Connect with us

សុខភាព

រោគសញ្ញាចំនួន៤ធំៗ រកឃើញភាគច្រើនលើអ្នកចាក់វ៉ាក់សាំងគ្រប់២ដូស ហើយឆ្លងកូវីដ

បានផុស

នៅ

ក្រុមអ្នកស្រាវជ្រាវអង់គ្លេសបានរកឃើញរោគសញ្ញាចំនួន ៤ ដែលលេចឡើងញឹកញាប់ចំពោះអ្នកឆ្លងកូវីដ-១៩ ទោះបីបានចាក់វ៉ាក់សាំងរួចហើយក៏ដោយ។

Coronavirus self-isolation: The latest advice for anyone with COVID-19  symptoms | UK News | Sky News
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដូចដែលលោកអ្នកធ្លាប់ដឹង ការចាក់ថ្នាំបង្ការជាគន្លឹះដើម្បីការពារការស្លាប់ឬរោគសញ្ញាធ្ងន់ធ្ងរ និងអាចកាត់បន្ថយចំនួនអ្នកជំងឺចូលសម្រាកនៅមន្ទីរពេទ្យ ​ក្រោយពេលពួកគេឆ្លងកូវីដ-១៩ ។

យ៉ាងណាមិញ ទោះបីជាអ្នកបានចាក់វ៉ាក់សាំងបង្ការកូវីដ-១៩រួចរាល់ ដោយវ៉ាក់សាំងអាចផ្តល់ប្រសិទ្ធភាពការពារខ្ពស់ក៏ដោយ ក៏ហានិភ័យនៃការឆ្លងវីរុសនៅតែអាចកើតមានគ្រប់ពល។

Why COVID-19 may now feel like a 'bad cold' — with headache, runny nose  among most-reported symptoms | CBC News

ការសិក្សាស្រាវជ្រាវពីកម្មវិធីសិក្សារោគសញ្ញាកូវីដ-១៩របស់ចក្រភពអង់គ្លេស (ZOE) បានរកឃើញអ្នកជំងឺថ្មីៗមួយចំនួនបានឆ្លងកូវីដ-១៩ ទោះបីជាពួកគេចាក់វ៉ាក់សាំងពេញលេញ ត្បិតអីវ៉ាក់សាំងមិនអាចផ្ដល់ការការពារ១០០%នោះទេ។ ក្នុងនោះរោគសញ្ញាកូវីដ-១៩ ចំពោះអ្នកចាក់វ៉ាក់សាំងគ្រប់ពីរដូស ខុសប្លែកពីអ្នកមិនធ្លាប់ចាក់វ៉ាក់សាំងសោះ។

តាំងពីការរាតត្បាតចាប់ផ្ដើមដំបូង រោគសញ្ញាសំខាន់ៗនៃជំងឺកូវីដ-១៩រួមមាន ឡើងកម្ដៅ ក្អក និងបាត់បង់ក្លិនឬរសជាតិ។

How COVID-19 Affects Your Body in Pictures

ប៉ុន្តែថ្មីៗនេះ ក្រុមអ្នកស្រាវជ្រាវទើបបតែបន្ថែមរោគសញ្ញាផ្សេងចំនួន ៤ ទៀតចំពោះអ្នកចាក់វ៉ាក់សាំងគ្រប់ពីរដូស ហើយឆ្លងវីរុសកូវីដ-១៩ ដែលអ្នកជំងឺនឹងមានអាការដូចជា  ឈឺក្បាល ហៀរ​សំបោរ កណ្តាស់ និង ឈឺ​ក។

Covid long ou syndrome post-Covid : qu'est-ce que c'est ?

អ្នកស្រាវជ្រាវសរសេរនៅក្នុងទិន្នន័យសិក្សាបានបញ្ជាក់ថា រោគសញ្ញាទាំង ៤ នេះ ត្រូវបានរកឃើញច្រើនជាងគេចំពោះមនុស្សដែលបានចាក់វ៉ាក់សាំងពេញលេញ។

ទោះជាយ៉ាងណា រោគសញ្ញាទាំង៤មានរយៈពេលខ្លី ដែលកើតឡើងតិចតួចប៉ុណ្ណោះ ហើយអ្នកជំងឺក៏ប្រឈមហានិភ័យទាបក្នុងការវិវត្តរោគសញ្ញាធ្ងន់ធ្ងរ ព្រមទាំងមានឱកាសឆាប់ជាសះស្បើយឡើងវិញទៀតផង៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ ​Mirror

ចុចអាន៖ រោគសញ្ញាថ្មីមួយនៃវីរុសកូវីដ-១៩ កាន់តែដូចផ្ដាសាយធំ ពិបាកបែងចែក

ចុចអាន៖ ត្រូវតាមដាន! រោគសញ្ញាមួយ ធ្វើទុក្ខខ្លាំងបំផុតចំពោះ អ្នកឆ្លងវីរុសបំប្លែងខ្លួន Delta

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ១៤ នាទី មុន

ធ្លាយចចាមអារ៉ាមថា មេ MU ថៃ ត្រូវតុលាការចេញដីកាចាប់ខ្លួនពីបទឆបោក

ព័ត៌មានជាតិ២១ នាទី មុន

ទៅ​លេង​សៀមរាប​ ចាយត្រឹម ៥ ដុល្លារ ទទួល​​បទ​ពិសោធន៍​​ជិះ​កន្រ្តក​វិល​ខ្ពស់​បំផុត​ទី ៣ នៅ​អាស៊ាន

ព័ត៌មានជាតិ៣៣ នាទី មុន

គិត​ត្រឹម​ឆ្នាំ ២០២២ កម្ពុជាសម្រេចសាងសង់ផ្លូវសរុបបា​ន​ប្រវែងប្រមាណ ៦៦ ៧២៣​ គីឡូម៉ែត្រ

ជីវិតកម្សាន្ដ១ ម៉ោង មុន

មុនលាចាកលោក តួប្រុសរឿង នាងណាត ថៃ បន្សល់ស្នាដៃធំ ៥ សុទ្ធតែល្បីរន្ទឺប្រចាំប្រទេស

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

រុស្ស៊ី ថា អាមេរិក គួរតែប្រញាប់ប្រាប់ព័ត៌មានរឿងវាយប្រហារភេរវកម្មនៅ​ក្រុងមូស្គូឲ្យហើយមក

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម