ទើបសម្រាលកូនរួចក្នុងពេលផ្ទុះកូវីដ-១៩ មានសាច់ញាតិមកលេង គួរប្រើតិចនិកនេះ
Connect with us
Helistar Cambodia - Helicopter Charter Services

សុខភាព

ទើបសម្រាលកូនរួចក្នុងពេលផ្ទុះកូវីដ-១៩ មានសាច់ញាតិមកលេង គួរប្រើតិចនិកនេះ

បានផុស

នៅ

ជា​ធម្មតា បន្ទាប់​ពី​សម្រាល​កូន​រួច បង​ប្អូន​សាច់ញាតិ​តែង​តែ​មក​លេង សួរ​សុខ​ទុក្ខ មើល​មុខ​កូន​យើង ប៉ុន្តែនៅ​ក្នុង​អំឡុង​ពេល​ផ្ទុះ​ជំងឺ​កូវីដ-១៩​ នេះ ការ​ដែល​មាន​ការ​ជួប​ជុំ​ច្រើន​គ្នា​ប្រឈម​នឹង​ការ​ឆ្លង​វីរុស​នេះ​ខ្លាំង​ណាស់។ ចុះ​បើ​បង​ប្អូន​ត្រូវ​មក​លេង​គួរ​ធ្វើ​ម៉េច​ទើប​ល្អ?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
ទារក

លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត បាន​ឲ្យ​ដឹង​ថា បើ​យើង​សម្រាល​កូន​អំឡុង​ពេល​នេះ តែ​សុខភាព​ធម្មតា មិន​មាន​ឈឺ ឬ​សង្ស័យ​កើត​ជំងឺ​កូវីដ-១៩​ទេ ក្រុម​គ្រូពេទ្យ​នឹង​អនុញ្ញាត​ឲ្យ​យើង​ឆាប់​ចេញ​ទៅ​ផ្ទះ​វិញ​ធម្មតា បន្ទាប់​ពី​ណែនាំ​របៀប​ថែ​ទាំ​ខ្លួន និង​ការ​ណែនាំ​ផ្សេងៗ​ពី​គ្រូពេទ្យ​ជំនាញ។

ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី​នៃ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា-ចិន ​សែន​សុខ ​បន្ត​ថា ក្នុង​ករណី​ដែល​មាន​សាច់ញាតិ​មក​លេង គួរ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន និង​ការពារ​ជាមួយ​ការណែនាំ​ដូច​ជា៖

១. រាល់​អ្នក​មក​លេង​ទាំង​អស់​គួរ​ពាក់​ម៉ាស់​ឲ្យ​ជាប់
២. លាង​សម្អាត​ដៃ​ជាមួយ​សាប៊ូ និង​ទឹក​ស្អាត អាកុល ឬជែល។ល។
៣. ខ្ទប់​មាត់ ច្រមុះ​ជាមួយ​ក្រដាស កំណាត់ ឬ​កែង​ដៃ ពេល​ក្អក ឬ​កណ្ដាល់​ម្ដង
៤. រក្សា​គម្លាត​ពី​ទារក (មិន​គួរ​បី ឬ​ថើប​អា​អូន​ទេ)។ល។

ទើបសម្រាលកូនរួចក្នុងពេលផ្ទុះកូវីដ-១៩ មានសាច់ញាតិមកលេង គួរប្រើតិចនិកនេះ

រាល់​ក្រដាស ឬ​កំណណាត់​ដែល​ប្រើ​ខ្ទប់​មាត់ ឬ​ច្រមុះ​ពេល​ក្អក ឬ​កណ្ដាស់​គួរ​បោះ​ចោល​ក្នុង​ធុង​សម្រាម និង​វេច​ខ្ជប់​ឲ្យ​បាន​ត្រឹម​ត្រូវ និង​គួរ​លាង​ដៃ​ក្រោយ​ពេល​កណ្ដាស់ ឬ​ក្អក​រួច។

វេជ្ជបណ្ឌិត​រូប​នេះ​បន្ត​ថា ប្រសិន​បើ​បង​ប្អូន​មក​លេង​មាន​សញ្ញា​គួរ​ឲ្យ​សង្ស័យ ឬ​កំពុង​ធ្វើ​ចត្តាឡីស័ក យើង​មិន​គួរ​ឲ្យ​គាត់​មក​លេង​ដាច់​ខាត ចាំ​ពេល​សុខភាព​គាត់​ល្អ​ធម្មតា​សឹម​ឲ្យ​មក​មើល​មុខ​កូន​យើង ព្រោះ​វីរុស​កូវីដ-១៩ យើង​មិន​អាច​មើល​ឃើញ ឬ​ដឹង​ថា​អ្នក​មក​លេង​មាន​ជំងឺ​នេះ ឬ​ក៏​អត់។

បន្ថែម​ពី​លើ​នេះ ម៉ាក់ប៉ា​ក៏​គួរ​តែ​កត់​ចំណាំ​ស្ថាន​ភាព​សុខភាព​យើង​ផ្ទាល់​ខ្លួន​ដែរ បើ​មាន​បញ្ហា​គួរ​ទាក់​ទង​ទៅ​ខាង​មន្ទីរពេទ្យ​ឲ្យ​ដឹង​ភ្លាម ចៀសវាង​អាច​ឆ្លង​ដល់​កូន។ ការពារ ប្រសើរ​ជាង​ព្យាបាល៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ ៤ តិចនិក ត្រៀមខ្លួនសម្រាលកូនដោយសុវត្ថិភាពក្នុងពេលកូវីដ-១៩ វាយលុក

ចុចអាន៖ បើខោអាវជាប់សំណាកអ្នកផ្ទុកកូវីដ-១៩ ហើយយកទៅហាលថ្ងៃ មេរោគងាប់អត់?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៤ វិនាទី មុន

រដ្ឋបាលជលផល ផាត់សណ្តាយ បង្ក្រាបបទល្មើសនេសាទក្នុងផ្ទៃបឹងទន្លេសាបខុសច្បាប់

ព័ត៌មានអន្ដរជាតិ១៧ នាទី មុន

ម៉ាឡេស៊ី រកឃើញថា វ៉ាក់សាំង Sinovac មានប្រសិទ្ធភាពខ្ពស់ប្រឆាំងការឈឺធ្ងន់

ព័ត៌មានជាតិ១៨ នាទី មុន

គម្រោងហិរញ្ញប្បទានឥតសំណងសម្រាប់ការពារទឹកជំនន់ និងការកែលម្អប្រព័ន្ធប្រឡាយ-លូ ភ្នំពេញ ជំហានទី៤ បានបញ្ចប់

ព័ត៌មានជាតិ១៨ នាទី មុន

មន្ទីរកសិកម្មខេត្តកំពង់ឆ្នាំងចុះចាក់វ៉ាក់សាំងការពារជំងឺដុំពក​លើស្បែកសត្វគោ ក្របី ចំនួន​៣០០​ក្បាល

ព័ត៌មានជាតិ២២ នាទី មុន

សត្វគោ និងក្របី ៣០០ក្បាល បានចាក់វ៉ាក់សាំង ការពារជំងឺដុំពកលើស្បែក នៅឃុំពេជចង្វា ខេត្តកំពង់ឆ្នាំង

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services