបន្លែពណ៌ក្រហមស្រស់ ហូបជាទៀងទាត់ ដូចនៅឆ្ងាយពីគ្រូពេទ្យ
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង