Connect with us

សុខភាព

៤ កន្លែងត្រូវប្រយ័ត្ន ខ្លាចឆ្លងកូវីដ-១៩ ដោយមិនដឹងខ្លួន

បានផុស

នៅ

​ក្រសួង​សុខាភិបាល​បញ្ជាក់​ថា ត្រូវតែ​ប្រកាន់​ខ្ជាប់​អនាម័យ និង​រក្សា​គម្លាត ដើម្បី​ការពារ​ខ្លួន​ជាប់​ជានិច្ចពីវីរុសកូវីដ-១៩។ ក្នុង​នោះ​ដែរ​លោក​វេជ្ជបណ្ឌិត​ផ្នែក​ទូទៅ លី ឬទ្ធីគុណ បាន​បញ្ជាក់​ថា ត្រូវ​ចៀសវាង​ទៅ​កន្លែង​ទាំង ៤ ទីតាំង​នេះ ព្រោះ​ទី​នោះ​មាន​ហានិភ័យ​ឆ្លង​ខ្ពស់។

១- ឡាន​ក្រុង

៤ កន្លែងត្រូវប្រយ័ត្ន ខ្លាចឆ្លង COVID-19 ដោយមិនដឹងខ្លួន
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្រាប់​ឡាន​ក្រុង​ដែល​ផ្ទុក​មនុស្ស​ប្រជ្រៀត​គ្នា ពិតជា​មាន​អត្រា​ឆ្លង​ខ្ពស់ ព្រោះ​ពេល​មាន​អ្នក​ក្អក កណ្ដាស់ ហើយ​គ្មាន​ការ​ការពារ​ត្រឹមត្រូវ។ បើ​ទោះ​ជា​គ្មាន​ការ​បញ្ជាក់​ច្បាស់លាស់​ពី WHO ថា COVID-19 មិន​បាន​ឆ្លង​តាម​រយៈ​ញើស ក៏​ត្រូវ​តែ​ប្រយ័ត្នកុំឲ្យ​ប៉ះពាល់​ញើស​អ្នក​ដទៃ​ដែរ។

២- ផ្សារ

ប្រសិនបើ​នៅ​តាម​ផ្សារ​ទំនើប កន្លែង​គិត​លុយ​គេ​តម្រូវ​ឲ្យ​ឈរ​ឃ្លាត​ពី​គ្នា ១ ម៉ែត្រ​កន្លះ ឬ​ផ្សារ​ខ្លះ​កំណត់​ឲ្យ​អតិថិជន​មាន​ម៉ាស់​ពាក់​មុន​នឹង​ចូល ប៉ុន្តែ​នៅ​តាម​ផ្សារ​ធម្មតា​មិន​មាន​ការ​កំណត់ ហើយ​ចូលចិត្ត​ប្រជ្រៀត​គ្នា ហើយ​ថែម​ទាំង​ចាប់​កាន់​របស់របរ​ពី​ម្នាក់​ទៅ​ម្នាក់​គ្មាន​ការ​ជូត​សម្អាត នាំឲ្យ​ងាយ​ឆ្លង COVID-19។

៣- ទូ ATM

The role of ATMs and cash access in the digital banking era | TyN Magazine

ចំណែក​នៅ​ក្នុង​ទូ ATM វិញ​ក៏​ដូចគ្នា ប្រសិនបើ​មាន​អ្នក​ផ្ទុក​ម្នាក់​ក្អក កណ្ដាស់​ដោយ​មិន​បាន​ពាក់​ម៉ាស់ ឬ​យក​អ្វី​ខ្ទប់​មាត់​ច្រមុះ ហើយ​សំណាក​បាន​ខ្ទាត​ទៅ​ទុំ​នៅ​អេក្រង់ ឬ​ក្ដារ​ចុច​ក្នុង​ទូ ហើយ​មាន​បុគ្គល​ម្នាក់​ទៀត​ចូល​ទៅ​ប្រើប្រាស់ និង​បាន​ប៉ះពាល់​កន្លែង​ទាំង​នោះ ពិតជា​អាច​ឆ្លង។ ដូចនេះ​បើ​ត្រូវ​ការ​ប្រើប្រាស់​ទូ ATM ត្រូវ​យក​អាល់កុល​បាញ់​កន្លែង​យើង​ត្រូវ​ប៉ះពាល់​សិន ហើយ​បន្ទាប់ពី​ដំណើរ​ការ​ហើយ ត្រូវ​លាង​សម្អាត​ដៃ​ជាមួយ​សាប៊ូ អាល់កុល ឬ​ទឹកជែល​លាង​ដៃ។

៤- បន្ទប់​ទឹក​សាធារណៈ

Why you shouldn't be freaked out by the bacteria in public bathrooms - Vox

ការ​ប្រើប្រាស់​បន្ទប់​ទឹក​សាធារណៈ​ពិតជា​មិន​មាន​សុវត្ថិភាព​នោះ​ទេ ព្រោះ​យើង​ដឹង​ហើយ​ថា COVID-19 អាច​ឆ្លង​តាម​រយៈ​បង្គន់ ហើយ​ឡាបូ​លាង​សម្អាត​ដៃ ក៏​ងាយ​ចម្លង​មេរោគ​ដែរ ប្រសិនបើ​កន្លែង​នោះ​អ្នក​ផ្ទុក​ខាក​ស្ដោះ ញើស​សម្បោរដាក់ ហើយ​យើង​ទៅ​ប៉ះពាល់ និង​មិន​បាន​លាង​ស្អាត​បាន​គ្រប់​ជ្រុងជ្រោយ ពិតជា​គ្រោះ​ថ្នាក់៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ គន្លឹះ ៥ សំខាន់ៗ ត្រូវអនុវត្តជាចាំបាច់ ដើម្បីជួយអ្នកជំងឺកូវីដឱ្យឆាប់ជាសះស្បើយ

ចុចអាន៖ អ្នកប្រើប្រាស់ឱសថចិនមួយនេះ គប្បីយល់ដឹងនិងត្រណមចំពោះសកម្មភាពមួយចំនួន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងសាធារណការ​ចេញយន្តការ ៥ ចំណុច ទប់ស្កាត់សកម្មភាពអនាធិបតេយ្យតាម​ដងផ្លូវ

សន្តិសុខសង្គម១ ម៉ោង មុន

អាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យ​២នាក់ ករណីប្រើប្រាស់ឯកសណ្ឋាន និងក្លែងបន្លំឯកសារកងទ័ព

ព័ត៌មានជាតិ១ ម៉ោង មុន

តំណាងកម្ពុជានៅ UN ជំរុញក្រុមប្រឹក្សាសន្តិសុខ ធ្វើការជិតស្និទ្ធជាមួយគ្រប់ភាគីជម្លោះ ដើម្បីស្តារទំនុកចិត្ត

ជីវិតកម្សាន្ដ១ ម៉ោង មុន

ម្ចាស់បទ “Smoke” ខឹងខ្លាំងដល់ថ្នាក់ប្ដឹងប៉ូលិសជួយរកយុត្តិធម៌ ក្រោយធ្លាយរូបអាក្រាតកាយ

ជីវិតកម្សាន្ដ១ ម៉ោង មុន

ស្ងាត់ៗ កូនប្រុសពៅកំពូលតារាចម្រៀង ព្រាប សុវត្ថិ ចុះកុងត្រាចូលផលិតកម្ម Galaxy

Sokha Hotels

ព័ត៌មានពេញនិយម