Connect with us

សុខភាព

ចាក់វ៉ាក់សាំងហើយនៅតែឆ្លងកូវីដទៀត? នេះជាមូលហេតុ

បានផុស

នៅ

ក្នុងរយៈពេលត្រឹម៤ថ្ងៃចុងក្រោយ កម្ពុជា ប្រកាសមានអ្នកឆ្លងកូវីដជាង ៤ពាន់ករណី និងស្លាប់ ១២១នាក់។

ចម្ងល់និងសំណូរ ត្រូវបានគេលើកឡើងជាបន្តបន្ទាប់អំពីថាតើ ហេតុអ្វីបានជាប៉ុន្មានថ្ងៃនេះ កម្ពុជា រកឃើញអ្នកឆ្លងជំងឺកូវីដក្នុងចំនួនដ៏ខ្ពស់ បើទោះបីជាប្រជាជនជាច្រើនបានទទួលវ៉ាក់សាំង រួចហើយក៏ដោយ។

បើយោងតាមមជ្ឈមណ្ឌលត្រួតពិនិត្យនិងបង្ការជំងឺសហរដ្ឋអាមេរិក បានលើកឡើងថា វាអាចទៅរួចដែលមនុស្សអាចឆ្លង មុនឬក្រោយពេលចាក់វ៉ាក់សាំង ហើយនៅតែឈឺ។

ជាធម្មតា វាត្រូវការពេលវេលាប្រហែល២សប្តាហ៍សម្រាប់រាងកាយរបស់យើង ដើម្បីបង្កើតអង់ទីគ័រ បន្ទាប់ពីចាក់វ៉ាក់សាំង ដូច្នេះមនុស្សម្នាក់អាចឈឺប្រសិនបើវ៉ាក់សាំងមិនទាន់ដល់ពេល បញ្ចេញការការពារ។

នេះមានន័យថា ទោះមនុស្សទទួលវ៉ាក់សាំងរួចហើយក៏ដោយ ក្នុងរយៈពេល២សប្តាហ៍បន្ទាប់ពីការចាក់ ពួកគេមិនត្រូវធ្វេសប្រហែសហើយភ្លេចការការពារខ្លួន ដោយអាងថាខ្លួនចាក់វ៉ាក់សាំងរួចហើយនោះទេ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ FOX 10

ចុចអាន៖ ក្រោយ ចាក់ វ៉ាក់សាំង រួច លេច ចេញ រោគ សញ្ញា បែបនេះ មិន មែន មក ពី ប្រតិកម្ម វ៉ាក់សាំង ទេ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម