Connect with us

សុខភាព

មកដឹងពីតេស្ដរកអង់ទីគ័រការពារកូវីដ-១៩ ក្រោយចាក់វ៉ាក់សាំងរួច

បានផុស

នៅ

អង់ទីគ័រការពារ​ជា​ភ្នាក់ងារ​មួយ​ក្នុង​រាងកាយ​ចាំ​ប្រឆាំង​រាល់​មេរោគ និង​វីរុស​បណ្ដាល​ឲ្យ​យើង​ឈឺ​បាន។ បច្ចុប្បន្ន​នេះ គ្នា​យើង​មួយ​ចំនួន​ធំ​ច្បាស់​ជា​​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ-១៩​ បាន​គ្រប់​ដូស និង​ប្រហែល​ជា​ឆ្ងល់​ថា ខ្លួន​យើង​ដុះ​អង់ទីករ​ការពារ​ជំងឺ​កូវីដ-១៩​ ហើយ​ឬ​នៅ។ ខាង​ក្រោម​នេះ ជា​ការ​បក​ស្រាយ​របស់​គ្រូពេទ្យ​ជំនាញ​អំពី​តេស្ដ​អង់ទីករ​ការពារ​កូវីដ-១៩ និង​ប្រភេទ​វ៉ាក់សាំង។

១. អ្វី​ទៅ​ជា​អង់ទីគ័រ?

មកដឹងពីតេស្ដរកអង់ទីករការពារកូវីដ-១៩ ក្រោយចាក់វ៉ាក់សាំងរួច
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​ការ​ពន្យល់​របស់​លោក​វេជ្ជបណ្ឌិត ច័ន្ទ រស្មី ពេល​យើង​ឆ្លង​មេរោគ ឬ​ពេល​ចាក់​វ៉ាក់សាំង ខ្លួន​យើង​នឹង​ផលិត​អង់ទីគ័រ និង​កោសិកា​ជើង​ចាស់ (Lymphocytes B និងT)។ ពេល​មេរោគ​ឆ្លង​លើក​ទី​២ ឬ​ចាក់​វ៉ាក់សាំង​លើក​ទី​២ នោះ​អង់ទីគ័រនឹង​ដុះ​ច្រើន ហើយ​ក៏​មាន​ដុះ​កោសិកា​ជើង​យ៉ាង​ច្រើន​ដែល​លាក់​ខ្លួន​នៅ​ក្នុង​កូន​កណ្ដុរ និង​ខួរ​ឆ្អឹង​ត្រៀម​ប្រយុទ្ធ​នឹង​ការ​ឆ្លង​មេរោគ​សារ​ជា​ថ្មី។ លោក​បន្ត​ថា មែន​ទែន​ទៅ វីរុស​កូវីដ-១៩​ អាច​ឲ្យ​ដុះ​អង់ទីគ័រ​ច្រើន​ប្រភេទ។

ដើម្បី​ឲ្យ​គ្នា​យើង​ងាយ​ស្រួល​យល់ វេជ្ជបណ្ឌិត​រូប​នេះ​បាន​លើក​ឧទាហរណ៍​ថា យើង​ប្រដូច​មេរោគ​ទៅ​នឹង​ផ្លែ​សាវម៉ាវ វា​មាន​ព្រុយ សំបក សាច់ និង​គ្រាប់។ ពេល​ឆ្លង​មេរោគ​ចូល ឬ​ពេល​ចាក់​វ៉ាក់សាំង ​Sinopharm ឬ Sinovac (ផលិត​ឡើង​ពី​មេរោគ​ងាប់) នឹង​មាន​ដុះ​អង់ទីគ័រ​ប្រឆាំង​ព្រុយ សំបក និង​សាច់ តែ​មិន​មាន​អង់ទីគ័រប្រឆាំង​នឹង​គ្រាប់ទេ ព្រោះ​គ្រាប់​ផ្ទុក​គ្រឿង​សម្គាល់​ខ្លួន (RNA) មិន​អាច​ឲ្យ​មាន​ដុះ​អង់ទីគ័រប្រឆាំង​នឹង​គ្រាប់​ទេ គឺ​អង់ទីគ័រប្រឆាំង​នឹង​ព្រុយ​ដែល​មាន​នាទី​រារាំង​កុំ​ឲ្យ​តោង​ជាប់ និង​ចូល​ទៅ​ក្នុង​កោសិកា​ផ្លូវ​ដង្ហើម​ហើយ​នាំ​ឲ្យ​យើង​ឈឺ។

ដូច​នេះ​ហើយ​ទើប ប្រទេស​ជឿនលឿន​គេ​ផលិត​វ៉ាក់សាំង​ឲ្យ​បង្កើត​តែ​អង់ទីគ័រ​ប្រឆាំង​នឹង​ព្រុយ ដោយ​មិន​ខ្វល់​នឹង​អង់ទីគ័រ​ផ្សេង​ទៀត​ទេ។ វ៉ាក់សាំងកូវីដ-១៩​ ទាំង​នោះ​មាន Pfizer (អាមេរិក/អាល្លីម៉ង់) Moderna (អាមេរិក) AstraZeneca (អង់គ្លេស) ជាដើម។ វ៉ាក់សាំង​ទាំង​នេះ​នឹងបង្កើត​អង់ទីគ័រ​ប្រឆាំង​នឹង​ព្រុយ និងបង្កើត​កោសិកា B និង T បាន​ខ្លាំង​ល្អ (Very immunogenic)។ ចំណែក​ឯ វ៉ាក់សាំង​​ Sinopharm ឬ Sinovac ដោយ​ហេតុ​ជា​មេរោគ​ទាំង​មូល (វាងាប់ទេ) ដូច្នេះ​ឲ្យ​ដុះ​អង់ទីគ័រ​ប្រឆាំង​នឹង​ព្រុយ​ផង និង​សំបក​ផង និង​សាច់​ផង។ ដូច្នេះ ដើម្បី​ដឹង​ថា​ឆ្លង​មេរោគ​ហើយ​មាន​ដុះ​អង់ទីគ័រ​ការពារ ឬអត់ គេ​ត្រូវ​វាស់​អង់ទីគ័រប្រឆាំង​នឹង​ព្រុយ (neutralizing antibodies) តែ​មក​ដល់​ពេល​នេះ​គេ​មិន​ទាន់​អាច​ចែក​ឲ្យ​ដាច់​ថា កម្រិត​ណា​ការពារ​បាន ១០០ ឬ ១០០០ ឬ ១លាននោះទេ។

២. តើ​តេស្ដ​រក​អង់ទីគ័រចង់​ដឹង​ពី​អ្វី?

វេជ្ជបណ្ឌិត​បន្ត​ថា បើ​តេស្ដ​រក​អង់ទីគ័រប្រឆាំង​នឹង​សំបក (Envelope ដែល​មាន​ប្រូតេអ៊ីន E និង M) ឬ​ប្រឆាំង​នឹង​សាច់ (Nucleocapsid) គឺ​មិន​អាច​រក​ឃើញ​អង់ទីគ័រប្រឆាំង​នឹង​ព្រុយ​ទេ (Spike Protein ឬ​ហៅ​ថា neutralizing antibodies) ដូច្នេះ​គ្រាន់​តែ​អាច​ប្រាប់​ថា ធ្លាប់​មាន​ឆ្លង​មេរោគ។ អ្នក​ចាក់​វ៉ាក់សាំង AstraZeneca, Pfizer, Moderna, Sputnik V ដុះ​តែ​អង់ទីគ័រ​ប្រឆាំង​នឹង​ព្រុយ​តែ​ប៉ុណ្ណោះ បើ​យក​តេស្ដ​ខាង​លើ​មក​ប្រើ​នឹង​ឃើញ​អវិជ្ជមាន ទាល់​តែ​យក​តេស្ដ​រក​អង់ទីគ័រ​ប្រឆាំង​នឹង​ព្រុយ​បាន​អាច​វិជ្ជមាន តែ​ដូច​បាន​រៀបរាប់​ខាងលើ តែ​អត់​ដឹង​ការពារ​បាន ឬ​អត់​ផង? ចំណែក​អ្នក​ដែល​បាន​យក​តេស្ដ អង់ទីគ័រប្រឆាំង​នឹង​នឹង​ព្រុយ (Spike Protein ឬ​ហៅ​ថា neutralizing antibodies) មក​ធ្វើ​តេស្ដ ដើម្បី​រក​អង់ទីគ័រក្រោយ​ចាក់​វ៉ាក់សាំង ​Sinopharm ឬ Sinovac មិន​ខុស​ពី​យក​ឧបករណ៍​ស្វែង​រក​មីន ទៅ​រក​រ៉ែ​ពេជ្រ​នោះ​ទេ។ និយាយ​ឲ្យ​ស្រួល​យល់ គឺ​ថា​ជួន​កាល​យើង​អាច​មិន​ដុះ​អង់ទីគ័រប្រឆាំង​នឹង​ព្រុយ ឬ​អង់ទីគ័រដុះ​តិច ប៉ុន្តែ​យើង​អាច​ដុះ​អង់ទីគ័រ​ប្រឆាំងនឹងសំបក ឬ​ដុះ​អង់ទីគ័រប្រឆាំង​នឹង​សាច់​មេរោគ។

លោក​វេជ្ជបណ្ឌិត ច័ន្ទ រស្មី បាន​បញ្ជាក់​បន្ថែម​ថា ឆ្លង​មេរោគ​ក៏​ដោយ ចាក់​វ៉ាក់សាំង​ក៏​ដោយ អាទិត្យ​ទី១ ដុះ​អង់ទីគ័រប្រភេទ lgM អាទិត្យ​ទី២ ដុះ​អង់ទីគ័រប្រភេទ lgG និង​អាទិត្យ​ទី​៦ បាត់​អង់ទីគ័រ ​lgM សល់​តែ lgG ដែល​នៅ​បាន​រាប់ខែ។

Covid-19 antibody tests aren't a magic bullet to escape lockdown

ពាក់ព័ន្ធនឹងការធ្វើតេស្ត​រហ័ស​រក​អង់ទីគ័រក្រោយ​ចាក់​វ៉ាក់សាំង​កូវីដ ១៩​ នេះ លោក​ស្រី​វេជ្ជបណ្ឌិត Li Ailan តំណាង​អង្គការ​សុខភាព​ពិភព​លោក ​(WHO) ប្រចាំ​នៅ​កម្ពុជា បញ្ជាក់ថា គ្មាន​ការ​ចាំបាច់​ទេ​​ចំពោះ​​ការ​ធ្វើ​​តេស្ត​រហ័ស​រក​អង់ទីគ័រ​លើ​បុគ្គល​ដែល​បាន​ចាក់​​វ៉ាក់សាំង​កូវីដ-១៩ រួច​នោះ ដោយ​ហេតុផល​ថា វ៉ាក់សាំង​ដែល​ពលរដ្ឋ​ចាក់​នោះ​ត្រូវ​បាន​ទទួល​ស្គាល់​ដោយ​អង្គការ​សុខភាព​ពិភពលោក​ ដាក់​ក្នុង​បញ្ជី​ប្រើប្រាស់​បន្ទាន់​ក្នុង​គ្រា​អាសន្ន​រួច​ហើយ។ លោកស្រី​បន្ត​ថា វ៉ាក់សាំង​ទាំង​អស់​នោះ សុទ្ធ​តែ​បាន​ធ្វើ​តេស្ត​តាម​លក្ខណៈ​វិទ្យាសាស្ត្រ ឆ្លង​កាត់​ការ​សិក្សា​ជា​ច្រើន​ទាក់​ទង​ទៅ​នឹង​សុវត្ថិភាព និង​ប្រសិទ្ធភាព​នៃ​វ៉ាក់សាំង។

លោកស្រី​សង្កត់​ធ្ងន់ថា អង្គការ​សុខភាព​ពិភព​លោក​មិន​បាន​ផ្តល់​អនុសាសន៍​ឲ្យ​ទៅ​ទិញ​ឧបករណ៍​ធ្វើ​តេស្ត​រក​អង់ទីគ័រនោះ​ទេ ព្រោះ​ថា​ឧបករណ៍​នេះ​មិន​ទាន់​ទទួល​ស្គាល់​ពី​អង្គការ​សុខភាព​ពិភព​លោក​នៅ​ឡើយទេ។ ក្នុង​កាលៈទេសៈ​នេះ លោក​ស្រី​ថា ពលរដ្ឋ​គួរ​ណា​កុំ​ចំណាយ​ថវិកា​ដើម្បីទិញ​ឧបករណ៍​នេះ អ្វី​ដែល​ចាំបាច់​គឺ​ត្រូវ​ទៅ​ចាក់​វ៉ាក់សាំង និង​បន្ត​អនុវត្ត​តាម​វិធានការ​សុខាភិបាល​ត្រឹម​ត្រូវឲ្យបានគ្រប់គ្នា ដើម្បី​ការពារ​ខ្លួន​យើង ក្រុម​គ្រួសារ​យើង និង​សហគមន៍​យើង​ពី​ជំងឺ​កូវីដ-១៩៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ ចាំបាច់អត់ក្នុងការធ្វើតេស្តរហ័សរកអង់ទីគ័រ ក្រោយចាក់វ៉ាក់សាំងកូវីដ-១៩?

ចុចអាន៖ ប្រការគួរនិងមិនគួធ្វើ ក្រោយចាក់វ៉ាក់សាំងកូវីដ-១៩ ដើម្បីជួយពន្លឿនការបណ្ដុះអង់ទីគ័រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម