ស្វែងយល់​ពី​ជំងឺ​ដុំ​ស្បូន ដែល​ស្ដ្រី​គ្រប់​រូប​គួរ​ប្រុង​ប្រយ័ត្ន
Connect with us
Helistar Cambodia - Helicopter Charter Services

សុខភាព

ស្វែងយល់​ពី​ជំងឺ​ដុំ​ស្បូន ដែល​ស្ដ្រី​គ្រប់​រូប​គួរ​ប្រុង​ប្រយ័ត្ន

បានផុស

នៅ

​ស្ត្រី​ភាគច្រើន​តែងតែ​មានការ​ព្រួយបារម្ភ​អំពី​សាច់​ដែល​ដុះ​នៅលើ​ស្បូន​។ ជាទូទៅ​ដុំ​សាច់​ស្បូន ជា​ដុំ​សាច់​ស្លូត ហើយ​មិនសូវ​ឲ្យ​មាន​ជា​សញ្ញា​អ្វី​ទេ​។ វា​ច្រើន​កើត​លើ​ស្ត្រី​ដែលមាន អាយុ​លើសពី​៣០​ឆ្នាំ​។ វា​អាច​មាន​ទំហំ​ចាប់ពី​ប៉ុន​គ្រាប់​ម្រេច ដល់​ប៉ុន​ផ្លែ​ក្រូចថ្លុង​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Uterine Fibroid Disease | Minimally Invasive Vascular

១) ដុំ​ស្បូន​មាន​បី​ទីតាំង​៖

– ដុំ​សាច់​នៅលើ​សាច់​ស្បូន (fibrome sous séreux)

– ដុំ​សាច់​នៅក្នុង​សាច់​ស្បូន (fibrome interstitiel)

– ដុំ​សាច់​នៅក្នុង​រន្ធ​ស្បូន (fibrome sous muqueux)

២) មូលហេតុ​៖

​រហូតមកដល់​បច្ចុប្បន្ន​នេះ គេ​មិនទាន់​រកឃើញ​មូលហេតុ​ច្បាស់លាស់​នៅឡើយ​ទេ​។ ប៉ុន្តែ​គេ​សង្កេតឃើញថា មាន​កត្តា​ប្រឈម​មួយចំនួន​ដូចជា​:

– កត្តា​អ័រម៉ូន (facteurs hormonaux): គេ​សង្កេតឃើញថា ស្ត្រី​ពេញវ័យ ឬ ក្នុង​វ័យ​បន្ត​ពូជ​មានការ កកើត ឬ កើន​ទំហំ​នៃ​ដុំ​សាច់​ស្បូន តែ​ដល់ពេល​ស្ត្រី​អស់​រដូវ ទំហំ​ដុំ​ស្បូន​រួម​តូច​មកវិញ​។​

– តំណពូជ​

– ជាតិ​សាស្ត្រ​: គេ​ច្រើន​ឃើញ​ពួក​ពូជសាសន៍​ស្បែក​ខ្មៅ​មាន​ដុះ​សាច់​ស្បូន​ច្រើនជាង​ពូជសាសន៍​ស្បែ​កស​។​

៣) រោគសញ្ញា​របស់​ដុំ​ស្បូន​៖

– មាន​ឈាមរដូវ​ធ្លាក់​ច្រើនជាង​ធម្មតា ដុំៗ ឬ​អាចមាន​ឈាម​ធ្លាក់​ពាក់កណ្ដាល​វដ្ដ​រដូវ​

– ចុកពោះ​ពេល​មក​រដូវ​

– ឈឺ​ធ្ងន់ៗ​ក្នុង​អាង​ត្រគាក​

– បត់ជើងតូច​ញឹកញាប់ ទល់លាមក​

៤) ផលប៉ះពាល់​៖

– ធ្លាក់ឈាម​រហូត​ធ្វើ​ឲ្យ​ស្លេកស្លាំង​

– ការបង្ក​កំណើត​មានការ​ថយចុះ ដោយសារ​ទីតាំង​របស់​ដុំ​ស្បូន​

– ពេល​មាន​ផ្ទៃពោះ វា​អាច​បង្ក​ឲ្យ​កូន​រលូត ឬ​កើត​មិន​គ្រប់​ខែ​

– សង្កត់​ទៅលើ​សរីរាង្គ​ជិតខាង បើ​ដុំ​នៅខាងមុខ វា​សង្កត់​លើ​ប្លោកនោម ធ្វើ​ឲ្យ​រំខាន​ដល់ ការ​បត់ជើងតូច (​នោម​ញឹក​) បើ​សង្កត់​ខាងក្រោយ ធ្វើ​ឲ្យ​ទល់លាមក​។​

៥) ការព្យាបាល​៖

– ដោយ​ការប្រើ​ថ្នាំលេប ដែល​កំណត់​ដោយ​គ្រូពេទ្យ​ជំនាញ​

– ដោយ​ការវះកាត់ ៖

• ដុំ​សាច់​នៅលើ​សាច់​ស្បូន និង ដុំ​សាច់​នៅក្នុង​សាច់​ស្បូន​: បក​យក​ដុំ​សាច់​ចេញ ឬ កាត់​ស្បូន (coelio scopie ឬ laparotomie)

• ដុំ​សាច់​នៅក្នុង​រន្ធ​ស្បូន​: កាត់​ស្បូន ឬ កាត់​ដុំ​សាច់​ស្បូន​ដែលមាន​ទំហំ​តូច​ល្មម ដោយ​ធ្វើការ​វះកាត់​តាម​ក្រោម (hystéroscopie)​។​

​បញ្ជាក់​៖ បច្ចេកទេស​វះកាត់​ជំនាញ អមដោយ​បច្ចេកវិទ្យា​វេជ្ជសាស្ត្រ​ទំនើប​ថ្មីៗ​ចុងក្រោយបង្អស់ កំពុងតែ​ដំណើរការ​ជាប្រចាំ​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​។​

​បើ​មាន​អាការ​:​ដូច​បាន​ជម្រាប​ជូ​ខាងលើ សូមមេត្តា​មក​ពិគ្រោះ​ជាមួយ​វេជ្ជបណ្ឌិត​ជំនាញ​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​ដើម្បី​ស្វែងរក​មូលហេតុ​ពិតប្រាកដ និង​ស្វែងយល់​អំពី​ជម្រើស​នៃ​ការព្យាបាល​ឲ្យ​បាន​ត្រឹមត្រូវ ប្រកបដោយ​ប្រសិទ្ធិភាព និង​សុវត្ថិភាព​ខ្ពស់​៕​

អត្ថបទ៖ រស្មី​

សូមចុចអាន៖ ការ​គ្មាន​កូន និង​រលូត​កូន​ញឹកញាប់ អាច​បណ្តាលមកពី​ជំងឺ​ស្អិត​ស្បូន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា២ ម៉ោង មុន

អ្នក​ប្រដាល់សកល​ជើង​ខ្លាំង​ប៉ះ​គ្នា​ថ្ងៃអាទិត្យ​នេះ លើ​សង្វៀន Boxing Ultimate Boxing Championship

កូវីដ-១៩២ ម៉ោង មុន

វត្ត​គល់​ទទឹង​ យក​សំណាក​ព្រះសង្ឃ​ និង​ ពុទ្ធ​បរិ​ស័ទ​៣៥៥​អង្គ​នាក់​ រក​ឃើញ​២​អង្គ​នាក់​ឆ្លង​កូ​វីដ

ព័ត៌មានជាតិ២ ម៉ោង មុន

កាកបាទក្រហមកម្ពុជា ប្រគល់ ផ្ទះ​២ ខ្នង​ជូន​ប្រ ជា​ពលរដ្ឋ​២​គ្រួសារ​ដែល​រងគ្រោះ​ដោយ​ភ្លើង​ឆេះ​ផ្ទះ នៅក្នុង​ខ្សាច់​ស ឃុំ​ក្រាំង​ល្វា ស្រុក​សាមគ្គី​មានជ័យ

កូវីដ-១៩៣ ម៉ោង មុន

ខេត្តកំពង់ឆ្នាំង​រក​ឃើញ​វិជ្ជមាន កូ​វីដ​១៩​ថ្មី ៦៥​នាក់​និង​មាន​អ្នក​ស្លាប់​ថ្មី​ម្នាក់ នៅក្នុង​ថ្ងៃទី​២៣

ព័ត៌មានជាតិ៣ ម៉ោង មុន

ប្រធាន​មន្ទីរ​សាធារណការ​ខេត្តព្រះវិហារ​ ណែនាំ​ឲ្យ​ការសាងសង់​ស្ថានីយ​ជញ្ជីង​អចល័ត អូរ​ពោធិ៍​-​ខេត្តព្រះវិហារ ស្របតាម​គំនូស​ប្លង់ តាម​បទដ្ឋាន​បច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services