Connect with us

សុខភាព

អត្ថប្រយោជន៍នៃគ្រាប់ស្វាយចន្ទី មនុស្សគ្រប់គ្នាមិនគួរមើលរំលងរបស់ហូបលេងនេះ!

បានផុស

នៅ

គ្រាប់ស្វាយចន្ទីជាអាហារហូបលេងកំដរមាត់មែនពិត តែបើនិយាយពីអត្ថប្រយោជន៍ចំពោះសុខភាពវិញគឺមានច្រើន ​ដូច​ផ្លែ​ឈើ​ទូទៅ​មាន។ ជាពិសេស​គ្រាប់ស្វាយចន្ទី អាចកាត់ហានិភ័យ​ផ្សេងៗ​ ដែលបំរុងកើតមានលើរាងកាយដូចជា៖

១ ល្អចំពោះអ្នកមាន​ជំងឺ​ស្លេកស្លាំង

ការផលិតកោសិកាឈាមក្រហមគឺជាដំណើរការសំខាន់មួយនៅក្នុងរាងកាយ។ នេះត្រូវបានធ្វើ​ឲ្យ​មានលទ្ធភាពតាមរយៈស្ពាន់និងដែករួមបញ្ចូលគ្នា។ គ្រាប់ស្វាយចន្ទីសុទ្ធតែ​ផ្ទុក​ដោយ​មាតិកា​ទាំងពីរនេះ។ ដូច្នេះលក្ខខណ្ឌដូចជាកង្វះជាតិដែកនិងភាពស្លកសាំង​នឹងត្រូវបានរារាំង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

២ សម្រាប់ឆ្អឹង

ឆ្អឹងរួមទាំងធ្មេញត្រូវបានពង្រឹងតាមរយៈផូស្វ័រ ដែលមាននៅក្នុងអាហារនេះ។ សមាសធាតុដូចគ្នាអាចជួយក្នុងការស្រូបយកកាបូអ៊ីដ្រាតនិងខ្លាញ់ ការសំយោគប្រូតេអ៊ីន និងថែរក្សាសុខភាពកោសិកាទាំងអស់នៅក្នុងខ្លួន។

៣ ប្រយុទ្ធប្រឆាំងផលប៉ះពាល់អវិជ្ជមានដោយការព្យាបាលគីមី

មាតិកាអាស៊ីតអាណាតូឌីក, cardanols និងសារធាតុប្រឆាំងអុកស៊ីតកម្ម cardol របស់គ្រាប់ស្វាយចន្ទី ត្រូវបានគេបង្ហាញថា មានប្រសិទ្ធភាពក្នុងការប្រយុទ្ធប្រឆាំងនឹងផលប៉ះពាល់អវិជ្ជមាន នៃការព្យាបាលដោយគីមី។ ដូច្នេះអ្នកជំងឺនឹង​មានអារម្មណ៍ធូរស្រាល​ក្នុងពេលឆាប់ៗ ​បន្ទាប់ពីហូបស្វាយចន្ទី។

៤ សម្រាប់ជំងឺទឹកនោមផ្អែម

អាហារនេះមានជាតិស្ករទាបនិងតិចជាងនៅក្នុងកូលេស្តេរ៉ុល ដែលបង្កគ្រោះថ្នាក់។ ដូច្នេះអ្នកដែលមានជំងឺទឹកនោមផ្អែម អាចហូបគ្រាប់ទាំងនេះដោយមិនបារម្ភពីផលប៉ះពាល់ ដែលអាចកើតមានចំពោះសុខភាព។ ផ្អែកលើការលើកឡើងរបស់អ្នកជំនាញផ្នែកអាហារូបត្ថម្ភ គ្រាប់ស្វាយចន្ទីពី ៤ ទៅ ៥ ក្នុងមួយថ្ងៃ នឹងមានប្រយោជន៍សម្រាប់អ្នកដែលមានជំងឺទឹកនោមផ្អែម។

៥ បន្ថយគ្រោះអាការគ្រួសក្នុងថង់ទឹកប្រមាត់

ការបង្កើតកូលេស្តេរ៉ុលដែលប្រមូលផ្តុំនៅក្នុងប្លោកនោម បណ្តាល​ឲ្យ​មានគ្រួសក្នុងថង់ទឹកប្រមាត់។ នេះគឺជាលក្ខខណ្ឌឈឺចាប់មួយ ដែលត្រូវបានជួបប្រទះដោយមនុស្សជាច្រើន ដែលមានបញ្ហាទាក់ទងនឹងអាយុ បញ្ហាក្រពះពោះវៀននិងទំងន់។ តាមរយៈគ្រាប់ស្វាយចន្ទី វានឹងមានហានិភ័យតិចនិងយឺត នៃការកសាងគ្រួសក្នុងថង់ទឹកប្រមាត់នៅលើប្រមាត់។

៦សម្រាប់បេះដូង

គ្រាប់ស្វាយចន្ទីផ្ទុកទៅដោយខ្លាញ់ដែលមានសុខភាពល្អ ហើយទទួលខុសត្រូវនិងកាត់បន្ថយកូលេស្តេរ៉ុលអាក្រក់ និងការពារបេះដូងពីការកើតជំងឺផ្សេងៗ។ ការវិវត្តនៃខួរក្បាលនិងការកកឈាមដែលនាំមកដោយគ្រាប់ស្វាយចន្ទី គឺត្រូវការជាចាំបាច់ក្នុងការថែរក្សាសុខភាពបេះដូង៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព​៖practicalheal

ចុចអាន៖ប្រយ័ត្ន​ឲ្យ​មែនទែន! គ្រោះថ្នាក់​នៃ​ការ​ញ៉ាំ​ចេកនិង​ទឹកដោះគោ​ក្នុងពេលតែមួយ

ចុចអាន៖ផ្សិតស ប្រើបានទាំងមុខម្ហូប និងជាមុខងារឱសថព្យាបាលជំងឺផ្សេងៗគ្នា តាំងពីបុរាណ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម