Connect with us

សុខភាព

ឧស្សាហ៍​ញ័រ​ទ្រូង ញ័រ​ដៃ អួលដើមក បែកញើស ទន់ដៃទន់ជើង អស់កម្លាំង ជា​សញ្ញា​នៃ​ជំងឺ​មួយ​

បានផុស

នៅ

១)​ហេតុ អ្វី​ទៅជា​កើត​ជំងឺ​ថប់​បារម្ភ ?

​ពាក្យ​ថា “​ថប់​បារម្ភ​” មានន័យថា​មាន​អារម្មណ៍​ធុញថប់ ព្រួយបារម្ភ ឬ​ភ័យខ្លាច​។ អាកា​រៈថ​ប់​បារម្ភ​អាច​ស្ដែងចេញ​ដូចជា​ឧស្សាហ៍​ញ័រ​ទ្រូង ញ័រ​ដៃ អួលដើមក បែកញើស ទន់ដៃទន់ជើង អស់កម្លាំង តឹង​ក្បាល តឹង​កញ្ចឹងក ចុក​រោយ​សាច់ដុំ ស្ងួត​មាត់ ចេះតែ​ចង់​បត់ជើង មាន​អារម្មណ៍​មិន​ស្រួល​ក្នុង​ខ្លួន ខ្លាច​ថា​គាំងបេះដូង ខ្លាច​ទៅជា​ឆ្កួត ជាដើម​។ ជំងឺ​ថប់​បារម្ភ​ជា​ចង្កោម​នៃ​ជំងឺ​ជាច្រើន​ដូចជា ជំងឺស្រឺត ជំងឺ​អា​កូ​រ៉ា​ហ្វូ​បៀ ជំងឺ​ថប់​បារម្ភ​សង្គម និង​ជំងឺ​ថប់​បារម្ភ​ទូទៅ​ជាដើម​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

២) ការវិវត្ត និង ផលវិបាក​៖

​ជំងឺ​ថប់​បារម្ភ​ច្រើន​មាន​លក្ខណៈ​រ៉ាំរ៉ៃ បើ​មិន​ព្យាបាល គឺ​វា​អាច​នៅ​បន្ត​ដល់​រាប់​ឆ្នាំ ឬ សឹង​មួយជីវិត​ក៏មាន ដែល​រំខាន​ជាខ្លាំង​ដល់​កិច្ចការ​ប្រចាំថ្ងៃ ហើយ​ក្នុង​ករណីខ្លះ អ្នកជំងឺ​អាច​ទៅជា​ឧស្សាហ៍​ធ្វើទុក្ខ​ក្នុង​ខ្លួន ទៅជា​អស់សង្ឃឹម​លែង​ចង់​រស់ ឬ​ទៅប្រើ​ប្រាស់​ថ្នាំ​ងងុយគេង ស្រា និង​គ្រឿងញៀន ដែល​នាំ​ឲ្យ​កាន់តែ​ប៉ះពាល់​ដល់​សុខភាព​ថែមទៀត​។​

៣) ការព្យាបាល​៖

​យ៉ាងណាក៏ដោយ ជំងឺ​ថប់​បារម្ភ​អាច​ព្យាបាល​ជាសះស្បើយ​ដោយ​ប្រើប្រាស់​ឱសថ និង​ការព្យាបាល​ចិត្តសាស្ត្រ​ពី​សំណាក់​គ្រូពេទ្យ​ឯកទេស​។​

​សារ​ផ្តាំផ្ញើរ​៖

​សូម​ចងចាំ​ថា ការ​មាន​ជំងឺ​ថប់​បារម្ភ មិនមែន​បានន័យថា​អ្នកទន់ខ្សោយ មិនចេះ​គ្រប់គ្រង​ចិត្ត​ខ្លួនឯង ឬ​ចរិត​មាន​បញ្ហា​នោះទេ ។ វា​ជា​ជំងឺ​ដែល​គេ​ឧស្សាហ៍​ជួបប្រទះ ដូចគ្នា​នឹង​ជំងឺលើសឈាម ទឹកនោមផ្អែម ឬ​រលាក​សន្លាក់​ដែរ​។ អ្វីដែល​ល្អ គឺមាន​ការព្យាបាល​ប្រកបដោយ​ប្រសិទ្ធភាព​សម្រាប់​ជំងឺ​ថប់​បារម្ភ ។​

“​ប្រសិនបើ​លោក លោកស្រី សង្ស័យថា លោក លោកស្រី ឬ​មនុស្ស​ដែល​លោក លោកស្រី​ស្គាល់ មាន​ជំងឺ​ថប់​បារម្ភ សូម​អញ្ជើញ​មក​ទទួល​ការពិគ្រោះ និង​ព្យាបាល​ដោយ​ក្រុម​វេជ្ជបណ្ឌិត​ឯកទេស​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​”៕

អត្ថបទ៖ ​រស្មី​

សូមចុចអាន៖ កុំទុកជំងឺ​ដំបៅ​ក្រពះជាការលេងសើច បើសិនបើមិនការពារទេ អាចគ្រោះថ្នាក់ដល់អាយុជីវិតបាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម