Connect with us

សុខភាព

ជួយប្រាប់អ្នកទើបចាក់វ៉ាក់សាំង! ៤ វិធីជួយឱ្យថ្នាំផ្ដល់ប្រសិទ្ធភាពខ្លាំង និងមានអង់ទីគ័ររឹងមាំ

បានផុស

នៅ

វ៉ាក់សាំងគ្រប់ដូសសុទ្ធតែមានប្រសិទ្ធភាព តែដើម្បីឱ្យវ៉ាក់សាំងដែលបានចាក់រួចរាល់កាន់តែផ្ដល់ប្រសិទ្ធភាពខ្លាំង ក៏ដូចជាបណ្ដុះអង់ទីគ័ររឹងមាំប្រឆាំងនឹងវីរុស អ្នកគួរប្រយ័ត្នចំពោះសកម្មភាពមួយចំនួន។

យោងតាមការដកស្រង់សម្ដីពីអ្នកជំនាញសុខាភិបាល បានលើកឡើងថា ដើម្បីជួយឱ្យប្រព័ន្ធភាពស៊ាំនៃរាងកាយមានភាពរឹងមាំ អាចប្រឆាំងនឹងជំងឺនានាបានល្អ ក្រោយពីចាក់វ៉ាក់សាំងទាំងពីរលើក អ្នកត្រូវអនុវត្តវិធីសាស្រ្តចំនួន ៤ ដូចខាងក្រោម។

១. ហាមផឹកស្រាដាច់ខាត

US county offers free beer for vaccination | 'Get the shot, get a beer':  Doctor convinces people in a bar to get vaccine for free beer | Trending &  Viral News
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គ្រូពេទ្យជំនាញអាមេរិកាំងព្រមាន ហាមផឹកស្រាដាច់ខាតមុនឬក្រោយពេលចាក់វ៉ាក់សាំងកូវីដ-១៩ ព្រោះវាមិនងាយបង្កើតអង់ទីគ័រការពារខ្លួននិងនាំឱ្យប្រព័ន្ធភាពស៊ាំចុះខ្សោយ និងធ្វើឱ្យងាយកើតជំងឺផ្តាសាយតូច ជំងឺផ្តាសាយធំ ឬជំងឺឆ្លងផ្សេងទៀត។

ដោយសារតែរាងកាយត្រូវការពេល២សប្តាហ៍ បន្ទាប់ពីចាក់វ៉ាក់សាំងដូសទី២ដើម្បីបង្កើតអង់ទីគ័រ ដូច្នេះការផឹកសា្រច្រើនមុនឬក្រោយពេលចាក់ថ្នាំក្ដី សុទ្ធតែអាចពន្យារពេលមិនឱ្យប្រព័ន្ធភាពស៊ាំធ្វើការងាររបស់វា។

២. គេងឱ្យបានគ្រប់គ្រាន់

The Importance of Sleep After Getting the COVID-19 Vaccine | Well+Good

ការគេងឱ្យបានគ្រប់គ្រាន់មានសារៈសំខាន់សម្រាប់ប្រព័ន្ធភាពស៊ាំ។ ក្នុងនោះការស្រាវជ្រាវអំពីដំណេកនិងវ៉ាក់សាំងកូវីដ-១៩ ដែលចុះផ្សាយដោយ wellandgood.com បានរកឃើញថា គេងមិនគ្រប់គ្រាន់អាចកាត់បន្ថយប្រសិទ្ធភាពរបស់ថ្នាំបង្ការ។

គេងមិនឆ្អែតបង្កផលប៉ះពាល់ដល់កត្តាភាពស៊ាំផ្សេងៗគ្នានៃរាងកាយ ផ្ទុយទៅវិញ ​បើសិនគេងបានគ្រប់គ្រាន់នឹងធ្វើឱ្យហានិភ័យនៃការឆ្លងមេរោគមានការថយចុះ ហើយការឆ្លើយតបរបស់វ៉ាក់សាំងកាន់តែប្រសើរ។

៣. គ្រប់គ្រងផ្លូវចិត្តកុំឱ្យស្រ្តេស

6 tips to start your day feeling fresh and energized

យោងតាមការចុះផ្សាយពី health.com បាននិយាយថា ស្ត្រេសមិនត្រឹមតែជះឥទ្ធិពលមិនល្អដល់អារម្មណ៍និងផ្លូវចិត្តនោះទេ តែវាក៏ផ្ដល់ផលអាក្រក់ចំពោះរាងកាយផងដែរ។ ស្ត្រេសអាចរារាំងការឆ្លើយតបនៃប្រព័ន្ធភាពស៊ាំ បណ្ដាលឱ្យប្រព័ន្ធភាពស៊ាំរងសម្ពាធ​ខ្លាំង​ពេក​ មិន​អាច​ការពារ​រាងកាយ​​បាន​ត្រឹមត្រូវ​ឡើយ។ វាក៏ធ្វើឱ្យសុខភាពចុះខ្សោយ ដូច្នេះអង់ទីគ័រនឹងមិនងាយដុះឡើយ។

 ៤. ទទួលទានអាហារល្អៗ

ប្រវត្តិ “សម្លកកូរ” របស់ខ្មែរយើងដែរកូនខ្មែរមួយចំនួនមិនដែរដឹង!​ (មានវីដេអូ)  – khmer freedom news

ដើម្បី​បង្កើន​ភាព​ស៊ាំ​ក្នុង​រាងកាយបានរហ័ស ​ជួយ​ប៉ូវ​កម្លាំង និងជួយ​កាត់បន្ថយ​ការឈឺចាប់​ព្រមទាំង​រលាក​ក្រោយ​ពេល​ចាក់វ៉ាក់សាំង​ គួរហូប​ស៊ុប​មិន​ថា​​ជា​ស៊ុប​សាច់មាន់ ត្រី ​ជ្រូក ​សាច់​គោ​ ឬស៊ុបន្លែឡើយ សុទ្ធតែផ្ដល់ផលល្អទាំងអស់។ នេះបើតាមដំបូន្មានរបស់ CDC អាមេរិក។

បន្ថែមពីលើនេះ មជ្ឈមណ្ឌលបង្ការនិងត្រួតនិត្យជំងឺឆ្លង CDC របស់អាមេរិក បានរកឃើញថា ការទទួលទានតែបៃតងនិងតែរមៀត បន្ទាប់ចាក់វ៉ាក់សាំង អាច​​ជួយ​ទប់ស្កាត់​ការ​រលាក បន្ថែមជាតិទឹក ប្រយុទ្ធ​ប្រឆាំង​នឹង​កូវីដ-១៩ ដោយធ្វើឱ្យប្រព័ន្ធភាពស៊ាំកាន់តែរឹងមាំទ្វេរឡើង។

ក្រៅពីនោះ អាហារដែលរួួមមាន បន្លែបៃតង ត្រី សាច់ ស៊ុត បូករូមជាមួយទឹកដោះគោ និងផ្លែឈើជាដើម សុទ្ធសឹងតែសម្បូរជីជាតិល្អៗ ជំនួយសុខភាព បង្កើនភាពរឹងមាំដល់ប្រព័ន្ធភាពស៊ាំផងដែរ៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ សកម្មភាពគ្រោះថ្នាក់ ៣ យ៉ាង គួរចៀសវាងក្រោយចាក់វ៉ាក់សាំងបង្ការកូវីដ-១៩​ ​

ចុចអាន៖ ប្រការគួរនិងមិនគួធ្វើ ក្រោយចាក់វ៉ាក់សាំងកូវីដ-១៩ ដើម្បីជួយពន្លឿនការបណ្ដុះអង់ទីគ័រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម