Connect with us

សុខភាព

ផលវិបាក​នៃ​ជំងឺ​លើស​សម្ពាធ​ឈាម​!

បានផុស

នៅ

​ជំងឺ​លើស​សម្ពាធ​ឈាម​ជា​បញ្ហា​ចម្បង​មួយ​សម្រាប់​សុខភាព​សាធារណៈ​របស់​ប្រជាជន​កម្ពុជា ដែលជា​ទូទៅ​វា​ជា​មូលហេតុ​ចម្បង​ដែល​តម្រូវ​ឲ្យអ្នកជំងឺ​មកជួប​គ្រូពេទ្យ​។ ជំងឺ​លើស​សម្ពាធ​ឈាម​អាច​បង្ក​នូវ​ផលវិបាក​ជាច្រើន ដែល​អាច​ប៉ះពាល់​ដល់​ប្រព័ន្ធ​ប្រសាទ​ខួរក្បាល បេះដូង សរសៃឈាម និង​តម្រងនោម​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ក​) តើ​អ្វី​ទៅជា​ជំងឺ​លើស​សម្ពាធ​ឈាម​?

​ជំងឺ​លើស​សម្ពាធ​ឈាម​ត្រូវបានធ្វើ​រោគវិនិច្ឆ័យ​ដោយ​គ្រូពេទ្យ ហើយ​ត្រូវបាន​បែងចែក​សម្ពាធ​ឈាម​ទៅតាម​ចំណាត់ថ្នាក់ ដូចតទៅ​:

​សម្ពាធ​ឈាម​នៅពេល Systole (mmHg)

– សម្ពាធ​ឈាម​ធម្មតា តូច​ជាង ១២០

– ជិត​លើស​សម្ពាធ​ឈាម ចាប់ពី ១២០-១៣៩

– លើស​សម្ពាធ​ឈាម​ដំណាក់កាល​ទី​១ ចាប់ពី ១៤០-១៥៩

– លើស​សម្ពាធ​ឈាម​ដំណាក់កាល​ទី​២ ធំ​ជាង ១៦០

​សម្ពាធ​ឈាម​នៅពេល Diastole (mmHg)

– សម្ពាធ​ឈាម​ធម្មតា តូច​ជាង​៨០

– ជិត​លើស​សម្ពាធ​ឈាម ចាប់ពី ៨០-៨៩

– លើស​សម្ពាធ​ឈាម​ដំណាក់កាល​ទី​១ ចាប់ពី ៩០-៩៩

– លើស​សម្ពាធ​ឈាម​ដំណាក់កាល​ទី​២ ធំ​ជាង ១០០

​ខ​) មូល​ហេតុដែល​បង្កឲ្យ​មាន​ជំងឺ​លើស​សម្ពាធ​ឈាម​៖

​ក្នុងចំណោម​អ្នកជំងឺ​លើស​សម្ពាធ​ឈាម ប្រហែលជា​៩០​ភាគរយ យើង​ពុំ​អាច​រកឃើញ​ពី​មូលហេតុ​បង្ក​នៅឡើយ​ទេ (Hypertension artérielle essentielle ou primitive) តែមាន​ប្រហែលជា​១០​ភាគរយ​ប៉ុណ្ណោះ ដែលមាន​មូលហេតុ​បង្ក​ច្បាស់លាស់ ដែល​នៅ​ក្នុងនោះ​រួមមាន​៖

– ការប្រើប្រាស់​ថ្នាំ​បំបាត់​ការឈឺចាប់​ប្រភេទ AINS, Corticoïdes

– ជំងឺ Cushing (Maladie de Cushing)

– ជំងឺ​ដុំ​ក្រពេញ​លើ​តម្រងនោម (Phéochromocytose)

– ជំងឺ​ដុំ​គីស​ច្រើន​នៅ​តម្រងនោម (Polykystose rénale)

– ជំងឺ​លើស​សម្ពាធ​ឈាម​ដោយសារ​សរសៃឈាម​តម្រងនោម (Hypertension artérielle rénovasculaire)

– ជំងឺ​ត្បៀត​សរសៃឈាម​អា​អក (Coartation aortique)

– ជំងឺ​សរសៃឈាម​អា​អក (Maladie aortique)

​គ​) រោគសញ្ញា​នៃ​ជំងឺ​លើស​សម្ពាធ​ឈាម​

​ជាទូទៅ​ជំងឺ​លើស​សម្ពាធ​ឈាម​មិនមាន​រោគសញ្ញា​អ្វី​ឲ្យ​ច្បាស់លាស់​ទេ តែ​ភាគច្រើន​នៃ​រោគសញ្ញា ស្តែងចេញ​ជា​ផលវិបាក​នៃ​ជំងឺ​នោះ​។​

​ឃ​) ផលវិបាក​នៃ​ជំងឺ​លើស​សម្ពាធ​ឈាម​

១) ការប៉ះពាល់​ទៅលើ​បេះដូង​៖

​ជំងឺ​លើស​សម្ពាធ​ឈាម គឺជា​កត្តា​ដែល​បង្កឲ្យ​មាន​កំណក​ខ្លាញ់​នៅក្នុង​សរសៃឈាម​បេះដូង (athérome) ដែល​អាច​បណ្ដាលឲ្យ​មាន​ជំងឺ​ស្ទះ​សរសៃឈាម​បេះដូង (cardiopathie ischémique)​។ ជំងឺ​នេះ​ក៏​ជា​កត្តា​ធ្វើឲ្យ​សាច់ដុំ​បេះដូង​ឡើង​ក្រាស់ (Hypertrophie ventriculaire gauche) ដែលជា​កត្តា​មួយ ធ្វើឲ្យ​សាច់ដុំ​បេះដូង​ត្រូវការ​អុកស៊ីហ្សែន​លើសពី​ធម្មតា ដែល​បណ្ដាលឲ្យមាន​ជំងឺ​បេះដូង​កាន់តែ​ធ្ងន់ធ្ងរ​។​

​រោគសញ្ញា​ដែល​ស្ដែងចេញ​មានដូចជា​៖

– ឈឺទ្រូង​ចាក់​មក ក ឬ​ដើមដៃ​ឆ្វេង (Angine de poitrine)

– ហត់​នៅពេល​ធ្វើ​ការងារ​ប្រចាំថ្ងៃ ឬ​ក៏​ហត់​នៅពេល​សម្រាក​

២) ការប៉ះពាល់​ទៅលើ​សរសៃឈាម​៖

​ជំងឺ​លើស​សម្ពាធ​ឈាម​បង្កឲ្យ​មាន​

– កំណកខ្លាញ់​នៅក្នុង​សរសៃឈាម (arthérome)

– ការរីក​ប៉ោង​ធំ​នៃ​សរសៃឈាម (Anévrysmes)

– ការ​បែក​នូវ​សរសៃឈាម​ធំ (dissections aortiques)

– ការស្ទះ​សរសៃឈាម​នៅ​ជើង (artériopathie oblitérante des membres inférieurs) ដែល​ស្ដែងចេញ​ឲ្យ​ថមថយ​នៅ​ចម្ងាយ​ដើរ​របស់​អ្នកជំងឺ (claudication intermittente)

៣) ការប៉ះពាល់​ទៅលើ​ប្រព័ន្ធ​ប្រសាទ​៖

​ជំងឺ​លើស​សម្ពាធ​ឈាម អាច​បង្កឲ្យ​មាន​ជា​ជំងឺ​ស្ទះ​សរសៃឈាម​ខួរក្បាល ឬ​បែក​សរសៃឈាម​នៅ​ខួរក្បាល (Accident vasculaire cérébral ischémique ou hémorragique) ដែល​រោគសញ្ញា ស្ដែងចេញ​ដោយ​អ្នកជំងឺ​ទន់ដៃទន់ជើង ឬ​មួយ​ចំហៀង​ខ្លួន និយាយ​មិន​ច្បាស់ ឈឺក្បាល និង​បាត់បង់​ស្មារតី​។​

៤) ការប៉ះពាល់​ទៅលើ​តម្រងនោម​៖

​ជំងឺ​លើស​សម្ពាធ​ឈាម​អាច​បង្កឲ្យ​មាន​ជំងឺ​ខ្សោយតម្រងនោម ដែល​ធ្វើឲ្យ​មាន​ជាតិ​សាច់​ចេញ​តាម​ទឹកនោម (​ទឹកនោមប្រៃ​) ដោយសារតែ​ផលប៉ះពាល់​ទៅលើ​សរសៃឈាម​តម្រងនោម ហើយ​ធ្វើឲ្យ​លើស​សម្ពាធ​ឈាម​កាន់តែ​ធ្ងន់ធ្ងរ ដែល​រោគសញ្ញា​ស្ដែងចេញ​មានដូចជា ហើមជើង​ទាំងសងខាង ហើម​មុខ ពិសេស​ត្របកភ្នែក​។​

៥) ការប៉ះពាល់​ទៅលើ​ភ្នែក​៖

​វា​អាចធ្វើឲ្យ​គំហើញ​របស់​ភ្នែកមាន​ការធ្លាក់ចុះ ឬធ្ងន់ធ្ងរ​រហូតដល់​មើល​ពុំ​ឃើញ​។​

​ជាទូទៅ​ផលវិបាក​នៃ​ជំងឺ​លើស​សម្ពាធ​ឈាម​អាច​ត្រូវបាន​ធើ្វ​ការបង្ការ ដោយ​អ្នកជំងឺ​ត្រូវ​៖

– ពិសា​ថ្នាំ​តាម​វេជ្ជបញ្ជា​

– មក​តាមដាន តាម​ការ​ណាត់ជួប​ជាមួយ​គ្រូពេទ្យ​ឲ្យ​បាន​ជាប់លាប់​

– អនុវត្តតាម​ដំបូន្មាន​របស់​គ្រូពេទ្យ តាមរយៈ​ការ​ពិសា​តម​ប្រៃ​ខ្លាញ់ និង​ធ្វើ​លំ​ហាត់ប្រាណ​ឲ្យ​បាន​ទៀងទាត់​។​

​ប្រសិនបើ​លោកអ្នក​មាន​រោគសញ្ញា និង​កត្តា​គ្រោះថ្នាក់​ដូច​បាន​រៀងរាប់​ខាងលើនេះ សូម​មក​ពិគ្រោះ​ជាមួយ​ក្រុម​គ្រូពេទ្យ​ឯកទេស​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត ដើម្បី​ស្វែងរក​ការការពារ និង​ការព្យាបាល​ឲ្យ​ទាន់ពេលវេលា និង​មាន​ប្រសិទ្ធិភាព ជៀសវាង​បង្ក​ឲ្យ​គ្រោះថ្នាក់​ដល់​អាយុជីវិត​៕

អត្ថបទ៖ រស្មី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ១៤ នាទី មុន

ធ្លាយចចាមអារ៉ាមថា មេ MU ថៃ ត្រូវតុលាការចេញដីកាចាប់ខ្លួនពីបទឆបោក

ព័ត៌មានជាតិ២១ នាទី មុន

ទៅ​លេង​សៀមរាប​ ចាយត្រឹម ៥ ដុល្លារ ទទួល​​បទ​ពិសោធន៍​​ជិះ​កន្រ្តក​វិល​ខ្ពស់​បំផុត​ទី ៣ នៅ​អាស៊ាន

ព័ត៌មានជាតិ៣៣ នាទី មុន

គិត​ត្រឹម​ឆ្នាំ ២០២២ កម្ពុជាសម្រេចសាងសង់ផ្លូវសរុបបា​ន​ប្រវែងប្រមាណ ៦៦ ៧២៣​ គីឡូម៉ែត្រ

ជីវិតកម្សាន្ដ១ ម៉ោង មុន

មុនលាចាកលោក តួប្រុសរឿង នាងណាត ថៃ បន្សល់ស្នាដៃធំ ៥ សុទ្ធតែល្បីរន្ទឺប្រចាំប្រទេស

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

រុស្ស៊ី ថា អាមេរិក គួរតែប្រញាប់ប្រាប់ព័ត៌មានរឿងវាយប្រហារភេរវកម្មនៅ​ក្រុងមូស្គូឲ្យហើយមក

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម