Connect with us

សុខភាព

ពេល​ឃើញ​អ្នក​លង់ទឹក​ តើ​យើង​ត្រូវ​ជួយសង្គ្រោះ​បែប​ណា​ដើម្បី​ជួយ​ទាន់​

បានផុស

នៅ

​អ្នក​លង់ទឹក​ជិត​ស្លាប់​យើង​ត្រូវ​ចេះ​វិធី​​សាស្ត្រ​សង្គ្រោះបន្ទាន់ មុននឹង​បញ្ជូនទៅ​មន្ទីរពេទ្យ​ដើម្បី​ជួយសង្គ្រោះ​បន្ត​។​ ព្រោះ​ការ​លង់ទឹក ទឹក​ចូល​សួត​ក្នុង​បរិមាណ​ច្រើន​នៅពេល​ប៉ះ​នឹង​វត្ថុ​រាវ ដូច​ជាការ​កន្ត្រាក់​បំព​ង់ក​កើតឡើង ហើយ​ការ​កន្ត្រាក់​ទាំងនេះ​នឹង​បិទ​ដង្ហើម​ពី​មាត់ និង​ច្រមុះ​ជនរងគ្រោះ​។​

Reviving a drowning victim using first aid - FamilyEducation
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១) អាទិភាព​ដំបូង​បំផុត​នៅក្នុង​ការគ្រប់គ្រង​ជន​រងគ្រោះ​លង់ទឹក គឺ​រក្សា​សុវត្ថិភាព​បុគ្គលិក​ជួយសង្គ្រោះ​។ អ្នក​ជួយសង្គ្រោះ​គួរ​ពិចារណា​ពី​លទ្ធភាព​នៃ​ការកើតមាន​របួស​នៅ​ឆ្អឹងខ្នង​របស់​ជនរងគ្រោះ ប្រសិនបើ​ទាក់ទង​នឹង​គ្រោះថ្នាក់​នៃ​ការ​លោត ឬ​ជ្រមុជ​ទឹក ឬ​មិនដឹង​មូលហេតុ​។ គួរតែ​សែង​យក​អ្នករងគ្រោះ​ចេញពី​ទឹក ដោយ​ប្រើ​ក្តារបន្ទះ​រឹង​ជា​ជំនួយ​។​

២) ដើម្បី​ជៀសវាង​ការ​មាន​បញ្ហា​ធ្ងន់ធ្ងរ​ពី​ការខ្វះ​អុកស៊ីសែន យើង​ត្រូវ​នាំ​ជនរងគ្រោះ​ឲ្យ​បាន​លឿន​មកលើ​ផ្ទៃ​ទឹក ។ ទោះបីជា​អ្នក​លង់ទឹក​មិនទាន់​ត្រូវបាន​យក​ចេញពី​ផ្ទៃ​ទឹក​ក៏ដោយ ក៏​យើង​ត្រូវ​ចាប់ផ្តើម​បញ្ចូល​ខ្យល់​សិប្បនិម្មិត និង​កុំ​ផ្តាច់​ខ្យល់​សិប្បនិម្មិត​រហូតដល់​អ្ន​ក​លង់ទឹក​ត្រូវបាន​អ្នក​ជួយសង្គ្រោះ​យកមក​ដល់​ច្រាំង​។​

៣) នៅលើ​ដីគោក​ស្ងួត​អាច​រមៀល​អ្នក​លង់ទឹក (​ធ្វើយ៉ាងណា​កុំឲ្យ​ឆ្អឹងខ្នង​មាន​ចលនា​) ទៅខាង​ឆ្វេង​ដើម្បីឲ្យ​ទឹក​កម្អួត​ចេញពី​ផ្លូវ​ដង្ហើម​ខាងលើ​។ ប្រសិនបើ​មាន​គួរតែ​បឺត​សំអាត​ផ្លូវដង្ហើម​ឲ្យ​បាន​ឆាប់រហ័ស និង​ចាប់ផ្តើម​ធ្វើការ​បញ្ចូល​ខ្យល់​សិប្បនិម្មិត​ឡើងវិញ​រហូតដល់​ដង្ហើម​របស់​អ្នក​លង់ទឹក​ដំណើរការ​ជាធម្មតា​ឡើងវិញ​។​

៤) ប្រសិនបើ​ជនរងគ្រោះ​គ្មាន​ជីពចរ​ទេ ការធ្វើ​ចលនា​បេះដូង និង​សួត​ត្រូវ​ចាប់ផ្តើម​ភ្លាមៗ​។ ការធ្វើ​ចលនា​បេះដូង និង​សួត​ក្នុងពេល​ពីរ​បី​នាទី​ដំបូង ក្រោយពី​ការ​គាំងបេះដូង​គឺជា​ការ​ព្យាករណ៍​មួយ​សំខាន់​នៃ​ការរស់រានមានជីវិត​របស់​អ្នក​លង់ទឹក​។ ប្រសិនបើ​ការ​ប៉ោង​ក្រពះ​ប៉ះពាល់​ដល់​ការបញ្ចូល​ខ្យល់​សិប្បនិម្មិត អ្នក​សង្គ្រោះ​គួរតែ​ដាក់​ជនរងគ្រោះ​អោយ​ដេក​ផ្អៀង​ទៅខាង​ឆ្វេង​។ គួរ​បន្ត​ចាត់វិធានការ ជួយសង្គ្រោះ​នៅពេលដែល​អ្នក​លង់ទឹក​ត្រូវបាន​ដឹក​ទៅកាន់​មន្ទីរពេទ្យ​ដែល​ពួកគេ​អាច​ទទួលបាន​ការជួយ​សង្គ្រោះ​ជីវិត​បែប​ទំនើប​ពេញលេញ​៕​

អត្ថបទ៖ រស្មី

សូមចុចអាន៖ ​សញ្ញា​ព្រមាន​ទាំង៦​ បញ្ជាក់​ថា​ថ្លើម​​​​​​ពោរពេញ​​ដោយ​ជាតិ​ពុល​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៥ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម