មូល​ហេតុមួយ​ចំនួន ដែល​ធ្វើ​ឲ្យ​អ្នក​កើត​ជំងឺ​ទាច​ទឹក
Connect with us
Helistar Cambodia - Helicopter Charter Services

សុខភាព

មូល​ហេតុមួយ​ចំនួន ដែល​ធ្វើ​ឲ្យ​អ្នក​កើត​ជំងឺ​ទាច​ទឹក

បានផុស

នៅ

​ក​) ជំងឺ​ទាច​ទឹកជា​អ្វី​?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ជំងឺ​ទាច​ទឹក​វា​វិវត្តន៍​នៅ​ក្នុង ស្រោមពោះ​។ វា​កើតឡើង​ដោយ​ការ​ជ្រាប​ចេញពី​សរសៃឈាម​តូចៗ នូវ​សារធាតុ​រាវ ដែលមាន​ទំហំ​តូច​ទៅក្នុង​ស្រោមពោះ ដោយសារតែ​ការកើនឡើង​នូវ​សម្ពាធ​នៅក្នុង​សរសៃឈាម​តូចៗ ឬ​បាតុភូត​រលាក​នៅក្នុង​ស្រោមពោះ​។​

​វា​គឺជា​រោគសញ្ញា​មួយ ដែល​គេ​ជួបប្រទះ​ញឹកញាប់​ចំពោះ​អ្នក​ដែលមាន​ជំងឺ​ក្រិន​ថ្លើម ហើយ​វា​ក៏​អាចជា​រោគសញ្ញា​របស់​ជំងឺ​មួយចំនួនទៀត​ដូចជា របេង​ស្រោមពោះ មហារីក​ស្រោមពោះ មហារីកក្រពះ និង​ដុំដៃ​ស្បូន ។​ល​។​

​ខ​) ហេតុអ្វី​បានជា​ប្រជាជន​មួយចំនួន​ជឿជាក់ថា ការបូមទឹក​ទាច​ចេញពី​ពោះ​អាច​នាំ​ឲ្យ​អ្នកជំងឺ​ឆាប់​ស្លាប់​?

​នៅ​ប្រទេស​កម្ពុជា​យើង ទាច​ទឹក ត្រូវបាន​គេ​ជួបប្រទះ​ជា​ញឹកញាប់​លើ​អ្នកជំងឺ​ក្រិន​ថ្លើម​។ វត្តមាន​របស់​ទាច​ទឹក​បញ្ជាក់​ថា សភាព​ជំងឺ​មាន​លក្ខណៈ​ធ្ងន់ធ្ងរ ដែល​ទាម​ទាម​នូវ​ការព្យាបាល​មួយ​ដ៏​ត្រឹមត្រូវ និង​ហ្មត់ចត់​។ ដោយសារ​ភាព​ធ្ងន់ធ្ងរ​របស់​ជំងឺ​ក្រិន​ថ្លើម អ្នកជំងឺ​មួយចំនួន​តូច​ដែលមាន​ទាច​ទឹក អាច​ស្លាប់​ក្នុង​រយៈពេល​ខ្លី ទោះបីជា​មានការ​ព្យាបាល​ត្រឹមត្រូវ​តាមបែប​វេជ្ជសាស្ត្រ​ក៏ដោយ​។ ទាំងនេះ​បាន​បង្កើតជា​ពាក្យ​ច​ចាម​អារាម ដែល​ប្រជាជន​មួយចំនួន​តូច​មានការ​ជឿជាក់ថា ការបូមទឹក​ចេញពី​ពោះ​នៅពេល​ដែលមាន​ទាច​ទឹក អាច​ឲ្យ​អ្នកជំងឺ​ឆាប់​ស្លាប់ ដែល​ជំនឿ​នេះ​គឺជា​ការ​កំហុស​មួយ​ដ៏​ធំ​។​

​គ​) តើ​មាន​ថ្នាំ​ដែល​អាច​ព្យាបាល ទាច​ទឹក ដោយ​មិនចាំបាច់​បូមទឹក​ចេញពី​ពោះ​ដែរឬទេ​?

​ជាការ​ពិតណាស់ ការព្យាបាល​ទាច​ទឹក​ គឺ​គេ​ប្រើប្រាស់​ថ្នាំ​ដែល​ធ្វើ​ឲ្យ​អ្នកជំងឺ​បត់ជើងតូច​បាន​ច្រើន ដែល​អាចជួយ​ឲ្យ​ទាច​ទឹក​អាច​ថយចុះ​ទៅវិញ​រហូត​ដល់​អស់​។ ប៉ុន្តែ​ថ្នាំ​នេះ​អាច​ក្លាយទៅជា​គ្រោះថ្នាក់​ទៅវិញ បើ​យើង​មិន​បានធ្វើ​រោគវិនិច្ឆ័យ​ឲ្យ​បានច្បាស់លាស់​។ ឧទាហរណ៍ ក្នុងករណី​អ្នកជំងឺ​ក្រិន​ថ្លើម គាត់​មាន​ទាច​ទឹក យើង​អាច​ឲ្យ​ថ្នាំ​បញ្ចុះ​ទាច​ទឹក​គាត់​បាន លុះត្រាតែ​ទឹក​ទាច​របស់គាត់​មិនមាន​មេរោគ​។ ប្រសិនបើជា​ទាច​ទឹក​របស់គាត់​មាន​មេរោគ ហើយ​យើង​ប្រើ​ថ្នាំ​បញ្ចុះ​ដោយ​មិនដឹង នោះ​វា​នឹងធ្វើ​ឲ្យ​ជំងឺ​របស់គាត់​មាន​សភាព​កាន់តែ​ធ្ងន់ អាច​រហូត​មាន​គ្រោះថ្នាក់​ដល់​ជីវិត​។​

​ម្យ៉ាងវិញទៀត ប្រសិនបើ​ទឹក​ទាច មិនត្រូវ​បាន​បូម​ចេញ​នោះទេ នៅពេលដែល​វា​មាន​ចំនួន​កាន់តែច្រើន អ្នកជំងឺ​នឹងមាន​អារម្មណ៍​ថា តឹង​ពោះ​ខ្លាំង​ពិបាក​ទ្រាំ និង​ពិបាក​ដកដង្ហើម លើសពីនេះទៅទៀត ក្នុង​រយៈពេល​វែង ទាច​ទឹក​អាចធ្វើ​ឲ្យ​ផ្ចិត​របស់​អ្នកជំងឺ​ប៉ោង​លាន​ចេញមកក្រៅ ទីបំផុត​អាច​ធ្លាយ និង​ជ្រាប​ទឹក​ចេញ​។​

«​ដូចនេះ ការបូមទឹក​ទាច​ចេញពី​ពោះ នៅពេល​មាន​ទាច​ទឹក គឺ​ចាំបាច់​បំផុត​ពីព្រោះ​វា​មិន​ត្រឹមតែ អាចជួយ​ឲ្យ​អ្នកជំងឺ​មាន​ភាពងាយស្រួល​ក្នុងការ​ដកដង្ហើម និង​ធូរ​ពោះ​ប៉ុណ្ណោះ​ទេ វា​ថែមទាំង​ជួយ​ឲ្យ​យើង ធ្វើ​រោគវិនិច្ឆ័យ​បាន​ត្រឹមត្រូវ ច្បាស់លាស់ ដឹង​ពី​កម្រិត​ធ្ងន់ធ្ងរ​របស់​ជំងឺ និង​អាចជួយ​ឲ្យ​ការព្យាបាល​មាន​ប្រសិទ្ធភាព​ខ្ពស់​»៕​

អត្ថបទ៖ រស្មី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៤ វិនាទី មុន

ស្នាដៃ​ភាពយន្ត​ល្បីៗ​ចំនួន​២​របស់​លោកតា ហ្វុ​យ ស្សូ ធ្លាប់​បាន​ប្រកួត​នៅលើ​ឆាក​អន្តរជាតិ​

ព័ត៌មានជាតិ២៣ នាទី មុន

រាជរដ្ឋាភិបាល​កំពុង​រៀបចំ​ដាក់ចេញ​នូវ​ផែនការ​ស្តារ​សេដ្ឋកិច្ច​ក្រោយ​វិបត្តិ​ជំងឺ​កូ​វីដ​-១៩ ដោយ​ផ្តោតលើ​អភិក្រម​ចំនួន ៣

សេដ្ឋកិច្ច៣១ នាទី មុន

កម្ពុជាគ្រោងថវិកាជិត ១ពាន់លានដុល្លារ សម្រាប់ប្រយុទ្ធនឹងជំងឺកូវីដ-១៩ នៅឆ្នាំ២០២២

ព័ត៌មានជាតិ៣៤ នាទី មុន

ចុះ​ពិនិត្យមើល​ស្ថានភាព​ទឹក នៅ​សណ្ត​ស្ទឹង​ព្រែក​ត្នោត ដើម្បី​ត្រៀមលក្ខណៈ​បង្ការ ខណៈ​ទឹក​ឡើង​ខ្ពស់​នា​ប៉ុន្មាន​ថ្ងៃនេះ

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួងការងារ នឹងបើកពិព័រណ៍ការងារ និងផលិតភាពជាតិ​អនឡាញឆ្នាំ២០២១នៅដើមខែវិច្ឆិកាខាងមុខ​នេះ​

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services