Connect with us

សុខភាព

តើ​អាច​ពុល​ចំណីអាហារ​ឬទេ​ ក្រោយ​កាត់​ថង់​ប្រមាត់​ចេញ​?

បានផុស

នៅ

១) ថង់​ទឹក​ប្រមាត់​ជា​អ្វី​? មាន​មុខងារ​អ្វីខ្លះ​?

– ថង់​ទឹក​ប្រ​ម៉ាត់ ជា​សរីរាង្គ ដូចជា​ថង់​តូច​មួយ​នៅជាប់​នឹង​ថ្លើម ប្រវែង​ជា​មធ្យម ១០​សង់ទីម៉ែត្រ ត​ភ្ជាប់​ទៅ​ផ្លូវទឹក​ប្រមាត់ ដែល​ហូរ​ពី​ថ្លើម​ទៅ​ពោះវៀន (Canal du cholédoque)​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

– វា​មាន​មុខងារ​ជា​កន្លែង​ផ្ទុក​ទឹក​​ប្រមាត់​បម្រុង ដែល​បញ្ចេញ​ដោយ​ថ្លើម​។ ទឹក​ប្រ​ម៉ាត់​នេះ មានមុខ​ងារ​ជួយ​សម្រួល​បន្ថែម​ដល់​ការរំលាយ​អាហារ និង​សារធាតុ​ខ្លាញ់​មួយចំនួន​។​

២) មូលហេតុ ឈានដល់​ការកាត់ថ​ង់​ទឹក​ប្រមាត់​៖

– ការ​រលាក​ថង់​ទឹក​ប្រ​ម៉ាត់​ដោយ​មេរោគ ឬ​ដុំ​គ្រួស (Cholécystite alithiasique ou lithiasique )

– ដុះ​គ្រួស​នៅ​ផ្លូវទឹក​ប្រ​ម៉ាត់​ចម្បង (Calculs des voies biliaires principales)

– ការ​ដុះ​ដុំ​សាច់ (Polype vésiculaire)

– ជំងឺមហារីក​ថង់​ទឹក​ប្រ​ម៉ាត់ (Cancer de la vésiculaire biliaire)

៣) តើ​មាន​អ្វី​កើតឡើង​បន្ទាប់ពី​កាត់​ថង់​ទឹក​ប្រ​ម៉ាត់​ចេញ (Cholécystectomie) ?

– ក្រោយពី​កាត់​ថង់​ទឹក​​ប្រមាត់​ចេញ ថ្លើម​នៅតែ​បញ្ចេញ​ទឹក​ប្រ​ម៉ាត់​ដូច​ធម្មតា ទៅកាន់​ពោះវៀន ដើម្បី​រំលាយ​អាហារ​។ គ្រាន់តែ​គ្មាន​ការ​បម្រុង​ទុក​ប៉ុណ្ណោះ​។​

– បន្ទាប់ពី​កាត់​ថង់​ទឹក​​ប្រមាត់​ចេញ ខ្លួន​យើង​បាន​បង្កើត​បាតុភូត​សម្របសម្រួល​មួយ​ឡើង (Phénomène de compensation) ។ ផ្លូវទឹក​ប្រ​ម៉ាត់ ដែល​ភ្ជាប់​ពី​ថ្លើម​ទៅ​ពោះវៀន រីក​ធំ​ជាង​មុន​បន្តិច ដើម្បី​ឆ្លើយតប​ទៅនឹង​បាតុភូត​នេះ​។​

​បញ្ជាក់​៖ អ្នកជំងឺ​គ្រប់រូប ក្រោយពី​កាត់​ថង់​ទឹក​ប្រ​មាត់​ចេញ គាត់​អាច​បរិភោគ​ចំណីអាហារ​បាន​ដូច​ធម្មតា ដោយ​គ្មាន​ការពុល ឬ​ផលប៉ះពាល់​អ្វី​ផ្សេង​ឡើយ​។​

​ប្រសិនបើ​លោកអ្នក មានបំណង​ទទួលបាន​ព័ត៌មាន​លំអិត​បន្ថែម អំពី​ជំងឺ​នៅ​ថង់​ទឹក​ប្រមាត់ ឫ​មាន​រោគសញ្ញា​ផ្សេងៗ​ពាក់​ព័ន្ធ​ថង់​ទឹក​ប្រ​ម៉ាត់ ដូចជា​ចុក​ឆ្អល់ ឈឺ​ក្នុង​ពោះ ក្តៅខ្លួន ឬ​មាន​លឿង​ជាដើម សូម​អញ្ជើញ​មក​ពិគ្រោះ​ជា​មួយក្រុម​វេជ្ជបណ្ឌិត​ឯកទេស​ជំនាញ​នៃ​មន្ទីរពេទ្យ​កាល់ម៉ែត ដើម្បី​ស្វែងរក​មូលហេតុ​ពិតប្រាកដ និង​ឈានទៅរក​វិធីសាស្ត្រ​ព្យាបាល​ឲ្យ​បាន​ត្រឹមត្រូវ​៕

អត្ថបទ៖ ​រស្មី

សូមចុចអាន៖ ​មូលហេតុ​ដែលក្តៅខ្លួន​ ក្នុងអំឡុងពេល​មាន​ផ្ទៃពោះ​!

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៩ នាទី មុន

ក្រសួងការងារ និងGIZ ចុះអនុស្សរណៈលើការអនុវត្តគម្រោងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ អាស៊ាន ស្វីស

សេចក្ដីជូនដំណឹង២ ម៉ោង មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង២ ម៉ោង មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ២ ម៉ោង មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

Breaking News! ប្រធានាធិបតី វៀតណាម ប្រកាសលាលែងពីតំណែង

Sokha Hotels

ព័ត៌មានពេញនិយម